អតិថិជន Huawei P20 ($689) P20 Pro ($859) ២០នាក់ដំបូងទទួលបានកាដូដៃគូ កាស Wireless Huawei FreeBuds

0
86

ភ្នំពេញ៖ ក្រុមហ៊ុន ឈានមុខលំដាប់ពិលោក Huawei បានរៀបចំកម្មវិធី ផ្តល់កាដូពិសេស កាស Wireless Huawei FreeBuds ដៃគូរកំពូលស្មាតហ្វូន Huawei P20 ($689) និង Huawei P20 Pro ($859) សម្រាប់អតិថិជន ២០នាក់ដំបូង នៅអគាពាណិជ្ជកម្ម Exchange Square កាលពីរសៀលថ្ងៃអាទិត្យ ទី០១ កក្តដា ឆ្នាំ២០១៨។


ស្ថិតនៅក្នុងកម្មវិធីនោះលោក Jeff Yang នាយកចែកចាយស្មាតហ្វូនប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “អតិថិជនដែល ជាមួយនឹងកំពូលស្មាតហ្វូន ស៊េរីថ្មី Huawei P20 តម្លៃ $689 ថែម កាស Wireless Huawei FreeBuds, ស៊ីមស្មាត & កញ្ចប់ធំហ្មង 12សប្តាហ៍ និង Huawei P20 Pro តម្លៃ$859 ថែម កាស Wireless Huawei FreeBuds, និង ស៊ីមស្មាត កញ្ចប់ធំហ្មង 24 សប្តាហ៍”។

កញ្ញា ជា បូរាមី ដែលជាអតិថិជនរូបដែលបានជាវនូវកំពូលស្មាតហ្វូន Huawei P20 Pro បានបង្ហាញនូវចំណាប់អារម្មណ៍របស់ខ្លួនបន្ទាប់ពីទទួលបានកាស Wirelss Huawei FreeBudsថា “នាងខ្ញុំពិតជាសប្បាយរំភើបខ្លាំង ព្រោះកាស Wireless Huawei FreeBuds គួរឲ្យស្រឡាញ់ខ្លាំងណាស់ និងមានភាពឆ្លាតវៃដែលជាដៃគូររបស់ទូរសព្ទស្មាតហ្វូន Huawei P20 Pro របស់នាងខ្ញុំ។ បើចង់បានកុំភ្លេចជាវ P20 ស៊េរីមួយដែរទៅ ដឹងតែបានហ្មង!”។

Huawei P20 Pro គឺជាកំពូលស្មាតហ្វូនស៊េរីថ្មី ដែលត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាតទាក់ទាញ តួរធ្វើពីកញ្ចក់ និងលោហធាតុដ៏រលើបរលោង ប្រើប្រាស់នូវប្រព័ន្ធ IP67សម្រាប់ការពារធូលី និងការពារទឹកថែមទៀតផង។
ជាពិសេស Huawei P20 Pro បំពាក់នូវ អេក្រង់ទំហំ 6.1-inch OLED Display ជាមួយកម្រិតភាពច្បាស់ 2240×1080 ភិចសែល មាន Notch នៅលើអេក្រង់ ភ្ជាប់នូវបច្ចេកវិទ្យា 2D Mapping សម្រាប់ការស្កេនទៅលើផ្ទៃមុខ មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ភ្ជាប់ជាមួយនឹង microSD Card មានរ៉េមទំហំ 6GB ។ Huawei P20 Pro ប្រើប្រាស់មុខងារ AI មានកាមេរ៉ាមុខ Leica ទំហំ 24MP និងកាមេរ៉ាខាងក្រោយ Leica ចំនួន 3 គ្រាប់ គឺ 40MP+8MP+20MP។ ស្មាតហ្វូននេះមានថាមពលថ្ម 4,000mAh ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Huawei’s SuperCharger fast charging technology។


ចំណែកឯHuawei P20 ក៏មិនចាញ់កំពូលស្មាតហ្វូន Huawei P20 Pro ប៉ុន្មានដែរ។ Huawei P20 ត្រូវបានរចនាឡើងយ៉ាងផ្ចិតផ្ចង់ ស្រស់ស្អាតទាក់ទាញ តួរធ្វើពីកញ្ចក់ និងលោហធាតុដ៏រលើបរលោង ប្រើប្រាស់នូវប្រព័ន្ធ IP53សម្រាប់ការពារធូលី និងការពារទឹក បំពាក់នូវ អេក្រង់ទំហំ 5.8-inch RGBW Display ជាមួយកម្រិតភាពច្បាស់ 2244×1080 ភិចសែល ប្រើប្រាស់នូវ screen aspect ratios ហើយក៏មាន Notch ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាថ្មី 2D Mapping សម្រាប់ការស្កេនទៅលើផ្ទៃមុខ ប្រតិបត្តិការណ៍ដោយ Emotion UI 8.1 ប្រើប្រាស់មុខងារ AI ដែលដំណើរការ ដោយបន្ទះឈីប Kirin 970 មានម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB ភ្ជាប់ជាមួយនឹង microSD Card មានរ៉េមទំហំ 4GB ។ រឹតតែពិសេស កំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 ប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាភ្លោះ ដែលកាមេរ៉ាសម្រាប់ចាប់យករូបភាពពណ៌មាន ទំហំ 12MP f/1.8 RGB sensor និង កាមេរ៉ាសម្រាប់ចាប់យករូបភាពសខ្មៅមានទំហំ 20MP f/1.6 monochrome sensor និងកាមេរ៉ាមុខវិញមានទំហំរហូតដល់ទៅ 24 MP មានសមត្ថភាពខ្ពស់ក្នុងការផ្តិតយករូបភាព Selfie បានស្អាតល្អ។ Huawei P20 មានថាមពលថ្មទំហំ 3400mAh ប្រើប្រាស់នូវបច្ចេកវិទ្យា fast charging technology ដែលអាចបញ្ចូលថាមពលថ្មពី 0-58% ជាមួយនឹងការបញ្ចូលថាមពលថ្មត្រឹមតែ 30នាទី។

rptoz
rpt


rrem
rptoz

សរុបមកកំពូលស្មាតហ្វូនស៊េរីថ្មី Huawei P20 តម្លៃ ៦៨៩ដុល្លារ និង Huawei P20 Pro តម្លៃ ៨៥៩ដុល្លារ ជាជម្រើសល្អបំផុតសម្រាប់អ្នកស្រឡាញ់ការថតរូបបែបអាជីព និងសិល្បស៊ីវិល័យ។ លោកអ្នកអាចរកជាវបាននៅតាមហាងលក់ទូរស័ព្ទដែលនៅជិតអ្នកជាងគេ រឺ ហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញា រឺបុគ្គលិកលក់ Huawei។

សម្រាប់ព័ត៌មានថ្មីៗពី Huawei នៅកម្ពុជាសូមតាមដានជាមួយពួកយើងតាមរយៈ៖
Youtube link: www.youtube.com/c/HuaweiMobileKH អ្នកតំណាង៖ ង៉ោ ម៉េងហ៊ួង
Instagram link: www.instagram.com/huaweimobilekh លេខទូរស័ព្ទ៖ 010 44 99 06 / 092 47 69 75 Facebook: www.facebook.com/huaweimobilekh អ៊ីមែល៖ ngo.menghourng2@huawei.com

Comments

comments