ក្រុមហ៊ុន Huawei ដាក់សម្ភោធ ស្មាតហ្វូនស៊េរីថ្មី Huawei nova 3e ($329), Huawei Y9 ($249) និង Huawei Y7 Pro 2018 ($189) កក្រើកផ្សារទំនើប Aeon

0
115

ភ្នំពេញ៖ ថ្ងៃទី ០១ ឩសភា ២០១៨ ក្រុមស្មាតហ្វូនឈានមុខ លំដាប់ពិភពលោក Huawei
សម្ភោធ និងដាក់លក់ ស្មាតហ្វូនស៊េរីថ្មី Huawei nova 3e តម្លៃ $329, Huawei Y9 តម្លៃ $249 និង Huawei Y7 Pro 2018 តម្លៃ$189 ជាផ្លូវការជាមួយនឹងកាដូបន្ថែមច្រើនសន្ធឹកសន្ធាប់នៅផ្សារទំនើប Aeon។

“អតិថិជន ដែលជាវ Huawei nova 3e (P20 lite) តម្លៃ $329 ថែមកាសធំ ក្រវិលទម្រទូរសព្ទ័ ដង Selfie Stick ស៊ីមស្មាត និងកញ្ចប់ធំម៉្មង 12 សប្តាហ៍, Huawei Y9 2018 តម្លៃ $249 ថែមកាសធំ ក្រវិលទម្រទូរសព័្ទ, ដបទឹក ស៊ីមស្មាត និងកញ្ចប់ធំហ្មង 12 សប្តាហ៍ និង Huawei Y7 Pro តម្លៃ $189 ថែម Bluetooth Speaker ស៊ីមស្មាត និងកញ្ចប់ធំហ្មង 8 សប្តាហ៍” លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជា ថ្លែងក្នុងព្រឹត្តិការណ៏ “សម្ភោធ និង ដាក់លក់នូវស្មាតហ្វូនស៊េរីថ្មី Huawei nova 3e, Huawei Y9 2018 និង Huawei Y7 Pro 2018 ជាផ្លូវការនៅផ្សារទំនើប Aeon”។

ចាប់ពីថ្ងៃនេះ អតិថិជន ស្វែងរកទិញស្មាតហ្វូនស៊េរីថ្មី Huawei nova 3e (P20 lite) ($329), Huawei Y9 2018 ($ 249) និង Huawei Y7 Pro 2018 ($189) ដោយគ្រាន់តែ អញ្ជើញទៅកាន់ហាងលក់ទូរសព្ទនានា ជាពិសេសហាងដែលមានបុគ្គលិកលក់រឺ ស្លាកយីហោ Huawei ទូទាំងប្រទេស ដែលនៅជិតលោកអ្នកជាងគេ។
Huawei nova 3e រឺ P20 lite ជាកំពូលស្មាតហ្វូនស៊េរីថ្មីឆ្នាំ ២០១៨ មានរូបរាងស្រស់ស្អាត ទាន់សម័យ ខ្យូតកប់ មានវិមាត្រ 148.6 x 71.2 x 7.4mm និងទម្ងន់ 145 ក្រាម ផ្នែកខាងក្រោយ ស្រោបដោយកញ្ចក់ចែងចាងឆើតឆាយថ្មី 2.5D គែមកោងស្រោបដោយលោហធាតុ ជាមួយនឹងបន្ទះឈីប Kirin 659 ប្រើប្រព័ន្ធប្រតិបត្តិការ Android 8 ជាមួយនឹង EMUI 8 មានរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB។ នៅផ្នែកខាងមុខរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់អេក្រង់ទំហំ 5.84 អ៊ីង កម្រិតភាពច្បាស់ 2280×1080 ភិចសែល FHD+។ Huawei nova 3e បំពាក់ កាមេរ៉ាភ្លោះក្រោយ ទំហំ 16MP+2MP ទ្រទ្រង់នូវមុខងារ Bokeh (ព្រាលផ្ទៃខាងក្រោយ) និង កាមេរ៉ាមុខទំហំ 16 MP និង Aperture F2.0 មានមុខងារ Face Unlock, Game Mode, Voice Assistant ប្រើប្រាស់ថាមពលថ្មទំហំ 3000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា fast charging។



ចំណែកឯស្មាតហ្វូន Huawei Y9 2018 វិញ គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP និងខាងក្រោយទំហំ 13MP+2MP មានកម្លាំងថ្មធំ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

រីឯ Y7 Pro 2018 ក៏ឡូយដែរ វាមានរូបរាងស្រស់ស្អាត បំពាក់អេក្រង់លាតទំហំ 5.99” ដែលមាន កម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo។ ម្យ៉ាងវិញទៀត ក៏មានកាមេរ៉ាភ្លោះ នៅខាងក្រោយផងដែរ មានទំហំ 13MP+2MP រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash, AR lens រួមទាំងកម្មវិធី Multiple Photo Taking Mode។ ក្រៅពីនេះ Y7 Pro 2018 បំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត។ កាន់តែអែម វាមានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀត។

“ខ្ញុំពេញចិត្តនឹងរូបរាងស្មាតហ្វូន Huawei nova 3e, Y9 2018 និង Y7 Pro 2018 ហើយជាពិសេសអាចថតរូបបានស្អាតច្បាសល្អ និងតម្លៃសមរម្យ” កញ្ញា ស្រីនាថ ដែលបានតេស្ត ស្មាតហ្វូនរបស់ Huawei ងកម្មវិធី ដាក់សម្ភោធ និងលក់ជាផ្លូវការនូវស្មាតហ្វូនស៊េរី Huawei nova 3e, Y9 2018 និង Y7 Pro 2018។

ព្រឹត្តិការណ៍ សម្ភោធ និងលក់ ស្មាតហ្វូន ស៊េរីថ្មីរបស់ក្រុមហ៊ុន Huawei ទាំងបីម៉ូដែលត្រូវបានបញ្ចប់ទៅយ៉ាងរលូន និងជោគជ័យ ក្រោមកម្រងរូបថតអនុស្សាវរីយ៍ និងអាហារសាមគ្គី នៃថ្នាក់ដឹកនាំក្រុមហ៊ុន Huawei ដៃគូរសហការ ភ្ញៀវកិត្តិយស តារាល្បីៗ និង អ្នកគាំទ្រស្មាតហ្វូន Huawei។


សម្រាប់អតិថិន ដែលមានបំណងចង់ដូរស៊េរីទូសព្ទ សូមប្រញាប់រួសរាន់ឡើង ស្មាតហ្វូន Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189) ទាន់មានតម្លៃពិសេស និងកាដូថែមសន្ធឹកសន្ធាប់!

អំពីក្រុមហ៊ុន Huawei Consumer BG
ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុងនឹងត្រូវបាន ប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ ដាច់ជាងគេបំផុត លំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៤។ ការិយាល័យ R&D ត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់ នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល-។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយក នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

Comments

comments