មានស្មាតហ្វូន Huawei P20 Pro ដូចមានកាមេរ៉ាអាជីពក្នុងដៃ

0
48

នេះគឺម៉ាស៊ីនថតជាដំបូងរបស់ខ្ញុំ មានកាមេរ៉ា1/1,7អ៊ីង ប្រើហ្វីល ដែលបានទិញកាលពីឆ្នាំ 2011 ម៉ាករីខូ GRDIV។ ម៉ាស៊ីនថតមួយនេះ មានសមាសភាពពន្លឺខ្លាំងស្រាប់ ហើយដើរតួជាម៉ាស៊ីនបម្រុងSLRរបស់ខ្ញុំ ទៅណាមកណាជាមួយខ្ញុំគ្រប់កន្លែង និងផ្តិតបានរូបថតដែលខ្ញុំចូលចិត្តយ៉ាងច្រើនផងដែរ។


នៅពេលដែល Huawei P20 Pro បញ្ចេញលក្ខណៈពិសេសដ៏ច្បាស់លាស់ បានធ្វើឲ្យខ្ញុំមាន ការភ្ញាក់ផ្អើលជាខ្លាំង នូវសមាសភាគពន្លឺដែលស្ថិតនៅក្នុងទូរស័ព្ទដ៏ស្តើងមួយនេះម៉េចបាន? ចាប់តាំងពីមានការប្រើប្រាស់សមាសភាពពន្លឺដ៏ខ្លាំងនេះ តើការថតរូបលើទូរស័ព្ទទៅថ្ងៃខាង មុខមានសមត្ថភាពកម្រិតណា? ជាមួយនឹងការរំពឹងទុក ខ្ញុំបានយក Huawei P20 Pro ទៅប្រទេសជប៉ុនតែម្តង។

ដំណើរកំសាន្តក្នុងប្រទេសជប៉ុនលើកនេះ ក្រៅពីយកស្មាតហ្វូន Huawei P20 Pro ខ្ញុំក៏បាន យកនូវម៉ាស៊ីនថតម៉ាក Leica M10 និងកាណុង 50mm។ មុននឹងចេញដំណើរ ខ្ញុំនៅអែអង់ថាតើ ត្រូវយកកាណុងថែមឬអត់? ក្រោយមកគិតថាមិនចាំបាច់ទេ នៅពេលកំសាន្ត យកកាន់ តែតិចកាន់តែល្អ។ និយាយទៅមាន Huawei P20 Pro អាចចំណេញជាងយកម៉ាស៊ីនថតធំៗ ហើយអាចតេស្តគុណភាពថតរូបចេញពីទូរស័ព្ទម៉ូឌែលនេះផងដែរ។


លើសពីការរំពឹងទុករបស់ខ្ញុំ Huawei P20 Pro មាន Optical Zoom 3ដង និង Mixed Zoom 5ដង ផ្លាស់ប្តូរលើប៊ូតុងតែមួយ រូបភាពច្បាស់ល្អ ជាមួយនឹងឡេន ទំហំ 27mm 81mm និង135mm ដែលធ្វើឲ្យម៉ាស៊ីនថតរបស់ខ្ញុំក្នុងរយៈពេល10ថ្ងៃនេះបានក្លាយជាវត្ថុតាំងទៅវិញ។ អ្វីដែលអស្ចារ្យបំផុតគឺមុខងារថតរូបអាជីពAI ថតរូបពេលរាត្រីរបស់ទូរស័ព្ទមួយនេះ។

បើនិយាយពីស្មាតហ្វូន Huawei P9 ខ្ញុំបានចាត់ទុកវាជាម៉ាស៊ីនថតអាជីពនៅពេលរាត្រី គួបផ្សំជា មួយនឹងជើងតាំងអាចបញ្ចេញពន្លឺបានរយៈពេលយូរ ដែលបានឆ្លងកាត់តាមក្បួនដ៏ប្រសើរ របស់Huawei បង្កើតបានពន្លឺនិងស្រមោលរបស់រូបភាពបានគ្រប់គ្រាន់ ហើយបញ្ចេញនូវភាពលម្អិតពេញលេញរបស់រូបភាពថតនៅពេលរាត្រី។


ចំណែក Huawei P20 Pro កាន់តែធ្វើឲ្យការប្រើប្រាស់មុខងារថតទិដ្ឋភាពពេលរាត្រីកើនឡើងមួយដំណាក់កាលទៀត។ មុខងារថតទិដ្ឋភាពពេលរាត្រីអាចបញ្ចេញពន្លឺពី4ទៅ6វិនាទី ចំណែកការបញ្ចេញពន្លឺរយៈពេលយូរបែបនេះ គ្រាន់តែអាចរក្សាភាពលំនឹងនៅវិនាទីដំបូង ក្រោយមកទោះបីជាញ័របន្តិចក៏រូបភាពចេញមកនៅតែច្បាស់ល្អ នេះគឺជាដំណោះស្រាយដ៏ធំ របស់ខ្ញុំ ខ្ញុំក៏បានយកជើងតាំងតាមខ្លួនរហូតប៉ុន្តែមិនបានយកចេញមកប្រើឡើយ។

