មកដល់ទៀតហើយ ស្មាតហ្វូនស៊េរីថ្មី Huawei Y6 Prime 2018 ជើងឯកបំពងសម្លេង តម្លៃត្រឹមតែ ១៤៩ ដុល្លារ ថែមកាដូកក្រើក

0
91

ភ្នំពេញ៖ ក្រុមហ៊ុន Huawei ដែលកំពុងឈរនៅលើលេខរៀងទី 79th ជាម៉ាកលំដាប់កំពូលខាងបច្ចេកវិទ្យា ក្នុងទស្សនាវដ្តី Forbes ត្រៀមបញ្ចេញលក់នូវស្មាតហ្វូន ស៊េរីថ្មី ជើងឯកបំពងសម្លេងតន្ត្រីកម្សាន្ត Huawei Y6 Prime តម្លៃត្រឹមតែ ១៤៩ដុល្លារ ថែមកាដូកក្រើកនៅលើទីផ្សារកម្ពុជាក្នុងពេលឆាប់ៗនេះ។

លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “ស្មាតហ្វូនស៊េរីថ្មី ជើងឯកបំពងសម្លេងតន្ត្រីកម្សាន្ត Huawei Y6 Prime ដែលនឹងមកដល់មកដល់ទីផ្សារកម្ពុជានៅថ្ងៃទី១០មិថុនាឆ្នាំ២០១៨ខាងមុខនេះ មានតម្លៃត្រឹមតែ ១៤៩ដុល្លារ ថែមដបទឹក ស៊ីមកាតស្មាតជាមួយនឹងកញ្ចក់ធំហ្មង ៤សប្តាហ៏”។

Huawei Y6 Prime 2018 ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត បំពាក់អេក្រង់លាតទំហំ 5.7’’ មានកម្រិតបង្ហាញHD+ HUAWEI FullView Display ងាយស្រួលកាន់ដោយដៃម្ខាង មាន RAM 2GB និង ROM 16GB អាចបន្ថែមម៉េម៉ូរីខាងក្រៅរបស់ដល់ទៅ256GB ថ្មទំហំ 3,000mAh ដំណើរការដោយ Android 8.0 +EMUI 8.0 CPU Qualcomm 8917។ ម្យ៉ាងវិញទៀត Huawei Y6 Prime 2018 មានកាមេរ៉ាក្រោយទំហំ 13MP មានសមត្ថភាពផ្តិតយករូបភាពច្បាស់ស្អាតល្អបើប្រៀបធៀបនឹងស្មាតហ្វនដ៏ទៃដែលមានតម្លៃប្រហែលគ្នា។ រីឯកាមេរ៉ាមុខទំហំ 8MP ជាមួយនឹង Selfie Tonning Flash អាចថតរូបបានស្អាតល្អ ហើយជាពិសេសអាចរីករាយថតរូបជាមួយនឹងកញ្ចក់ AR lens ដែលមានផ្លាសប្តូរផ្ទៃខាងក្រោយ (Background) តាមចិត្តចង់ រូបភាពបែបកំប្លែងៗតាមរយៈ Effect រួមទាំងកម្មវិធី Multiple Photo Taking Mode ទ្រទ្រង់មុខងារដោះសោរ ដោយប្រើទម្រង់មុខ និង ស្កេនក្រយ៉ៅដៃជំនាន់ទី៤ 4.0 រហ័សទាន់ចិត្ត។

កាន់តែអែម Huawei Y6 Prime 2018 មាន 3 Slots អាចដាក់ស៊ីមបានពីរ និង Micro SD card ១ (256G), បំពាក់មកនូវ Powerful Speaker ដែលអាចស្តាប់តន្ត្រី បទចម្រៀង ច្រៀងខារ៉ាអូខេ ច្បាស់លឺខ្លាំង ហើយអាចតម្លើងសម្លេង រហូតដល់ទៅ 88 dB ខ្លាំងជាងទូរសព្ទដទៃជា៥០% ដោយពុំចាបាច់ប្រើប្រាស់ឩបករណ៍បំពងសម្លេងបន្ថែមនោះទេ។

