ទីបំផុតអាចកម្ម៉ង់ Huawei P20 តម្លៃត្រឹមតែ $689 ថែមកាដូសរុបជាសាច់ប្រាក់ $289

0
24

ភ្នំពេញ៖ ទីបំផុត អតិថិជនអាចកម្ម៉ង់ កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 តម្លៃត្រឹមតែ $689 ថែមកាដូសរុបជាសាច់ប្រាក់ $289 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាពិសេសហាងដែលមានស្លាកសញ្ញា និង បុគ្គលិកលក់ Huawei ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី ០៤ ឩសភា ២០១៨។

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ប្រចាំ Huawei នៅកម្ពុជាបានឲ្យដឹងថា សម្រាប់អតិថិជនដែល កក់ទុកមុន ជាមួយនឹងកំពូលស្មាតហ្វូន ស៊េរីថ្មី Huawei P20 នឹងទទួលបានតម្លៃពិសេសគឺត្រឹមតែ $689 ថែម កាស Wireless Huawei FreeBuds, ជញ្ចីងសុខភាព Huawei Smart Scale,
ស៊ីមស្មាត កញ្ចប់ធំហ្មង 24 សប្តាហ៍ សរុបជាសាច់ប្រាក់ $289។

លោក យុទ្ធូ បន្ថែមថា៖ “ប្រញាប់ឡើងទាន់តម្លៃ និងមានកាដូថែមពិសេស សម្រាប់តែ ការកក់ទុកមុន នូវកំពូលស្មាតហ្វូន ស៊េរីថ្មី Huawei P20 តែប៉ុណ្ណោះ”។

Huawei P20 គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី ដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាតទាក់ទាញ តួរធ្វើពីកញ្ចក់ និងលោហធាតុដ៏រលើបរលោង ប្រើប្រាស់នូវប្រព័ន្ធ IP53សម្រាប់ការពារធូលី និងការពារទឹកថែមទៀតផង។ ជាពិសេស Huawei P20 ក៏ប្រើប្រាស់នូវ IR Blaster នៅលើ Board មានរន្ធដោតកាសស្តាប់ 3.5mm Headphone Jack បំពាក់នូវ អេក្រង់ទំហំ 5.8-inch RGBW Display ជាមួយកម្រិតភាពច្បាស់ 2244×1080 ភិចសែល ប្រើប្រាស់នូវ screen aspect ratios ហើយក៏មាន Notch ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាថ្មី 2D Mapping សម្រាប់ការស្កេនទៅលើផ្ទៃមុខ ប្រតិបត្តិការណ៍ដោយ Emotion UI 8.1 ប្រើប្រាស់មុខងារ AI ដែលដំណើរការ ដោយបន្ទះឈីប Kirin 970 មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ភ្ជាប់ជាមួយនឹង microSD Card មានរ៉េមទំហំ 4GB ។ រឹតតែពិសេស កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ដែលកាមេរ៉ាសម្រាប់ចាប់យករូបភាពពណ៌មាន ទំហំ 12MP f/1.8 RGB sensor និង កាមេរ៉ាសម្រាប់ចាប់យករូបភាពសខ្មៅមានទំហំ 20MP f/1.6 monochrome sensor។ ចំណែកឯកាមេរ៉ាមុខវិញមានទំហំរហូតដល់ទៅ 24 MP មានសមត្ថភាពខ្ពស់ក្នុងការផ្តិតយករូបភាព Selfie បានស្អាតល្អ។
Huawei P20 មានថាមពលថ្មទំហំ 3400mAh ប្រើប្រាស់នូវបច្ចេកវិទ្យា fast charging technology ដែលអាចបញ្ចូលថាមពលថ្មពី 0-58% ជាមួយនឹងការបញ្ចូលថាមពលថ្មត្រឹមតែ 30 នាទីប៉ុណ្ណោះ។
សម្រាប់ព័ត៌មានលម្អិតពីការកម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei P20 សូមអញ្ជើញទៅកាន់ ហាងលក់ទូរស័ព្ទដែលនៅជិតអ្នកជាងគេ រឺ ហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញា រឺបុគ្គលិកលក់ Huawei។

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

Comments

comments