Huawei ចូលរួមលើកកម្ពស់វេទិកា តស៊ូមតិ និងវោហារស័ព្ទឆ្នើម The Perspectives Cambodia ឆ្នំា២០១៨

0
30

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតតស៊ូមតិ និងវោហារស័ព្ទឆ្នើម “The Perspectives Cambodia” រដូវកាលទី២ វគ្គប្រកួតផ្តាច់ព្រ័ត្រ បានប្រព្រឹត្តិឡើងកាលពីថ្ងៃទី ២៣ មិថុនា ឆ្នាំ២០១៨ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា។ ម្ចាស់ជ័យលាភីលេខ១ សម្រាប់ការតស៊ូមតិទទួលបានមេដាយមាស, ថវិកាសរុប 7.5លានរៀល, ហើយនិងម្ចាស់ជ័យលាភី វោហាស័ព្ទឆ្នើមមេដាយមាស ថវិកាចំនួនមួយលានរៀល។

នេះគឺជាលើកទី២ហើយ ដែលកម្មវិធី The Perspectives Cambodia បានដំណើរការ បន្ទាប់ពីជោគជ័យកាលពីឆ្នាំ២០១៧ ដែលមានអ្នកចូលរួមគាំទ្រ និងប្រកួតប្រជែងយ៉ាងច្រើនកុះករ។ កម្មវិធី “The Perspectives Cambodia” គឺជាវេទិកាសង្គមដែលបើកទូលាយឲ្យយុវជន ក្នុងការពិភាក្សាជជែកដេញដោលតស៊ូមតិ ដើម្បីស្វែងរកដំណោះស្រាយ លើស្ថានភាពសង្គមនាពេលបច្ចុប្បន្ន។ ជាពិសេសបណ្តុះផ្នត់គំនិតសង្គមវិជ្ជមាន នៃការរស់នៅជាមួយគ្នាក្នុងភាពផ្សេងគ្នានិងចម្រុះគ្នា លើកកម្ពស់ និង ជម្រុញទឹកចិត្តយុវជន ឲ្យចេះធ្វើការងារជាក្រុម និងមានចំណងមិត្តភាពល្អរវាងគ្នាដើម្បីជាសសរទ្រូងដ៏រឹងមុំារបស់មាតុភូមិកម្ពុជា។


The Perspectives Cambodia ទទួលបានការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងការឩបត្ថម្ភពីក្រុមហ៊ុនផ្តល់ដំណោះស្រាយបច្ចេកវិទ្យា និងទូរគមនាគមន៍ (ITC) Huawei និងស្ថាប័ននានាជាច្រើនទៀត។

លោក Jeff Yang លោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថាក្នុងនាមក្រុមហ៊ុន សាជីវកម្ម Huawei មានទំនួលខុសត្រូវ និងបានប្តេជ្ញាចិត្តដើម្បី ប្រតិបត្តិការយូរអង្វែងនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Huawei ផ្តោតលើការអភិវឌ្ឍទេពកោសល្យ យុវជនក្នុងស្រុក អាស្រ័យហេតុនេះទើប Huawei ចូលរួមគាំទ្រ The Perspectives Cambodia ដើម្បីលើកទឹកចិត្តយុវជនឲ្យ “បើកចំហព្រំដែន រួចនាំមកនូវប្រាជ្ញារួមគ្នា ឆ្ពោះទៅកាន់របើកគំហើញថ្មី និងការអភិវឌ្ឍន៍នាពេលអនាគត”។ តាមរយៈនេះ Huawei សូមអរគុណចំពោះការគាំទ្រ នូវផលិតផលរបស់យើងជិត ៣០ឆ្នា ដែលបានជំរុញឲ្យ ក្រុមហ៊ុន Huawei រីកចម្រើនធំធាត់ដូចសព្វថ្ងៃ។ ក្រោមការជជែក វែកញែក បង្ហាញសមត្ថភាពរៀងៗខ្លួន យ៉ាងស្វិតស្វាញ ដើម្បីដណ្តើមយកជ័យលាភី អស់ពេលយ៉ាងច្រើនម៉ោងរួចមក គណៈកម្មការដាក់ពិន្ទុក អព្យាក្រិត្ស ឥតលម្អៀង បានបង្ហាញ ជើងឯក រឺម្ចាស់ជ័យលាភីនៃ វេទិកាតស៊ូមតិ និងវោហារស័ព្ទឆ្នើម The Perspectives Cambodia ប្រចាំឆ្នាំ ២០១៨។


លោក ស៊ុយ លីនប៉ាវ តំណាង ក្រុមចក្ខុញានវឌ្ឍ ម្ចាស់ជ័យលាភី វេទិកាតស៊ូមតិរបស់ The Perspectives Cambodia រដូវកាលទី២ បង្ហាញចំណាប់អាម្មរណ៍របស់ខ្លួនថា “ខ្ញុំមានអារម្មណ៍សប្បាយរីករាយ យ៉ាងខ្លាំង នៅពេលដែលក្រុមខ្ញុំអាចរួមកំលាំងប្រាជ្ញា កំលាំងកាយ ចិត្ត តែមួយដើម្បីដណ្តើមយកពាន់រង្វាន់ជាម្ចាស់ជ័យលាភីនៅថ្ងៃនេះ។