សរុបមកស្មាតហ្វូន ស៊េរីថ្មី Huawei Y6 Prime 2018 គឺជាជម្រើសដ៏ល្អសម្រាប់អ្នកចូលចិត្តស្តាប់តន្ត្រី Live Music និងច្រៀងខារ៉ាអូខេ មានតម្លៃសមរម្យត្រឹមតែ ១៤៩ដុល្លារ។ ស្មាតហ្វូន Huawei Y6 Prime 2018 មានបីពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ខៀវ ខ្មៅ និងមាស ដែលនឹងមកដល់ទីផ្សារកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា ២០១៨ ជាមួយនឹងកាដូថែមកក្រើក។ សម្រាប់ពត៌មានលម្អិតសូមទំនាក់ទំនងទៅកាន់ហាងលក់ទូរសព្ទដែលស្លាកសញ្ញា រឺបុគ្គលិកលក់ Huawei។

អំពីស្មាតហ្វូន Huawei

បច្ចុប្បន្នស្មាតហ្វូនដែលកំពុងលក់ដាច់ខ្លាំងរួមមាន Huawei P20 ($689), Huawei P20 Pro ($859), Huawei Mate10 Pro ($840), Huawei nova 3e ($329), Huawei nova 2i ($299) និHuawei Y9 2018 ($249), Huawei Y7 Pro 2018 ($189), Y6 II (149$), Y3 2017 3G ($89), Y3 2018 4G ($99), Huawei T3 7 RAM 1 GB, ROM 8G ($99), Huawei T3 7 RAM 2GB, ROM 16GB ($145)៕\

Huawei ជាប់ចំណាត់ថ្នាក់លេខរៀងទី 79th ជាម៉ាកដែលមានតម្លៃបំផុតក្នុងទស្សនាវដ្តី Forbes

អំពីក្រុមហ៊ុន Huawei Consumer BG
ផលិតផល និងសេវាកម្មរបស់ Huawei មានវត្តមានក្នុងប្រទេសច្រើនជាង 17០ ប្រទេស ហើយកំពុងនឹងត្រូវបាន ប្រើបាស់ដោយមួយភាគបី នៃប្រជាជនទូទាំងសកលលោក ដោយជាប់ជាក្រុមហ៊ុនស្មាតហ្វូនលក់ ដាច់ជាងគេបំផុត លំដាប់ថ្នាក់លេខ៣ ក្នុងឆ្នាំ ២០១៤។ ការិយាល័យ R&D ត្រូវបានរៀបចំឡើងលើទឹកដីសហរដ្ឋអាមេរិច អាល្លឺម៉ង់ ស្វីដិន រុស្ស៊ី ឥណ្ឌា និងចិន។ Huawei Consumer BG គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុន Huawei ក្នុងចំណោមក្រុម ហ៊ុនទាំង៣ ហើយធ្វើការផលិត និងគ្រប់គ្រងលើស្មាតហ្វូន កំព្យូទ័រ និងtablets ឧបករណ៍ប្រើប្រាស់ដែលអាចពាក់ នឹងខ្លួនបាន និងសេវាផ្ទុកឯកសារលើអ៊ិនធើណិត (Cloud services) -ល-។ បណ្តាញជុំវិញសកលលោករបស់ Huawei ត្រូវបានបង្កើតឡើងអស់រយៈពេល ២០ឆ្នាំមកហើយ ក្រោមជំនាញផ្នែកទូរគមនាគមន៍ និងមានការប្តេជ្ញាក្នុងការនាំយក នូវបច្ចេកវិទ្យាទំនើបៗចុងក្រោយបង្អស់ ឲ្យអតិថិជនរបស់ខ្លួននៅជុំវិញពិភពលោក។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ http://consumer.huawei.com
សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

Comments

comments