ទីផ្សារពិភពលោកហក់ខ្លាំង Huawei មិនបង្អង់បើកការកុម្ម៉ង់ nova 3 និង nova 3i នៅប្រទេសកម្ពុជា

0
55

ភ្នំពេញ – – បន្ទាប់ពីវ៉ាដាច់គូប្រជែង Apple មក ពេលនេះក្រុមហ៊ុន Huawei ដែលកំពុងគ្រងតំណែងលេខ ២ ខាងផលិតស្មាតហ្វូនធំបំផុតក្នុងពិភពលោកត្រូវបានរាយការណ៍ពីជោគជ័យដ៏អស្ចារ្យនៅឆមាសទីមួយ ជាមួយតួលេខលក់ដ៏ច្រើនសន្ធឹកចំនួនជាង ៩៥ លានគ្រឿងឯណោះ។ នេះបើយោងតាមទិន្នន័យពី IDC ដែលបញ្ជក់ពីភាពជោគជ័យរបស់ Huawei គ្របដណ្ដប់ទីផ្សារសកលលោក រហូតដល់ទៅ ១៥,៨ ភាគរយ។


សាទរនឹងជោគជ័យលើទីផ្សារពិភពលោកនេះ លោក រីឆាត យូ អគ្គនាយកក្រុមហ៊ុន Huawei Consumer Business Group បានមានប្រសាសន៍ថា៖ «នៅកំឡុងពេល ៦ ខែចុងក្រោយនេះ គឺជាវេលាដ៏អស្ចារ្យមិនគួរឲ្យជឿសម្រាប់ក្រុមហ៊ុនយើង ជាមួយការរីកចម្រើនដ៏ខ្លាំងក្លាទាំងទីផ្សារ និងខ្សែចង្វាក់ផលិតកម្ម»។


ទន្ទឹមនឹងជោគជ័យនេះផងដែរ នៅបណ្ដាប្រទេសធំៗមួយចំនួន ដូចជា អ៊ីតាលី ប៉ូឡូញ ចិន រុស្ស៊ីព័រទុយហ្គាល់ និងអេស្ប៉ាញ Huawei បានឈរលំដាប់លេខមួយ។ នេះបើយោងតាមទិន្នន័យពី GFK ពីខែឧសភា ហើយប្រ៊េននេះបានឈរលំដាប់លេខ ២ ទៅបណ្ដាប្រទេសធំៗចំនួន ៣០ (បារាំង ហុងគ្រី អូទ្រីស ក្រូអាតហ្វាំងឡង់ អេហ្ស៊ីប ឆេក រ៉ូម៉ានី ម៉ាឡេស៊ី កូឡុំប៊ី អារ៉ាប់រួម និងថៃ ជាដើម)។ ដំណើរវិវឌ្ឍន៌ដ៏គួរឲ្យស្ញើចសរសើររបស់ផលិតផលស្មាតហ្វូន ទាំងម៉ូដែលប្រណីត និងលំដាប់កណ្ដាល បានធ្វើឲ្យរីកចម្រើនខ្លាំងក្លា ដល់គុណតម្លៃនៃប្រ៊េន ហើយ Huawei គឺជាក្រុមហ៊ុនលំដាប់អន្តរជាតិឈានមុខធំចិនតែមួយគត់ ដែលអាចរក្សាតំណែងក្នុងបញ្ជី Forbes’ 2018 top 100 លំដាប់ទី ៧២។ ការលក់ស្មាតហ្វូន ដែលរួមចំណែកដល់ជោគជ័យនេះរួមមានម៉ូដែល Huawei P20 Series ឈានដល់ជាង ៩ លានគ្រឿង Huawei Mate 10 Series មានតួលេខចែកចាយជាង ១០ លានគ្រឿង និង Huawei nova Series មានអ្នកប្រើប្រាស់ជាង ៥០ លាននាក់ ។

