ក្រុមហ៊ុន Huawei និងតារាល្បីៗ ចុះជួយក្មេងនៅសាលាបឋមសិក្សាអង្គជុំជាង៦០០នាក់ ក្នងទិវាកុមារអន្តរជាតិ

0
27

ភ្នំពេញ៖ បន្ទាប់ពីជោគជ័យលើការលក់ចេញស្មាតហ្វូនស៊េរីថ្មី Huawei P20 ($689), P20 Pro ($859), Huawei nova 3e ($329), Huawei Y9 2018 ($249), Huawei Y7 Pro 2018 ($189), Huawei nova 2i ($299)
ក្រុមហ៊ុន Huawei ឈរនៅជួរមុខលើប្រាក់ចំណេញលំដាប់ពិភពលោកពីប្រព័ន្ធប្រតិបត្តិការ Android Smartphone បានរួមសហការជាមួយតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុ និង ហាងលក់ទូរសព្ទ័
ស៊ីវអេង 2 បានរៀបចំជាកម្មវិធីសប្បុរសធម៌ ចែកសម្ភារៈសិក្សា និងអំណោយ ដល់កូនសិស្សសាលាបឋមសិក្សា អង្គជុំជាង៦០០នាក់ ដែលមានជីភាពភាពខ្វះខាត ត្រូវការជំនួយ និងបន្តការសិក្សាតទៅមុខទៀត កាលពីថ្ងៃទី០១ មិថុនា ២០១៨ ទិវាកុមារអន្តរជាតិ។


កម្មវិធីនេះប្រារព្ធឡើងស្រូបនៅក្នុងបរិវេណសាលាបឋមសិក្សា អង្គជុំផ្ទាល់ជាមួយនឹង វត្តមាន ថ្នាក់ដឹកនាំនិងក្រុមការងារ Huawei និង តារាប្រុសស្រីល្បីឈ្មោះ រួមមាន លោក Vid Cooler តារាចម្រៀង Hot Rapper ប្រចាំផលិតកម្មរស្មីហង្សមាស លោក វ៉ាន់ ផល្លី តារាចម្រៀង We-Production រស្មីហង្សមាស លោក DJ Mike តួឯកប្រុសក្នុងរឿង ចង្វាក់បេះដូង កញ្ញា ស៊ីៗ (CICI) តួឯកស្រី ក្នុងរឿង មាដាមអាប២០១៨ លោក កែវ ច័ន្ទពន្លឺរស្មី (Rayno) តួឯប្រុសក្នុងរឿង វរសេនីយ៍កំពូលស្នេហ៍ កញ្ញា ភីយ៉ា វ៉េកា កញ្ញា សេង មុន្នីរត្ន័ កញ្ញា ឃាង កណ្ណិកា កញ្ញា ហែម ច័ន្ទមរកត កញ្ញា ជាវ ដាលុច កញ្ញា ហួរ លីហេង លោក Jonh Sak, លោក តូច តារា លោក លី ម៉ាទីន, លោក ហ៊ុយ រតនះ លោក ភីឃីត យ៉ាកន តារាសម្តែង និងបង្ហាញម៉ូតល្បីឈ្មោះ និងសប្បុរសជន លោក ម៉ា រិន និងលោក ឡាន រតនៈ អនសរុបជាង ៣០នាក់។

ថ្លែងក្នុងអង្គពិធីលោក អែម យុទ្ធូ ប្រធានទីផ្សារជាន់ខ្ពស់ប្រចាំនៅកម្ពុជាបានឲ្យដឹងថា នេះជាលើកទីពីរហើយ ដែលក្រុមហ៊ុនសហការជាមួយតារាល្បីៗ ប្រុសស្រីប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំកម្មវិធីសប្បុរសធម៌ជួយដល់កុមារក្រីក្រ កំព្រាអនាថា ដើម្បីអបអរសាទរដល់ទិវាសិទ្ធិកុមារអន្តរជាតិ នៅក្នុងសាលាបឋមសិក្សាអង្គជុំ។ សម្រាប់ឆ្នាំនេះ Huaweiនាំយកអំណោយ សម្ភារៈសិក្សា យ៉ាងច្រើនសន្ធឹកសន្ធាប់ ចែកជូនដល់កូនសិស្សនៅសាលារៀនដាច់ស្រយាល អង្គជុំ ដើម្បីជម្រុញឲ្យពួកគាត់ ទទួលបានសុខមាលភាពល្អ និងមានលទ្ធភាពបន្តការសិក្សាខ្ពង់ខ្ពស់ ប្រាស់ចាកពីភាពអវិជ្ជា និងក្លាយជាទំពាំងស្នងឫស្សីនាថ្ងៃអនាគត។


មានវត្តមាននៅទីនោះដែរ តារាល្បីៗប្រុសស្រី រួមមាន លោក Vid Cooler, លោក វ៉ាន់ ផល្លី, កកញ្ញា ភីយ៉ា វេកា, និង កញ្ញា សេង មុន្នីរត្ន័ បានលើកមតិរួមគ្នាថា “យើងស្រឡាញ់គាំទ្រកុមារនៅទីនេះ ហើយជាទឹកចិត្តសប្បុរសផ្ទាល់ខ្លួនរបស់យើង រួមគ្នាជាមួយក្រុមហ៊ុន Huawei ដើម្បីចូលរួមលើកកម្ពស់សិទ្ធកុមារ ទិវាកុមារអន្តរជាតិ”។

