Huawei MateBook X ស្ដើងកប់ ស្អាតកប់ ហើយជាប់ជាកុំព្យូទ័រយួរដៃល្អបំផុតសម្រាប់ការទស្សនាភាពយន្តទៀតផង

0
20

ថ្មីៗនេះ វិទ្យាស្ថាន លំនៅឋានល្អ (The Good Housekeeping Institute) បានចុះបញ្ជី HUAWEI MateBook X ទៅជា “កុំព្យូទ័រយួរដៃដ៏ល្អបំផុតសម្រាប់ការទស្សនាភាពយន្ត” ។

វិទ្យាស្ថានមួយនេះ ផ្ដល់យោបល់ថា “ប្រព័ន្ធសំឡេង និងគុណភាពអេក្រង់ របស់ របស់កុំព្យូទ័រយួរដៃ Huawei MateBook X ពិតជាល្អឥតខ្ចោះសម្រាប់ អ្នកចូលចិត្តមើលខ្សែភាពយន្ត ឬ Web browser។ បាសរបស់ កុំព្យូទ័រយួរដៃមួយនេះ បំពាក់នូវ បច្ចេកវិទ្យាទំនើបការពារទឹក ជុំវិញរន្ធបំពងសម្លេង និងខ្សែកោងត្រឹមត្រូវ។ លើសពីនេះទៅទៀត Huawei MateBook X គឺជាកុំព្យូទ័រដែលមានពិន្ទុខ្ពស់បំផុតសម្រាប់ដំណើរការទូទៅនិងមានភាពងាយស្រួលក្នុងការប្រើផងដែរ។
គួររំលឹកថា Huawei MateBook X New Premium ជា Notebookសេរីថ្មីចុងក្រោយបង្អស់ជាមួយនឹងការ រចនាឡើង ស្អាតស្តើង តូចជាងក្រដាស A4 តែសមត្ថភាពខ្លាំងកប់ ព្រមទាំងមានអាវការពារទឹកថែមទៀតផង ឥលូវនេះមានលក់ជាផ្លូវការហើយ!! 
ដែលបានបំពាក់មកជាមួយនឹងកម្លាំង៖

អេក្រង់ : ទំហំ 13.0 inch ប្រភេទ IPS ដែលអាចបង្ហាញរូបភាពរហូតដល់កម្រិត 2160X1440
CPU : ប្រភេទ Intel Core i7-7500U
RAM : ទំហំ 8GB RAM
Hard Disk ប្រទេស SSD : ទំហំ 512GB
OS: Windows 10
ភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា : Fingerprint Laptop
បច្ចុប្បន្ន Huawei MateBook X មានលក់នៅកម្ពុជា ដែលមានតម្លៃត្រឹមតែ 1, 568 ដុល្លារ ថែម Bluetooth Mouse និង កាបូប (Bag) នៅតាមហាងលក់ទូរសព្ទ និងហាងលក់ កុំព្យូទ័រធំៗ។

ទស្សនាវីដេអូ ដើម្បីស្វែងយល់បន្ថែម ៖

សម្រាប់​ព័ត៌មានបន្ថែម សូមចូលទៅកាន់៖​ http://consumer.huawei.com

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh
Facebook: www.facebook.com/huaweimobilekh

អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75
អ៊ីមែល៖ ngo.menghourng2@huawei.com

Comments

comments