នៅកម្ពុជា ស្មាតហ្វូន Huawei P20 រឺ Huawei P20 Pro ទទួលបាននូវការពេញនិយមនិងកោតសរសើអំពីសំណាក់អតិថិជិនជាពិសេស តារាបង្ហាញម៉ូត តារាចម្រៀង តារាសំដែង អ្នកថតរូបអាជីព អតិថិជនលំដាប់តំណែងប្រធានរឺនាយកក្រុមហ៊ុន ដែលបានប្រើនិងទុកចិត្តលើគុណភាព បច្ចេកវិទ្យា សំខាន់ការ រចនាល្អឥតខ្ចោះ និងការថតរូបស្អាតៗត្រជាក់ភ្នែកកំពុងអង្រូនបេះដូងអ្នកប្រើប្រាស់ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យគ្មានគូរប្រៀប បាននិងកំពុងអង្រួនបេះដូងអ្នកប្រើប្រាស់ជាមួយនឹងសមត្ថភាពដ៏អស្ចារ្យគ្មានគូរប្រៀបនៃការថតរូបបែបPortrait, ព្រាលផ្ទៃខាងក្រោយ, ពន្លឺខ្សោយ, ទេសភាព ថត Super Slow Motion ថតហ្សូមកប់បានឆ្ងាយ និង បែបសិល្បៈស៊ីវិល័យ។


ស៊េរី Huawei nova 3 ដែលបំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោមទំហំ 24M + 16MP។ ជាមួយ lens កាមេរ៉ាបែបអាជីព វាធ្វើឲ្យកម្រិតរូបភាដិតច្បាស់ល្អ បូករួមទាំង tool ច្រើនជម្រើសដូចជាជំនួយឲ្យសភ្លឺច្បាស់ស្អាតបែបធម្មជាតិ។ ក្រៅពីផ្ដល់នូវគុណភាពរូបកម្រិតអាជីព ស្មាតហ្វូន HUAWEI nova 3 series អាចផលិតរូបថតបែប bokeh effect ។ មុខងារ HDR effect ធ្វើឲ្យមានតុល្យភាពពន្លឺ រូបភាពច្បាស់គ្រប់ចំណុច មិនថាស្ថានភាពចាំងខ្លាំង ជាមួយកម្រិត Aperture 1.8 វាធ្វើឲ្យរូបកាន់តែភ្លឺ ហើយក៏ងាយស្រួលថតពេលយប់ដែរ។

បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិ មាននៅកាមេរ៉ាទាំងក្រោយ និងមុខជួយការថតសែលហ្វីស្អាតដូចតារា។ ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ប្រើកញ្ចក់ស្រោបទាំងមុខ និងក្រោយប្រដេញពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម Huawei nova 3 ក៏បំពាក់នូវអេក្រង់ឆកដ៏កំពុងពេញនិយម ធំពេញភ្នែក ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ 409 ppi។ Huawei nova 3 បំពាក់ដោយ chip Kirin 970, GPU Mali-G72 PM12, CPU 8 Core 4 រត់នៅល្បឿន 2.4 និង 1.8 ហើយមាន RAM 6GB, ROM 128 G រីឯ nova 3iបំពាក់ chip Kirin 710 កម្លាំងថ្មវិញក៏មិនណយដែរ គឺ 3750 mAh សម្រាប់ nova 3 និង 3340 mAh សម្រាប់ nova 3iហើយមាន Fast Charg ទៀតផង។ ប្រព័ន្ធសុវត្ថិភាពមានស្គេនម្រាមដៃ និងដោះសោរដោយប្រើមុខបានគ្រប់មុំ (3D)ជាមួយនឹងកំណើនតម្រូវការបទពិសោធលេងហ្គេមដ៏រលូន Huawei បានដាក់ឲ្យប្រើនូវ GPU Turbo ជួយបង្កើនដំណើរការកា្រហ្វិកឥតទាល់ចិត្ត ដ៏រំជើបរំជួល និងជក់ចិត្តសម្រាប់យុវវ័យ។


ស្របនឹងជោគជ័យលើទីផ្សារពិភពលោក ក៏ដួចជាប្រជាប្រិយភាពខ្ពស់ មិនថា P Series, Mate Series, Y Series ស៊េរី Huawei ក៌បានបើកទទួលការកុម្ម៉ង់ Huawei nova 3 (តម្លៃ ៤០០ជាង)និង nova 3i (តម្លៃ ៣០០ជាង)ជាស្មាតហ្វូនស៊េរីថ្មី បច្ចេកវិទ្យា កាមេរ៉ា AI បួនគ្រាប់ អតិថិជននៅប្រទេសកម្ពុជា ដែលធ្វើការកម្ម៉ង់ទុកថ្ងៃនេះ នឹងទទួលបានស៊ីមស្មាត ជាមួយកញ្ចប់សេវាកម្មធំហ្មង ១២ សប្ដាហ៍ (nova 3i) និង ១៦ សប្ដាហ៍ (nova 3)!តោះទស្សនាវីដេអូលម្អិតស្ដីពីការកុម្ម៉ង់ទុកជាមុនhttps://www.youtube.com/watch?v=Ydg6W91Z6uE

Comments

comments