លោក ស្រី ពេជ សាវន នាយិកាប្រចាំសាលាបឋមសិក្សាអង្គជុំបានឲ្យដឹងថា បច្ចុប្បន្នសាលារៀនបឋមសិក្សាអង្គជុំមានកូនសិស្សចូលរៀនប្រមាណច្រើនជាង ៦០០នាក់ ដែលពួកគាត់សុទ្ធតែត្រូវការជំនួយ ពីព្រោះគ្រួសារពួកគាត់មានជីវភាពខ្វះខាត។ អាស្រ័យហេតុនេះ យើងពិតជាត្រូវការជំនួយតិចក្តី ច្រើនក្តី ពីគ្រប់មជ្ឈដ្ឋានទាំងក្រុមហ៊ុន សប្បុរសជនគ្រប់ជាន់ថ្នាក់។
លោក ស្រី សាវន បញ្ជាក់បន្ថែមថា “តំណាងឲ្យកុមារាកុមារី កូនសិស្សរបស់សាលាបឋមសិក្សាអង្គជុំ សូមថ្លែងអំណរអរគុណ ដល់ក្រុមហ៊ុន Huawei និងសិល្បករសិល្បការិនី និងសប្បុរសនានា ដែលបានមូលគ្នា ផ្ដល់នូវសម្ភារៈសិក្សា និងអំណោយយ៉ាងច្រើនសន្ធឹកសន្ធាប់ជួយដល់កុមារនៅទីនេះ”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះក្រុមហ៊ុន Huawei តែងតែមានសកម្មភាព ជួយដល់កិច្ចការងារសង្គមកម្ពុជាជាបន្តបន្ទាប់ជាក់ស្តែងកាលពី ៨ ឩសភាឆ្នាំ ២០១៦ កន្លងទៅ Huawei បានឩបត្ថម្ភ ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់អង្គការកាកបាទក្រហមកម្ពុជានៅក្នុងកិច្ចអភិវឌ្ឍន៍ ប្រទេសកម្ពុជាក្នុងការកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ការអប់រំ ការជួយសង្គ្រោះជនរងគ្រោះ និងឧបទ្ទវហេតុផ្សេងៗ ពិសេសបង្កឡើងដោយការប្រែប្រួលអាកាសធាតុបញ្ហាសីតុណ្ហភាពឡើងកំដៅ បញ្ហាខ្វះទឹក ក៍ដូចជាបង្ហាញពីជំហរនិងទស្សនៈ វិស័យវែងឆ្ងាយរបស់ក្រុមហ៊ុនចំពោះការវិនិយោគនៅកម្ពុជា។ ក្រៅពីនេះក្រុមហ៊ុន Huawei បានចូលរួមឩបត្ថម្ភ ទឹកប្រាក់ចំនួន ១៥០០០ដុល្លារ ក្នុងកម្មវិធីអង្គរសង្រ្កានឆ្នាំ ២០១៦ ផ្ដល់ជំនួយជាអណ្ដូងទឹកដល់ក្រសួងអភិវឌ្ឍន៍ជនបទ, ផ្តល់ជំនួយដល់កុមារ និងកូនសិស្សនៅសាលារៀនបឋមសិក្សាអង្គជុំ ថ្ងៃទី ១ មិថុនា ឆ្នាំ២០១៦ ផ្ដល់ជំនួយកុំព្យូទ័រយួរដៃដល់ សហភាពសហព័ន្ធយុវជនកម្ពុជា សហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ក្នុងកម្មវិធីប្រកួតជ្រើសរើសអ្នកនិយាយភាសាចិនឆ្នើមឆ្នាំ ២០១៦ និងជួយគាំទ្រវិស័យអប់រំលើគម្រោងនៃ “គ្រាប់ពូជដើម្បីអនាគត” ចូលរួមគាំទ្រសកម្មភាពយុវជនឈានមុខ “Youth Speak Out” និង “Green Up the City” និងកម្មវិធីសប្បុរសធម៌នៅទីក្រុង ឩដុង្គ កម្មវិធី សប្បុរសធម៌របស់សកលវិទ្យាល័យ Western នៅខេត្តកំពង់ស្ពឺ កម្មវិធីតន្ត្រីសប្បុរសធម៌ ដើម្បីមន្ទីរពេទ្យ គន្ធៈបុប្ផា និងកម្មវិធីតន្ត្រីសប្បុរសធម៌ April Fool Day។ ឆ្នាំ២០១៧ ក្រុមហ៊ុន Huawei បានជួយឩបត្ថម្ភដល់ កុមារកំព្រា កុមារអនាថា របស់អង្គការ ផ្ទះបាយកុមារ និងឆ្នាំ ២០១៨ ក្រុមហ៊ុន Huawei បានឩបត្ថម្ភដល់ អង្គការកាកក្របាទក្រហម (Red Cross) ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

គួររំឭកថា Huawei គឺជាក្រុមហ៊ុនផ្ដល់ដំណោះស្រាយផ្នែកព័ត៌មានវិទ្យានិងបច្ចេកវិទ្យាទូរគមនាគមន៍ (ICT) ឈានមុខគេនិងជាក្រុមហ៊ុនទូរសព្ទស្មាតហ្វូនដ៏ធំលំដាប់លេខ៣ លើពិភពលោក។
បច្ចុប្បន្នស្មាតហ្វូនដែលកំពុងលក់ដាច់ខ្លាំងរួមមាន Huawei P20 ($689), Huawei P20 Pro ($859), Huawei Mate10 Pro ($840), Huawei nova 3e ($329), Huawei nova 2i ($299) និHuawei Y9 2018 ($249), Huawei Y7 Pro 2018 ($189), Y6 II (149$), Y3 2017 3G ($89), Y3 2018 4G ($99), Huawei T3 7 RAM 1 GB, ROM 8G ($99), Huawei T3 7 RAM 2GB, ROM 16GB ($145)៕

Comments

comments