ស្មាតហ្វូនឆ្លាតវៃ កាមេរ៉ា៤ Huawei nova 2i តម្លៃ ២៩៩ដុល្លារ ភ្ជាប់មុខងារថ្មី AR Len & Face Unlock តម្លៃត្រឹមតែ ២៩៩ដុល្លារ ថែមកាដូកក្រើក

0
94

ភ្នំពេញ៖ ថ្មីៗក្រុមហ៊ុន Huawei នៅកម្ពុជាបញ្ចេញ កំពូលស្មាតហ្វូនកាមេរ៉ា៤ ល្អបំផុតប្រចាំឆ្នាំ២០១៨ HUAWEI nova 2i ដែលភ្ជាប់មុខងារថ្មី AR Len & Face Unlock តម្លៃត្រឹមតែ ២៩៩ដុល្លារ ថែមកាដូកក្រើក។
អតិថិជនអាចរកជាវស្មាតហ្វូន Huawei nova 2i នៅតាមបណ្តាហាងដែលមានបុគ្គលិកលក់ រឺ ស្លាកសញ្ញា Huawei នឹងទទួលបាន បទពិសោធន៍ថ្មី បច្ចេកវិទ្យាថ្មី អ្វីដែលថ្មី អ្វីដែលប្លែក និងលេចធ្លោរជាង ស្អាតជាង ល្អជាង ស្តើងជាង ស្រាលជាង ថតរូបច្បាស់ជាង អេក្រង់ច្បាស់ជាង ថាមពលថ្មប្រើបានយូរជាង អ៊ីនធឺណែតលឿនជាង សេវាខ្លាំងកប់ជាង កាដូកដ៏ក្រើកកប់ច្រើនជាង តម្លៃពិសេសជាងស្មាតហ្វូនដ៏ទៃ និងទទួលបានកាដូដ៏កក្រើក ធំៗ ថែមៗ: (1) ដងថតរូប (Original Selfie Stick), (2) កាសធំពាក់ក្បាល សម្រាប់ស្តាប់តន្ត្រី (Original Big Head Ear Phone), (3) ក្រវិលទម្រទូរសព្ទ (Phone Ring), (4) អាវយឺតកាលីប (5) ស៊ីមស្មាតមួយ និងកពា្ចប់ធំម៉្មងរយៈពេល 12 សប្តាហ៍ឥតគិតថ្លៃ។

Huawei nova 2i គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី កាមេរ៉ា 4 (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់ ក្រោមរបកគំហើញថ្មី បច្ចេកវិទ្យាថ្មីរបស់ក្រុមហ៊ុន Huawei ។ HUAWEI nova 2i ត្រូវបានរចនាឡើងជាមួយនឹង អេក្រង់ធំ ពេញចិត្ត ពេញភ្នែក ពេញគែម 5.9 អ៊ីញ (HUAWEI FullView Display) ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ងាយស្រួលក្នុងការទស្សនាភាពយន្ត តន្រី្តចម្រៀង យូធូប បណ្តាញសង្គម និងកម្សាន្តគ្មានដែនកំណត់ ពិសេស Live Facebook រឺ Video Calls ច្បាស់កប់ ពេញបេះដូង លង់នឹងរាងស្អាត ស្តើង គែមស្អាត ស្រាល ធន់មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាមួយនឹងសមត្ថភាពកំពូលនៃកាមេរ៉ាភ្លោះមុខ 13MP/2MP ភ្ជាប់ជាមួយនឹង Smart Selfie Toning Flash ឯកទេសអ្នក Selfie មួយគ្មានពីរ អាចផ្តិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ portrait, Wide Aperture, Effect, Bokeh ស៊ីវិល័យ និងរស់រវើក។ ចំណែកឯ កាមេរ៉ាភ្លោះ ខាងក្រោយវិញ 16MP/2MP មានសមត្ថភាពខ្លាំង អាចផ្តិតយករូបភាព បែបសិល្បៈ ស៊ីវិល័យ កម្រិតខ្ពស់ ព្រាលផ្ទៃខាងក្រោយបានស្រស់ស្អាតល្អ (bokeh) និងជួយបន្ថែមពន្លឺ សម្រាប់ទីតាំង ដែលមាន ពន្លឺខ្សោយ ដូចកាមេរ៉ាអាជីព។

tp://khmerstation.com/wp-content/uploads/2018/05/33825676_915913515246749_3639622043307081728_n.png” alt=”” width=”960″ height=”960″ class=”alignnone size-full wp-image-1386″ />

