Huawei Photo Contest រដូវកាលទី 4 ដល់វគ្គជម្រុះបន្តាប់ពីប្រកួតយ៉ាងផុសផុល

0
63

ភ្នំពេញ៖ កាលពីដើមខែកុម្ភះឆ្នាំ2018 កន្លងទៅនេះ ក្រុមហ៊ុន Huawei បានបញ្ចេញនូវការប្រកួតរដូវកាលទី4 (HuaweiPhotoContest4) ដែលជាប្រកួតថតរូបស្មាតហ្វូនដ៍ធំប្រចាំឆ្នាំ អនុញ្ញាត អោយអតិថិជន បេក្ខជនបញ្ចេញថ្វីដៃ រាប់អានមិត្តភក្តិ អ្នកចូលចិត្តស្រលាញ់ការថតរូប និងលើកកំពស់ វិស័យថតរូបអោយកាន់តែផុសផុល ដែលជ័យលាភីអាចឈ្នះរង្វាន់ធំសម្រាប់ជ័យលាភី 4 នាក់ ក្នុងរយៈពេលការប្រកួត 4 ខែ ឈ្នះរង្វាន់ប្រចាំសប្តាហ៍ 4 ដង ក្នុង1ខែ (រង្វាន់អនុស្សាវរីយ៍ដ៍ច្រើនសន្ធឹកសន្ធាប់)។ ក្នុងវគ្គចុះឈ្មោះរយៈពេល 11 សប្តាហ៍កន្លងមក ទទួលបានការគាំទ្រប្រមាណ 400 នាក់ ដោយក្រុមហ៊ុនចម្រាញ់នៅសល់តែប្រមាណ 100 នាក់ជាង ដោយមានលេខកូដចូលរួមត្រឹមត្រូវ និងបន្តប្រកួតយ៉ាងស្វិតស្វាញបន្តដើម្បីផ្តល់កាសអោយអ្នកចូលរួមឈ្នះរង្វាន់អនុស្សាវរីយ៍ ប្រចាំសប្តាហ៌បន្តរហូតដល់វគ្គផ្តាច់ព្រ័ត្រ ។
គួរអោយកត់សំគាល់ផងដែរថា ក្រុមហ៊ុន Huawei ទទួលបានជោគជ័យពីការរៀបចំការប្រកួត 3 រដូវកាលមកហើយដោយទទួលបានការគាំទ្រ និងចូលរួមពីអតិថិជន អ្នកចូលចិត្តថតរូប និងអ្នកថតរូបអាជីព យ៉ាងច្រើនសន្ធឹកសន្ធាប់។ ថ្មីៗនេះទៀតសោត ក្រុមហ៊ុន Huawei ក៌ទទួលបានជោគជ័យ ក្នុងការចេញលក់កំពូលស្មាតហ្វូន Huawei Nova 2i, Huawei Nova 3e Huawei P20 /P20 Proនិង Huawei Y Series Y9 2018, Y7 Pro 2018, Y5 Prime 2018… ដែលរុញច្រានអោយក្រុមហ៊ុនទទួលបានចំណាត់ថ្នាក់លេខ 2 គិតជាការលក់ចំនួនគ្រឿងផងដែរ។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ Huawei ប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា “ក្រុមហ៊ុនតែងតែបង្កើតកម្មវិធីប្លែកៗ ដើម្បីផ្តល់ការសប្បាយនិងរង្វាន់ពិតៗជាការតបស្នងជូនដល់អ្នកប្រើប្រាស់ ជានិច្ចនិងអាចចូលរួមប្រកួតគ្រប់ម៉ាកស្មាតហ្វូន។ ក្រុមហ៊ុនក៍បានរៀបចំបើកវគ្គបង្រៀនថតរូបដោយស្មាតហ្វូន នៅតាមបណ្តារខេត្តធំៗ ដូចជា កំពង់សោម សៀមរាប បាត់ដំបង ក៍ដូចជាភ្នំពេញផងដែរ ដើម្បីបណ្តុះបណ្តាលអតិថិជន ដែលចូលចិត្ត និងស្រលាញ់ការថតរូប តាមរយៈទ្រឹស្តី ការចុះអនុវត្តថតផ្ទាល់ ការប្រកួតខ្នាតតូច ។”

