ស្មាតហ្វូនស៊េរី Huawei Y9 2018 កាមេរ៉ា៤ កម្លាំងថ្មធំ ៤០០០ mAh តម្លៃ $249 ថែមកាដូកប់

0
38

ភ្នំពេញ៖ ដោយសម្លឹងឃើញពីតម្រូវការរបស់អ្នកប្រើប្រាស់ស្មាត ក្រុមហ៊ុនHuawei កាលពីថ្មីៗនេះ បានបញ្ចេញកំពូលស្មាតហ្វូនស៊េរីថ្មី Huawei Y9 2018 បំពាក់កាមេរ៉ា៤គ្រាប់ (មុខពីរ ក្រោយពីរ) មានកម្លាំងថ្មធំរហូតដល់ទៅ 4000 mAh តម្លៃត្រឹមតែ $249 ថែមកាដូកក្រើក។

“អតិថិជនដែលស្មាតហ្វូន Huawei Y9 2018 ឥលូវនេះ នឹងទទួលបានកាដូពិសេសរួមមាន កាសស្តាប់ត្រចៀកធំ កែវទឹក ក្រវិលទ្រទូរស័ព្ទ ស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង់ ១២ សប្តាហ៍ ហើយនិងមានឱកាសចូលរួមកម្មវិធីចាប់ឆ្នោតផ្សងសំណាងរបស់ Huawei ឈ្នះរង្វាន់ធំ Huawei Matebook X តម្លៃ $1,568 និងនាឡិកាដៃសុខភាព B0 ជាច្រើនគ្រឿង”។


កញ្ញ ផល លីកា ដែលបានកម្ម៉ង់ទុក Huawei Y9 2018 បានបង្ហាញពីបទពិសោធន៏របស់ខ្លួនបន្ទាប់ពីបានប្រើប្រាស់ស្មាតហ្វូននេះរួចមកថា “ទូរសព្ទនេះល្អ ថតរូបស្អាត ហើយអាច ថតព្រាលផ្ទៃខាងក្រោយបានច្បាស់ដាច់ល្អ ហើយចំណែកឯថ្មវិញកាន់បានយូរ ពុំព្រួយបារម្ភរឿងអស់ថ្មឡើយ។ នាងខ្ញុំ Huawei Y9 2018 នេះខ្លាំងព្រោះគុណភាពល្អ តម្លៃគឺសមរម្យ”។

Huawei Y9 2018 គឺជាកំពូលស្មាតហ្វូនដែលផលិតតាមស្ដង់ដា និងស្របតាមតម្រូវការអ្នកប្រើប្រាស់ ជាពិសេសគុណភាពនៃការផលិត តួរខ្លួនស្រោបដោយលោហៈ អេក្រង់លាតដែលមានទំហំ 5.93” កម្រិត Aspect Ratio 18:9 និងកម្រិតបង្ហាញ Full HD+ FullView Display បំពាក់កាមេរ៉ាភ្លោះ ខាងមុខទំហំ 16MP+2MP ថតរូបច្បាស់ល្អ ហើយជាពិសេសអាចថតរូបបែបកំប្លែងៗ ខ្យូតៗ ជាមួយនឹងកញ្ចក់ AR lens និង មុខងារ Effects។ Huawei Y9 2018 បំពាក់មកនូវកាមេរ៉ាខាងក្រោយទំហំ 13MP+2MP អាចផ្តិតរួបភាពបានច្បាស់ល្អ និងព្រាលផ្ទៃខាងក្រោយដូចកាមេរ៉ាអាជីព។


Huawei Y9 2018 មានកម្លាំងថ្មធំមហិមារហូតដល់ទៅ 4000mAh ប្រើបន្ទះឈីប Kirin 659 ប្រព័ន្ធAndroid 8.0 (Oreo)ចេញពីប្រអប់ស្រាប់ ជាមួយនឹង RAM 3GB និង ROM 32GB និងបន្ថែមមកនូវសេនស័រ ស្កេនម្រាមដៃលឿន ព្រមទាំងមុខងារដោះសោរ ដោយប្រើទម្រង់មុខផងដែរ។ កាន់តែអែម Huawei Y9 2018 មានជើងទម្ររដាក់ស៊ីមបានពីរ និង Micro SD card ១ (256G) និង ច្ចេកវិទ្យា Screenshot ដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot) ថែមទៀតផង។

អតិថិជនអាចរកជាវស្មាតហ្វូន Huawei Y9 2018 តម្លៃត្រឹមតែ $249 ថែមកាដូកក្រើក នៅ ហាងលក់ទូរសព្ទនានា ជាពិសេសហាងដែលមានស្លាកសញ្ញា Huawei រឺបុគ្គលិកលក់របស់ Huawei ទូទាំងប្រទេស។

អំពីក្រុមហ៊ុន Huawei Consumer BG
ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុងនឹងត្រូវបាន ប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ ដាច់ជាងគេបំផុត លំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៤។ ការិយាល័យ R&D ត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់ នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល-។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយក នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

Comments

comments