វិស្វករ Huawei បានប្រាប់ខ្ញុំថា កម្លាំងAI របស់ទូរស័ព្ទស៊េរី P20 pro ផ្តល់ការគាំទ្រជាខ្លាំង នូវមុខងារថតរូបពេលរាត្រី ដំបូងវាមានភាពវៃឆ្លាតក្នុងការបែងចែកការថតរូបមិនថាសភាពញ័រ ឬភាពលំនឹង ស្ទើរតែមិនមានភាពញ័រ បើសិនជាញ័រវានឹងប្តូរទៅមុខងារបញ្ចេញពន្លឺពី4ទៅ6 វិនាទីដោយស្វ័យប្រវត្តិ ហើយចូលទៅមុខងារដាក់ស៊ុមនិងដំណើរការផ្គុំ។ ក្នុងដំណាក់កាលនេះប្រព័ន្ទAI ប្រៀបធៀបរូបរាងនិងគុណភាពរបស់រូបភាព ធានាថារូបភាពទាំងអស់រៀបរយ ភ្លឺច្បាស់ ថែមទាំងប្រតិបត្តិការបែងចែកពន្លឺរបស់រូបភាពទាំងមូលផងដែរ និងជួយសម្រួលពន្លឺ ក្នុងផ្នែកងងឹតនិងភ្លឺធ្វើឲ្យរូបភាពភ្លឺច្បាស់មានពន្លឺសមរម្យ។


ដោយសមត្ថភាពដ៏អស្ចារ្យ នៅពេលខ្ញុំយករូបភាពទាំងនេះដល់មិត្តភ័ក្រ្ត ពួកគេលាន់ មាត់សរសើរមិនដាច់។ នៅពេលខ្ញុំកំពុងប្រើប្រាស់ទៅឃើញថាទូរស័ព្ទថតដោយដៃផ្ទាល់ ឬ ដាក់ជើងតាំងថតនៅពេលរាត្រីមុខងារបញ្ចេញពន្លឺរយៈពេលវែងរហូតដល់32វិនាទី ដូច្នេះ យើងអាចប្រើប្រព័ន្ធIOSកម្រិតទាបមកថតរូបធ្វើឲ្យយើងទទួលបាននូវរូបថតពេលរាត្រីច្បាស់ និងម៉ត់ល្អ។ សមត្ថភាពមុខងារថតរូបដ៏អស្ចារ្យនេះគឺជាផ្នែកដែលខ្ញុំពេញចិត្តបំផុតរបស់ P20 pro ដែលបច្ចុប្បន្នម៉ាស៊ីនថតជំនាន់មុនមិនអាចធ្វើបាន។ ពីមុនពួកយើងនិយាយអំពីកាមេរ៉ា ទូរស័ព្ទ នៅតែពិភាក្សាពីមូលដ្ឋានគ្រឹះរបស់ម៉ាស៊ីនថតជំនាន់មុន ប៉ុន្តែឥឡូវទូរស័ព្ទដៃបាន បញ្ចូលនូវសមត្ថភាពគណនាក៏ប្រសើរធ្វើឲ្យកាមេរ៉ាទូរស័ព្ទមានមុខងារប្រើច្រើនជាងម៉ាស៊ីន ថត។ មុខងារដែលល្អរបស់ P20 proគឺមុខងារថតរូបជំនាញAI។


បច្ចុប្បន្នសេរី P20 proមុខងារ AIអាចស្គាល់កម្មវិធី19ផ្សេងទៀត ដូចជារូបមនុស្ស គម្លាត វាលស្មៅ និងផ្ទៃមេឃជាដើម រួមទាំងគោលដៅជាក់ស្តែង។ ឧទាហរណ៍ៈ នៅពេលរកឃើញរូបភាពមានមុខមនុស្ស កាមេរ៉ា នឹងផ្លាស់ប្តូរដល់លំនាំមុខមនុស្ស និងដំណើរការកែលំអរផ្ទៃមុខ ធ្វើឲ្យផ្ទៃខាងក្រោយព្រិល ហើយនៅស្ថានភាពកុងពន្លឺវានឹងបន្ថែមពន្លឺលើផ្ទៃខាងមុខ។ នៅពេលថតរូបម្ហូបវានឹងផ្លាស់ ប្តូរចូលមុខងារថតម្ហូបធ្វើឲ្យរូបភាពចេញមកច្បាស់ស្អាត។

Comments

comments