ប្លែកភ្នែក ជាមួយនឹងរូបសម្រស់ ម្ចាស់ជ័យលាភី Cambodia’s Next Top Model កញ្ញា ចាន់ គង្ការ ដែលផ្តិតដោយកំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 ($689) P20 Pro ($859

0
20
rpt

ភ្នំពេញ៖ កំពូលស្មាតហ្វូនល្អឯកប្រចាំឆ្នាំ២០១៨ Huawei P20 តម្លៃ $689 និង Huawei P20 Pro
តម្លៃ $859 របស់ក្រុមហ៊ុន Huawei កំពុងអង្រូនបេះដូងអ្នកប្រើប្រាស់ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យគ្មានគូរប្រៀបនៃការថតរូបបែប Portrait, ព្រាលផ្ទៃខាងក្រោយ, ពន្លឺខ្សោយ, ទេសភាព និង បែបសិល្បៈស៊ីវិល័យ នៃកាមេរ៉ា Leica បំពាក់លើស្មាតហ្វូនទាំងពីរម៉ូដែលនេះ។

បើចង់ដឹងថាកំពូលស្មាតហ្វូន Huawei P20 ($689) និង Huawei P20 Pro ($859) Master Photography powered by AI មានសមត្ថភាពខ្លាំងលើសពីស្មាតហ្វូនដទៃយ៉ាងណានោះ តោះទៅទស្សនារូបភាពពិតផ្តិតដោយ ជាងថតរូបល្បីឈ្មោះបីរូប គឺ លោក ឡាង សុលីណា, លោក Hilaron Ignatius G និង លោក យូ ឈុន ឈិន (Yoochun Chen) ប្រើប្រាស់ Huawei P20 Pro & P20 ជាមួយនឹង ម្ចាស់ជ័យលាភី Cambodia’s Next Top Model កញ្ញា ចាន់ គង្ការ នៅ SUN & MOON, Urban Hotel & CLOUD9, Skybar (Hotel Lounge, Skybar កំពុងពេញនិយម) ៖

rpt
rpt
rpt

rptnb

rptnb


Huawei P20 គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី ដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាតទាក់ទាញ តួរធ្វើពីកញ្ចក់ និងលោហធាតុដ៏រលើបរលោង ការពារធូលី និងការពារទឹកថែមទៀតផង។ P20 មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ភ្ជាប់ជាមួយនឹង microSD Card មានរ៉េមទំហំ 4GB ។ រឹតតែពិសេស កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ដែលកាមេរ៉ាសម្រាប់ចាប់យករូបភាពពណ៌មាន ទំហំ 12MP f/1.8 RGB sensor និង កាមេរ៉ាសម្រាប់ចាប់យករូបភាពសខ្មៅមានទំហំ 20MP f/1.6 monochrome sensor។ ចំណែកឯកាមេរ៉ាមុខវិញមានទំហំរហូតដល់ទៅ 24 MP មានសមត្ថភាពខ្ពស់ក្នុងការផ្តិតយករូបភាព Selfie បានស្អាតល្អ។ Huawei P20 មានថាមពលថ្មទំហំ 3400mAh ប្រើប្រាស់នូវបច្ចេកវិទ្យា fast charging។
ចំណែកឯ Huawei P20 Pro វិញ ប្រើប្រាស់នូវកាមេរ៉ាខាងក្រោយ Leica ចំនួន 3 គ្រាប់ មានបីទំហំ គឺ 40MP+8MP+20MP ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា AI។ ចំពោះកាមេរ៉ា Selfie វិញ ស្មាតហ្វូន Huawei P20 Pro បានបំពាក់នូវកាមេរ៉ាទំហំ 24MP ដូចគ្នាទៅនឹងស្មាតហ្វូន Huawei P20 ហើយកាមេរ៉ាមុខនេះ ក៏អាចប្រើប្រាស់នូវមុខងារ Light Fusion បានផងដែរ។ ស្មាតហ្វូននេះមានរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB។ ស្មាតហ្វូននេះមានថាមពលថ្ម 4,000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Huawei’s SuperCharger fast charging។
គួររំលឹកថាកំពូលស្មាតហ្វូន Huawei P20 P20 Pro កំពុងដណ្តើមបានពាន់រង្វាន់ជាកំពូលស្មាតហ្វូនល្អឯក មានកាមេរ៉ាថតរូបស្អាតដាច់គេប្រចាំឆាំ២០១៨ ពី TIPA។ បច្ចុប្បន្ន
Huawei P20 មានតម្លៃ $689 ថែម កាស Wireless Huawei FreeBuds, ជញ្ចីងសុខភាព Huawei Smart Scale, ស៊ីមស្មាត កញ្ចប់ធំហ្មង 24 សប្តាហ៍ សរុបជាសាច់ប្រាក់ $289 ចំណែកឯ P20 Pro មានតម្លៃ $859 ថែម កាស Wireless Huawei FreeBuds និង ស៊ីមស្មាត កញ្ចប់ធំហ្មង 24 សប្តាហ៍ សរុបជាសាច់ប្រាក់ $269” នៅគ្រប់ហាងលក់ទូរសព្ទ ហាងដែលមានបុគ្គលិកផ្នែកលក់ រឺ ហាងដែលមានស្លាកសញ្ញា Huawei។

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

Comments

comments