គួរបញ្ជាក់ថា កម្មវិធី The Perspectives Cambodia រដូវកាលទី២ ត្រូវបានបញ្ចប់ទៅដោយរលូន ក្រោមកម្ររូបថតអនុស្សាវរីយ៍ និងការផ្តល់ពាន់រង្វាន់ដល់ម្ចាស់ជ័យលាភី តស៊ូមតិ និង វោហារស័ព្ទឆ្នើមឆ្នាំ ២០១៨។

សម្រាប់ព័ត៌មានអំពីផលិតផលថ្មីៗ

Huawei ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនដែលយកចិត្តទុកដាក់ចំពោះសន្តិសុខ សុវត្ថិភាព និង ឯកជនភាព របស់អតិថិជន ជាពិសេសមានបំណងចង់ឱ្យមនុស្សជំនាន់ថ្មីយល់ដឹង មានចំណេះដឹង និង ដេញទាន់សម័យបច្ចេកវិជ្ជាថ្មី ព្រមទាំងការច្នៃប្រឌិតថ្មី ពី Huawei ។
ស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei P20 P20 Pro កំពូលស្មាតហ្វូនល្អឯក Master of Photography Powered By AI ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា ជាស្មាតហ្វូនល្អដាច់គេ ដែលមានសមត្ថភាពថតរូបបានយ៉ាងស្រស់ស្អាត មិនថានៅទីណា ពេលណា រហូតទទួលបានពាន់រង្វាន់ស្មាតហ្វូនថតរូបបានស្អាតដាច់គេរបស់ TIPA Award 2018។ ចាប់តាំងពីថ្ងៃសម្ពោធមកទល់ពេលនេះស្មាតហ្វូន Huawei P10 ទទួលបានការគាំទ្រខ្លាំងនៅកម្ពុជា ។

បច្ចុប្បន្នស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំងរួមមាន Huawei P20 (689$), Huawei P20 Pro (859$), Huawei nova 3e (329$), Huawei nova 2i (299$), Huawei Y9 2018 (229$), Huawei Y7 Pro 2018 (189$), Huawei Y6 Prime 2018 (149$), Huawei មានមជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឈន៍ចំនួន ១៦ កន្លែង មជ្ឈមណ្ឌលស្រាវជ្រាវ និង អភិវឌ្ឈន៍បច្ចេកវិជ្ជាថ្មីៗចំនួន ២៨ កន្លែងនៅប្រទេសអាល្លឺម៉ង់ ស៊ុយអែត អាមេរិក បារាំង អ៊ីតាលី រុស្ស៊ី ឥណ្ឌា និង ចិន ហើយក៏មានរោងចក្រដ៍ធំផ្ទាល់ខ្លួននៅប្រទេសចិន ដែលមានបុគ្គលិកដល់ទៅ ១៧ ម៉ឺននាក់ ។ ផលិតផល និង សេវាកម្មរបស់ក្រុមហ៊ុន Huawei ពង្រីកដល់ជាង ១៧០ ប្រទេស កំពុងបម្រើមួយភាគបីនៃចំនួនប្រជាជនសរុបក្នុងពិភពលោក ។

ឥទ្ធិពលនិងការទទួលស្គាល់កាន់តែទូលំទូលាយពីសំណាក់សហគ្រាស និងរដ្ឋាភិបាល៖ – មានចំណែកទីផ្សារធំជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងផ្នែកឧបករណ៍ Network
– ចំណាត់ថ្នាក់លេខ២ ខាងផ្នែកឧបករណ៍ Switch ប្រើក្នុងមជ្ឈមណ្ឌលទិន្នន័យ (data center switch) នៅប្រទេសចិន
– ចំណាត់ថ្នាក់លេខ២ ខាងផ្នែកឧបករណ៍ access router និង traditional enterprise router – ម៉ាស៊ីនផ្ទុកទិន្នន័យ (Storage) ត្រូវជាប់ឈ្មោះជាផ្នែកប្រកួតប្រជែកខ្លាំងមួយ ក្នុងស្ថាប័ន Gartner
– ដំណោះស្រាយមជ្ឈមណ្ឌលទិន្នន័យ(Data center solutions)ត្រូវបានចាត់ទុកថា “វិជ្ជមាន” ដោយស្ថាប័ន Gartner នៅពាក់កណ្ដាលឆ្នាំ ២០១៦ ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei បានជាប់លំដាប់ថ្នាក់លេខ ៣ នៅលើពិភពលោក ។ Huawei គឺជាក្រុមហ៊ុនដែលពិភពលោកទទួលស្គាល់ និង ឱ្យតម្លៃលើម៉ាកសញ្ញាដ៏ធំមួយក្នុងចំណោមម៉ាកសញ្ញាធំៗទាំង ៥០ ម៉ាក នេះបើយោងតាមទីភ្នាក់ងារក្រុមហ៊ុន Interbrand គឺមានអតិថិជនរហូតដល់ ១៣៨ លាននាក់ ស្មើនឹង ៧,៨% នៃចំនួនប្រជាជនទាំងអស់លើពិភពលោក ៕ក្នុងឆ្នាំ ២០១៧ Huawei ជាប់ចំណាត់ថ្នាក់ជាម៉ាកមានតម្លៃបំផុតលំដាប់ពិភពលោកលេខរៀងទី ៨៨ ហើយក្នុងឆ្នាំ ២០១៨ នេះ Huawei បានជាប់ចំណាត់ថ្នាក់លេខរៀងទី ៧៩ ជាម៉ាកមានតម្លៃបំផុតលំដាប់ពិភពលោក របស់ទស្សនាវដ្ដី Forbes។

Comments

comments