HUAWEI nova 2i ត្រូវបានបំពាក់ដោយបន្ទះឈីប Octa-core Kirin 659, មាន រ៉េម (RAM) 4GB និង រ៉ូម (ROM) 64GB ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android-7 ជាមួយនឹងថាមពលថ្មធំមហិមា 3,340mAh ស៊ីមពីរ ល្បឿនអ៊ីនធើណិតលឿនកប់ Best 4G LTE Smart Ever ផ្តល់ជូននូវបទពិសោធន៍ថ្មីអស្ចារ្យ កាន់តែលឿន និង អស់កង្វល់រឿងអស់ថ្ម ល្អប្រើ មិនមែនល្អមើល ប្រើអស់ចិត្ត តែមិនអស់ថ្ម ។
ជាមួយនឹងលក្ខណៈពិសេសថ្មី Face Unlock, របស់ Huawei nova 2i ជាបទពិសោធថ្មីសម្រាប់អ្នកប្រើប្រាស់ អាចដោះសោទូរសព្ទដោយប្រើកម្មវិធីសម្គាល់មុខកម្រិតខ្ពស់ (facial recognition software) យ៉ាងរហ័ស ពេញលេញ និងដោះសោអេក្រង់បានយ៉ាងលឿនបំផុត ពុំដល់១វិនាទីផង។ ប្រសិនបើ Huawei nova 2i កំណត់អត្តសញ្ញាណអ្នកប្រើស្មាតហ្វូនមិនមែនជាម្ចាស់ទេ វានឹងលាក់ព័ត៌មាន រឺ មាតិកាដោយស្វ័យប្រវត្តិដូចជា SMS, WeChat, Whatsapp, Line, QQ ជាដើម ដូច្នេះ អ្នករក្សាការសម្ងាត់ និង ឯកជនភាព បានយ៉ាងល្អឥតខ្ចោះ។ ក្រៅពីនេះ អ្នកប្រើប្រាស់ក៏អាចរីករាយថតរូបសែហ្វីបែបខ្យូតៗ កំប្លែងៗ ប្តូរផ្ទៃខាងក្រោយ តាមស្រឡាញ់ ជាមួយនឹងស្មាតហ្វូន Huawei nova2i ។

លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ ក្រុមហ៊ុន Huawei ប្រចាំកម្ពុជាបានឲ្យដឹងថា ស្មាតហ្វូនស៊េរីថ្មី កាមេរ៉ាភ្លោះមុខក្រោយ HUAWEI nova 2i កំពុងតែអង្រូនបេះដូងអ្នកប្រើប្រាស់ និងឆក់យកចំណែក ទីផ្សារ ស្មាតហ្វូនបានយ៉ាងប្រសើរ។ រាល់អតិថិជនដែលជាវស្មាតហ្វូនកាមេរ៉ា៤ Huawei nova 2i នឹងទទួលបានតម្លៃពិសេស គឺត្រឹមតែ ២៩៩ដុល្លារ ថែមកាដូកក្រើកហើយមានឱកាសឈ្នះរង្វាន់ Huawei Matebook X តម្លៃរហូតដល់ទៅ ១,៥៦៨ដុល្លារ។

សម្រាប់ព័ត៌មានថ្មីៗពីHuawei
Youtube link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh
Facebook: www.facebook.com/huaweimobilekh
អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង / 010 44 99 06 / អ៊ីមែល៖ ngo.menghourng2@huawei.com

Comments

comments