នឹកស្មានមិនដល់ថា កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro តម្លៃ ៨៥៩ ដុល្លារ បង្ហាញខ្លួនមិនដល់មួយថ្ងៃផងលក់ដាច់ផ្ងារ

0
43

ភ្នំពេញ៖ ទីបំផុតកំពូលស្មាតហ្វូនល្អឯកនៃសករាជជំនាន់ថ្មី Huawei P20 Pro កាមេរ៉ា Leica ខាងក្រោយបីគ្រាប់ តម្លៃ៨៥៩ដុល្លារ បង្ហាញខ្លួនលើកដំបូងលើទីផ្សារ មិនដល់មួយថ្ងៃផង លក់ដាច់អស់គ្មានសល់។

លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “អតិថិជនដែលខកខាន កក់ទុកមុន សម្រាប់កំពូលស្មាតហ្វូន ស៊េរីថ្មី Huawei P20 Pro ស្តុកទីមួយ សូមប្រញាប់រួសរាន់ការកម្ម៉ង់ស្តុកទីពីរ នៅតាមហាងលក់ទូរសព្ទដែលមានបុគ្គលិកលក់ រឺ ស្លាកសញ្ញា Huaewi ក្បែរលោកអ្នកជាងគេ ទាន់មានតម្លៃពិសេស $859 ថែម កាស Wireless Huawei FreeBuds, និង ស៊ីមស្មាត កញ្ចប់ធំហ្មង 24 សប្តាហ៍ ដែលមានតម្លៃគិតជាសាច់ប្រាក់ជាង ២៥៩ ដុល្លារ”។

Huawei P20 Pro គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី ដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាតទាក់ទាញ តួរធ្វើពីកញ្ចក់ និងលោហធាតុដ៏រលើបរលោង ប្រើប្រាស់នូវប្រព័ន្ធ IP67សម្រាប់ការពារធូលី និងការពារទឹកថែមទៀតផង។

ជាពិសេស Huawei P20 Pro ក៏ប្រើប្រាស់នូវ IR Blaster នៅលើ Board មានរន្ធដោតកាសស្តាប់ 3.5mm Headphone Jack បំពាក់នូវ អេក្រង់ទំហំ 6.1-inch OLED Display ជាមួយកម្រិតភាពច្បាស់ 2240×1080 ភិចសែល មាន Notch នៅលើអេក្រង់ ភ្ជាប់នូវបច្ចេកវិទ្យា 2D Mapping សម្រាប់ការស្កេនទៅលើផ្ទៃមុខ មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ភ្ជាប់ជាមួយនឹង microSD Card មានរ៉េមទំហំ 6GB ។

Huawei P20 Pro ប្រើប្រាស់មុខងារ AI មានកាមេរ៉ាមុខ Leica ទំហំ 24MP និងកាមេរ៉ាខាងក្រោយ Leica ចំនួន 3 គ្រាប់ គឺ 40MP+8MP+20MP។

ស្មាតហ្វូននេះមានថាមពលថ្ម 4,000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Huawei’s SuperCharger fast charging technology នឹងការភ្ជាប់ទំនាក់ទំនងដូចជា WIFI, Bluetooth 4.2 (not 5.0), NFC និង LTE 28 ក្រុមផ្សេងគ្នា ដែលមានន័យថា គឺអាចប្រើប្រាស់បាននៅជុំវិញពិភពលោកបាន។


សម្រាប់ព័ត៌មានលម្អិតពីការកម្ម៉ង់ទុកមុន សម្រាប់ស្មាតហ្វូនស៊េរីថ្មី Huawei P20 Pro សូមអញ្ជើញទៅកាន់ ហាងលក់ទូរស័ព្ទដែលនៅជិតអ្នកជាងគេ រឺ ហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញា រឺបុគ្គលិកលក់ Huawei។


សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

Comments

comments