ការប្រកួតថតរូបដោយស្មាតហ្វូនដ៍ធំប្រចាំឆ្នាំរបស់ Huawei នេះ មាន 4 ដំណាក់កាល ៖
 វគ្គទី 1 វគ្គចុះឈ្មោះ បានបពា្ចប់ដោយជោគជ័យ
 វគ្គទី 2 វគ្គតារា Huawei (ការប្រកួតជម្រុះ4 សប្តាហ៌)
 ដោយគ្រាន់តែថតរូបថ្មី និងផុសក្នុងបណ្តាញសង្គម ផ្ទាល់ខ្លួនជា Public និងក្នុង Group ផ្លូវការ: Cambodia Photography ដោយសរសេរថា # HuaweiPhotoContest4 #HuaweiP20Series # HuaweiNovaSeries និងកូពី link រូបផ្ញើមក្រុមការងារ
សំរាប់ ការ Summit រូប សូមលោកអ្នកចុចទីនេះ http://bit.ly/2FVPCUb
សំរាប់ការមើលលេខរាងរបស់ខ្លួនសូមលោកអ្នកចុចទីនេះ https://bit.ly/2JSKToc
 វគ្គទី 3 វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (ភ្នំពេញ រឺកំសាន្តប្រកួតជាក្រុមនៅ មណ្ឌលគីរី រឺកំពត)
 វគ្គទី 4 វគ្គផ្តាច់ព្រ័ត្រ (ភ្នំពេញ ក្នុងកម្មវិធីផ្លូវការដ៍ធំរបស់ Huawei)

បេក្ខជននឹងឈ្នះរង្វាន់ធំដំណើរកំសាន្តថតរូបនៅសឹង្ហបូរី (2 រង្វាន់), HUAWEI Nova2i (1 រង្វាន់) HUAWEI Y9 2018 (1 រង្វាន់) និងរង្វាន់អនុស្សាវរីយ៍ដ៍ច្រើនសន្ធឹកសន្ធាប់ទៀត។ រាល់រូបថត និងជ័យលាភីទាំងអស់ ត្រូវឆ្លងកាត់ការវាយតំលៃដោយមានគណៈកម្មការមួយក្រុម ដែលអោយ 100% នៅលើគុណភាពរូប ។

កម្មវិធីប្រកួតថតរូបដោយស្មាតហ្វូនដ៍ធំប្រចាំឆ្នាំ HuaweiPhotoContest4 នេះមានរយៈពេលចុះឈ្មោះ 11 សប្តាហ៍ ប្រកួតជម្រុះ 6 សប្តាហ៍ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ សរុប 18 សប្តាហ៍ ដោយក្រុមហ៊ុន Huawei បានសហការជាមួយក្រុមហ៊ុននិងដៃគូសារព័ត៌មាន ដូចជា Sabay, Khmerload, Khmer Note, Electronic World និង SMART ។

លើសពីនេះទៅទៀតក្រុមហ៊ុនតែងតែរៀបចំកម្មវធីផ្តល់រង្វាន់ និងប្រូម៉ូសិន ដល់អតិថិជន ក៌ដូចជាការបពា្ចុះតម្លៃមួយចំនួនដូចជា ស៊ុបពើប្រូម៉ូសិន Huawei Carnival រួមមាន Huawei P20 (689$) Huawei P20 Pro (859$) Huawei Nova 3e (329$) Huawei Nova 2i (269$) Huawei Y9 2018 (229$) Huawei Y7Pro 2018 (189$) Huawei Y6 Prime (149$) Huawei Y5 Prime 2018 (129$) Huawei Y3 2018 (99$) Huawei Y3 2017 (89$) Huawei T3 (7”) 1GB+8GB (99$) Huawei T3 (7”) 2GB+18GB (145$) Huawei T3 Plus (8”): 189$ ជាមួយនឹងកាដូដ៌ច្រើនសន្ធឹកសន្ធាប់ផងដែរ ។

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Facebook: www.facebook.com/huaweimobilekh
Youtube Channel link: www.youtube.com/c/HuaweiMobileKH
Instagram link: www.instagram.com/huaweimobilekh

Comments

comments