Huawei nova 3 និង nova 3i បង្ហើបខ្លួនតិចៗ ឡូយម្ម៉ង! លេងហ្គេមម៉ាអែម ថតរូបម៉ាឡូយ សែលហ្វីម៉ាកប់ ជាមួយនឹង AIកាមេរ៉ាបួនគ្រាប់

0
76

ភ្នំពេញ ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០១៨ – តារាល្បីៗ សុផា លីនដា សាន់នី សុក ហង្ស សូរីយ៉ាន ហេង សុខវាសនា វីដ ខូល័រ ង័រ ភាល័យ ពិធីករ ដាវុធ (MC DV) ពីយ៉ា វេហ្គា សូ មូនីរត្ន័ និងអ្នកសារព័ត៌មានជាច្រើននាក់ រួមទាំងថ្នាក់ដឹកនាំដេប៉ូចែកចាយផ្តាច់មុខក្រុមហ៊ុន Yako Technology បានបង្ហាញវត្តមានក្នុងពិធីតេស្តប្រើសាកល្បងស្មាតហ្វូន HUAWEInova 3 និង nova 3iហើយបានសម្ដែងចំណាប់អារម្មណ៍រីករាយភ្ញាក់ផ្អើល ជាមួយឱកាសប្រើប្រាស់ម៉ូដែលចុងក្រោយថតរូបភាព និងវីដេអូ បែបសប្បាយៗ នៅក្រុមហ៊ុន HUAWEIអគារ Exchange Square ជាន់ទីមួយ។


ជាមួយរូបរាងឡូយ សមត្ថភាពក៏អស្ចារ្យ ស្មាតហ្វូនស៊េរី nova បានឆក់យកបេះដូងយុវវ័យជុំវិញពិភពលោក តាំងពីវត្តមាននាទីដំបូងលើទីផ្សារម្ល៉េះ ដោយសារតែវាផ្គាប់ចិត្តអ្នកប្រើប្រាស់វ័យក្មេងគ្មានទាស់។

ផលិតយ៉ាងផ្ចិចផ្ចង់ជាពិសេសសម្រាប់យុវវ័យសម័យថ្មី ជាវ័យរូបសម្រស់ស្រស់ស្រាយ ជីវិតពោរពេញការកម្សាន្ត ស្មាតហ្វូន HUAWEI nova Series បានបង្កើនអានុភាពកាន់តែរឹងមាំតាមរយៈសមាជិកថ្មីពីរម៉ូដែលទៀតគឺ HUAWEI nova 3 និង nova 3i។

ថ្លែងក្នុងពិធីតេស្តសាកល្បងប្រើប្រាស់ស្មាតហ្វូន Huaweinova3 និង nova 3i ជាលើកដំបូងបង្អស់ លោក Jeff Yang នាយកចែកចាយស្មាតហ្វូន HUAWEI ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ «ក្នុងនាមជាអ្នកផ្ដល់បច្ចេកវិទ្យាទំនាក់ទំនង និងព័ត៌មានឈានមុខគេក្នុងសកលលោក នៅចំនួន ១៧០ ប្រទេស និងបម្រើមនុស្សជាងមួយភាគបីទូទាំងពិភពលោក តាំងពីឆ្នាំ ១៩៨៧ ដោយផ្ដល់តម្លៃខ្ពស់ដល់ការច្នៃបង្កើតថ្មីដើម្បីអតិថិជន យើងមានក្ដីប្រាថ្នាមោះមុតចំពោះប្រជាជនកម្ពុជា ឲ្យទទួលបានបទពិសោធបច្ចេកវិទ្យាថ្មីពី Huawei nova3 និង nova 3i ដោយប្រើប្រាស់វាបំពេញតម្រូវការយ៉ាងឆ្លាតវៃ។ យើងជឿជាក់ថា Huawei nova 3 និង nova 3i ជាមួយកាមេរ៉ា 24MP, 4 AI Camera និង128 GB ROM នឹងនាំមកនូវបទពិសោធល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា»។

