ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Pro 2018 តម្លៃត្រឹមតែ ១៨៩ដុល្លារ មកអស់ៗ ស៊ីដាច់គូរប្រកួត

0
23

ភ្នំពេញ៖ ស្របពេលទីផ្សារស្មាតហ្វូនកំពុងប្រកួតប្រជែង ក្រុមហ៊ុន Huawei ទីបំផុត មិនបង្អន់ដៃផលិតនូវស្មាតហ្វូន ស៊េរីថ្មីៗ ទាន់សម័យបំពេញចិត្តអ្នកប្រើប្រាស់ ជាពិសេសគឺយុវវ័យតែម្តង។ ស្មាតហ្វូនដែលកំពុងទទួលបានការគាំទ្រខ្លាំងជាងគេប្រចាំឆ្នាំ ២០១៨ ហើយលក់ដាច់ខ្លាំងឈ្នះ គូរប្រកួតនោះគឺ ស្មាតហ្វូនស៊េរីថ្មី Huawei Y7 Pro 2018 បំពាក់នូវកាមេរ៉ា ៣ គ្រាប់ រាងស្អាតកប់។

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ប្រចាំ Huawei នៅកម្ពុជាបានឲ្យដឹងថា គិតមកទល់ពេលនេះ ស្មាតហ្វូន ស៊េរីថ្មី Huawei Y7 Pro 2018 ទទួលបានការគាំទ្រខ្លាំងលើសពីការរំពឹងទុក។ សម្រាប់អតិថិជនដែលមានបំណងចង់ដូរស៊េរីទូរសព្ទ Huawei Y7 Pro 2018 គឺជាជម្រើសល្អបំផុត ហើយមានកាដូថែមច្រើនសន្ធឹកសន្ធាប់រួមមាន ឩបករណ៍បំពងសម្លេងឥតខ្សែ ស៊ីមស្មាត និងកញ្ចប់ធំម្ម៉ង ៨ សប្តាហ៍។

Huawei Y7 Pro 2018 ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត បំពាក់អេក្រង់លាតទំហំ 5.99” មានកម្រិតបង្ហាញ HD+ FullView Display ប្រើន្ទះឈីប Snapdragon 450 មាន RAM 3GB និង ROM 32GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android Oreo។ ម្យ៉ាងវិញទៀត Huawei Y7 Pro 2018 មានកាមេរ៉ាភ្លោះ នៅខាងក្រោយ ទំហំ 13MP+2MP មានសមត្ថភាពផ្តិតយករូបភាពច្បាស់ស្អាតល្អបើប្រៀបធៀប នឹងស្មាតហ្វនដ៏ទៃដែលមានតម្លៃប្រហែលគ្នា។ រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash អាចថតរូបបានស្អាតល្អ ហើយជាពិសេសអាចរីករាយថតរូបជាមួយនឹងកញ្ចក់ AR lens ដែលមានផ្លាសប្តូរផ្ទៃខាងក្រោយ (Background) តាមចិត្តចង់ រូបភាពបែបកំប្លែងៗតាមរយៈ Effect រួមទាំងកម្មវិធី Multiple Photo Taking Mode និងបំពាក់មុខងារដោះសោរ ដោយប្រើទម្រង់មុខ រហ័សទាន់ចិត្ត។

កាន់តែអែម Huawei Y7 Pro 2018 មាន 3 Slots អាចដាក់ស៊ីមបានពីរ និង Micro SD card ១ (256G), បំពាក់ច្ចេកវិទ្យា Screenshot ទំនើបដោយប្រើម្រាមដៃបីអូសចុះក្រោម (Three Finger Screen Shoot), មានកម្មវិធី Mirror Share, មាន Dual Bluetooth, មានខារ៉ាអូខេ Mode, មាន Wi-Fi Bridge និង មានកម្មវិធី Game Suit ធ្វើឲ្យអ្នកប្រើកាន់តែរីករាយគ្មានដែនកំណត់។


ស្មាតហ្វូន Huawei Y7 Pro 2018 ពិតជាមានអត្ថប្រយោជន៍ច្រើនសឹងមិនគួរអោយជឿ ទាំងរូបរាង សមត្ថភាព ហើយនិងតម្លៃពិតជាសមរម្យ ត្រឹមតែ ១៨៩ ដុល្លារតែប៉ុណ្ណោះ សូមអញ្ជើញទៅកាន់ ហាងលក់ទូរស័ព្ទដែលនៅជិតអ្នកជាងគេ រឺ ហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញា រឺបុគ្គលិកលក់ Huawei សម្រាប់ព័ត៌មានលម្អិត។

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

Comments

comments