ស្មាតហ្វូនស៊េរីថ្មី Huawei nova 3e ($329), Huawei Y9 2018 ($249) និង Huawei Y7 pro 2018 ($189) បំបែកឯកត្តកម្មលក់ដាច់ខ្លាំងជាងគេប្រចាំឆ្នាំ ២០១៨

0
21

ភ្នំពេញ៖ ទីបំផុតស្មាតហ្វូនស៊េរីថ្មី Huawei Y7 Pro 2018 (១៨៩ ដុល្លារ), Huawei Y9 2018 (២៤៩ ដុល្លារ) និង Huawei Nova 3e (៣២៩ដុល្លារ) បង្ហាញខ្លួន លើកទីពីរ ហើយទទួលបាន ការគាំទ្រខ្លាំងពីអតិថិជន រហូតអស់ពីស្តុក។
លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជា បានឲ្យដឹងថា “Huawei ទទួលបានការកក់ច្រើនលើសពីការរំពឹងទុក សម្រាប់ស្មាតហ្វូនស៊េរីថ្មី៣ម៉ូដែល Huawei Nova 3e (P20 lite), Huawei Y9 2018, និង Huawei Y7 Pro 2018 ហើយមកដល់ភ្លាម គឺថាអស់ភ្លែតតែម្តង។



សម្រាប់អតិថិជនដែលខកខាន អាចកក់បន្ត ឥឡូវនេះ Huawei nova 3e (P20 lite) តម្លៃ ៣២៩ដុល្លារ ថែមកាសធំ ក្រវិលទម្រទូរសព្ទ ដងSelfie Stick ស៊ីម ស្មាត និងកញ្ចប់ធំម្ម៉ង ១២ សប្តាហ៍, Huawei Y9 2018 តម្លៃ ២៤៩ ដុល្លារ ថែមកាសធំ ក្រវិលទម្រទូរស័ព្ទ, ដបទឹក ស៊ីមស្មាត និងកញ្ចប់ធំហ្មង ១២ សប្តាហ៍ និង Huawei Y7 Pro តម្លៃ ១៨៩ ដុល្លារ ថែម Bluetooth Speaker ស៊ីមស្មាត និងកញ្ចប់ធំហ្មង ៨ សប្តាហ៍”។

អតិថិជន អាចកម្ម៉ង់ទុកមុន Huawei nova 3e (P20 lite) (៣២៩ដុល្លារ), Huawei Y9 2018 (២៤៩ ដុល្លារ)និង Huawei Y7 Pro 2018 (១៨៩ដុល្លារ) ដោយគ្រាន់តែ អញ្ជើញទៅកាន់ហាងលក់ទូរសព្ទនានា ជាពិសេសហាងដែលមានបុគ្គលិកលក់រឺ ស្លាកយីហោ Huawei ទូទាំងប្រទេស ដែលនៅជិតលោកអ្នកជាងគេ។
Huawei nova 3e រឺ P20 lite ជាកំពូលស្មាតហ្វូនស៊េរីថ្មីឆ្នាំ ២០១៨ មានរូបរាងស្រស់ស្អាត ទាន់សម័យ ខ្យូតកប់។ផ្នែកខាងក្រោយ ស្រោបដោយកញ្ចក់ចែងចាងឆើតឆាយថ្មី ២.៥D គែមកោងស្រោបដោយលោហធាតុ ជាមួយនឹងបន្ទះឈីប Kirin ៦៥៩ ប្រើប្រព័ន្ធប្រតិបត្តិការ Android 8 ជាមួយនឹង EMUI ៨ មានរ៉េមទំហំ ៤GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ ៦៤GB, មានអេក្រង់ទំហំ ៥.៨៤ អ៊ីញ កម្រិតភាពច្បាស់ ២២៨០×១០៨០ ភិចសែល FHD+ បំពាក់ កាមេរ៉ាភ្លោះក្រោយ ទំហំ ១៦MP+២MP ទ្រទ្រង់នូវមុខងារ Bokeh (ព្រាលផ្ទៃខាងក្រោយ) និង កាមេរ៉ាមុខទំហំ ១៦ MP និង Aperture F២.០ មានមុខងារ Face Unlock, Game Mode, Voice Assistant ប្រើប្រាស់ថាមពលថ្មទំហំ ៣០០០mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា fast charging។


ចំណែកឯស្មាតហ្វូន Huawei Y9 2018 វិញ គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដារ និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ ៥.៩៣” កម្រិត Aspect Ratio ១៨:៩ និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ ១៦MP+២MP និងខាងក្រោយទំហំ ១៣MP+២MP មានកម្លាំងថ្មធំ ៤០០០mAh ប្រើបន្ទះឈីប Kirin ៦៥៩ ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM ៣GB និង ROM ៣២GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខ មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (២៥៦G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot)។

រីឯ Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អាត បំពាក់អេក្រង់លាតទំហំ ៥.៩៩” ដែលមាន កម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon ៤៥០ មាន RAM ៣GB និង ROM ៣២GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo មានកាមេរ៉ាភ្លោះ ខាងក្រោយទំហំ ១៣MP+២MP កាមេរ៉ាមុខទំហំ ៨MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode, បំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត, មានជើងទម្ររដាក់ស៊ីមបានពីរ & Micro SD card ១ (២៥៦G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot)។


មានវត្តមានក្នុងកម្មវិធី ដាក់លក់ស្មាតហ្វូនស៊េរីថ្មីទាំងបីម៉ូដែលប្រចាំឆ្នាំ ២០១៨ លោក កែវ ចន្ទ័ពន្លឺរស្មី តារា សម្តែង & ជាពិធីករ, លោក គឹម សាន តារាសម្តែងដ៍ឆ្នើម, តារាបង្ហាញម៉ូតល្បីឈ្មោះ កញ្ញា សុផា លីនដា, កញ្ញា ភីយ៉ា វ៉េកា និង ហែម ច័ន្ទមរកត បានបង្ហាញនូវបទពិសោធន៍ផ្ទាល់ស្របគ្នាថា៖ “ស្មាតហ្វូន Huawei Nova 3e, Y9 2018 និង Y7 Pro 2018 លក់ដាច់ខ្លាំង មានអតិថិជនជាច្រើនបានមកជាវទូសព្ទដែលខ្លួនកក់ ក៏ដូចជាមានភ្ញៀវថ្មីមក កម្ម៉ង់បន្តជាបន្ទាប់”។
ប្រញាប់រួសរាន់កក់ទុកមុនបន្ត ស្មាតហ្វូន Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189) ទាន់មានតម្លៃពិសេស និងកាដូថែមសន្ធឹកសន្ធាប់!

អំពីក្រុមហ៊ុន Huawei Consumer BG
ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុងនឹងត្រូវបាន ប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ ដាច់ជាងគេបំផុត លំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៤។ ការិយាល័យ R&D ត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់ នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល-។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយក នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

Comments

comments