ស៊េរី nova តែងតែផ្ដោតលើមុខងារថតរូបល្អគាប់ចិត្ត ហើយគុណសម្បត្តិនេះរឹតតែអស្ចារ្យឡើងសម្រាប់ Huawei nova 3 ដែលបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោមទំហំ 24M + 16MP។ ជាមួយ lens កាមេរ៉ាបែបអាជីព វាធ្វើឲ្យកម្រិតរូបភាដិតច្បាស់ល្អ បូករួមទាំង tool ច្រើនជម្រើសដូចជាជំនួយឲ្យសភ្លឺច្បាស់ស្អាតបែបធម្មជាតិ។ ក្រៅពីផ្ដល់នូវគុណភាពរូបកម្រិតអាជីព ស្មាតហ្វូន HUAWEI nova 3 series អាចផលិតរូបថតបែប bokeh effect ខាងមុខច្បាស់ឆ្លុះនឹងផ្ទៃខាងក្រោយស្រទន់ព្រាលៗបែបធម្មជាតិ។ មុខងារ HDR effect ធ្វើឲ្យមានតុល្យភាពពន្លឺ រូបភាពច្បាស់គ្រប់ចំណុច មិនថាស្ថានភាពចាំងខ្លាំង។ ជាមួយកម្រិត Aperture 1.8 វាធ្វើឲ្យរូបកាន់តែភ្លឺ ហើយក៏ងាយស្រួលថតពេលយប់ដែរ។
បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិ មាននៅកាមេរ៉ាទាំងក្រោយ និងមុខជួយការថតសែលហ្វីស្អាតដូចតារា។ សម្រាប់អ្នកចូលចិត្តថតរូបភាព ឬវីដេអូកំប្លែងប្លែកៗ Huawei nova3 និង nova 3i មានផ្ដល់ 3D Qmojis ស្អាតឃ្យូតៗ ដែលអាចឲ្យអ្នកលេងទឹកមុខ ធ្វើកាយវិការយ៉ាងរស់រវើក ហើយចែករំលែកក្នុងបណ្ដាញសង្គម។

ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ប្រើកញ្ចក់ស្រោបទាំងមុខ និងក្រោយប្រដេញពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម Huawei nova 3 ក៏បំពាក់នូវអេក្រង់ឆកដ៏កំពុងពេញនិយម ធំពេញភ្នែក ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ 409 ppi បង្ហាញពណ៌បានដិតច្បាស់ល្អ ទោះជាប្រើក្រោមពន្លឺថ្ងៃ។


ស្ថិតនៅក្រោមផ្ទៃកញ្ចក់ គ្រឿងក្នុងរបស់ nova 3 បំពាក់ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់នៅល្បឿន 2.4 និង 1.8 ហើយមាន RAM 6GB, ROM 128 G រីឯ nova 3iបំពាក់ chip Kirin 710។ បន្ថែមលើបច្ចេកវិទ្យាគ្រឿង កម្លាំងថ្មវិញក៏មិនណយដែរ គឺ 3750 mAh សម្រាប់ nova 3 និង 3340 mAh សម្រាប់ nova 3iហើយមាន Fast Charg ទៀតផង។ ប្រព័ន្ធសុវត្ថិភាពមានស្គេនម្រាមដៃ និងដោះសោរដោយប្រើមុខបានគ្រប់មុំ (3D)។
Huawei មិនត្រឹមតែផ្ដោតទៅលើគុណភាពផលិតផលនោះទេ ការច្នៃបង្កើតថ្មីឥតឈប់ឈរ ដែលរួមចំណែកឲ្យ Huawei បន្តគ្របដណ្ដប់លើទីផ្សារស្មាតហ្វូន។ តួយ៉ាងដូចជា Huawei បានអភិវឌ្ឍនូវបច្ចេកវិទ្យា Chipset ដោយផ្ទាល់។ ដើម្បីឆ្លើយតបនឹងកំណើនតម្រូវការបទពិសោធលេងហ្គេមដ៏រលូន Huawei បានដាក់ឲ្យប្រើនូវ GPU Turbo ជួយបង្កើនដំណើរការកា្រហ្វិកឥតទាល់ចិត្ត ដែលផ្ដល់នូវបទពិសោធកម្សាន្តដ៏រំជើបរំជួល និងជក់ចិត្តសម្រាប់យុវវ័យ។
តោះមើលរូបភាពស្តាយឃ្យូតៗរបស់តារាល្បីៗ និងទិដ្ឋភាពជារួម


ស្មាតហ្វូន HUAWEI nova 3 និង nova 3 iបើកស្វាគមន៍ការកុម្ម៉ង់ទិញជាមុន ចាប់ពីថ្ងៃទី ៦ ខែសីហា នេះតទៅ ជាមួយនឹងកាដូកប់ៗរួមមាន កាស Bluetooth ដ៏ស្រស់ស្អាតកាលីបថ្លៃ
ស៊ីមស្មាត ជាមួយកញ្ចប់ធំហ្មង 16 សប្ដាហ៍ សម្រាប់ស្មាតហ្វូន nova 3 និង 12 សប្ដាហ៍សម្រាប់ Nova 3i៕
តោះទស្សនាវីដេអូលម្អិតស្ដីពីការកុម្ម៉ង់ទុកជាមុនhttps://www.youtube.com/watch?v=Ydg6W91Z6uE

Comments

comments