យុវជនគំរូត្រៀមរៀបចំកម្មវិធីមនុស្សធ៌ម ១មិថុនា សិទ្ធិកុមារអន្តរជាតិ

0
282

ឃឹម សុចន្ទ័វិរះជាស្ថាបនិកនៃសមាគមសប្បុរសធម៌យុវជនកម្ពុជា និងជាយុវជនគំរូជ័យលាភីលេខ១ជំនាន់ទី៣ត្រៀមរៀបចំកម្មវិធីសិទ្ធកុមារអន្តរជាតិ សម្រាប់កុមារៗដែលសិក្សានៅបឋមសិក្សា ពេជ្រម្ដុដ ដែលមានទីតាំងនៅអរិយក្សត្រ។

ស្ថាបនិករូបនេះបញ្ជាក់ផងដែរថា រូបប្អូនតែងតែរៀបចំកម្មវិធីនេះរាល់ឆ្នាំ ដោយឡែកកាលពីឆ្នាំមុន ដោយសារមានការរវល់នឹងការសិក្សាខ្លាំងទើបអាក់ខានក្នុងការរៀបចំ ។ ក្នុងកម្មវិធីទាំងមូលមានដូចជា ការបង្រៀនកុមារលាងដៃ សម្អាតធ្មេញ ការលេងល្បែងកំសាន្ត សម្ដែងរឿងអប់រំ ការប្រលងគូរគំនូរ ឆ្លើយសំនួរយករង្វាន់ ជាពិសេសមានការទទួលទានអាហារជុំគ្នា ដែលមានម្ហូបអាហារជាច្រើនមុខផងដែរ។ លើសពីនេះទៅទៀត ក្រុមការងារក៏មានជាកាដូ ជាសម្ភារះសិក្សាជូនដល់សិស្សានុសិស្សទាំងអស់ផងដែរ។


រំលឹកជាថ្មី យុវជនរូបនេះបន្តថាការរៀបចំនេះនឹងធ្វើឡើងនៅថ្ងៃទី១ មិថុនា ២០១៨ មានសិស្សប្រមាណជាង ១៧១នាក់ នឹងមានស្តង់អាហារប្រហែលជា១០ ។ក្រុមយុវជននេះកំពុងតែស្វែងរកជំនួយបន្ថែមលើផ្នែកហិរញ្ញវត្ថុ និងសម្ភារសិក្សាសម្រាប់កុមារៗផងដែរ។

Comments

comments