ល្បីលក់ដាច់ខ្លាំងកំពូលស្មាតហ្វូន #Huawei_Nova3 #Huawei_Nova_3i ក្ដៅៗថ្ងៃដំបូង ផ្គត់ផ្គង់មិនទាន់តម្រូវការ

0
35

ហ៊ួរវ័យ ដែលជាក្រុមហ៊ុនស្មាតហ្វូនឈានមុខលំដាប់អន្តរជាតិដែលកំពុងឡើងកូដដែលទទួលបានចំណាត់ថ្នាក់លេខ 2ទាំងបរិមាណលក់និងចំណែកទីផ្សារ លើពិភពលោក និងនៅកម្ពុជា វ៉ាដាច់ Apple ថ្មីៗនេះ បានប្រារព្ធពិធីសម្ពោធនិងដាក់ថ្ងៃដំបូងជាផ្លូវការនូវស៊េរីថ្មីលំដាប់កំពូល គឺ #Huawei_Nova3 #Huawei_Nova3i បានធ្វើឲ្យរញ្ជួយកម្មវិធីនៅផ្សារទំនើបអីអន 2 សែនសុខ ជាមួយតារាចម្រៀង និងតារាល្បីៗ រួមនមាន រាជនីក្បាច់រាំកញ្ញា ទេព បូព្រឹក្ស តារាចម្រោងសាច់សខ្ចី វីវះ និច ម្ចាស់បទ សង្សារសុំបែក ក្រុមរាំដ៌ល្បីម្ចាស់បទ វ៉ៃមាលុយ តារាបង្ហាញម៉ូតល្បឺ ប្រាសាទ ដាវីន សុផា លីនដា ចាន់គង្គារ ពីយ៉ា វាកា ពិធីការ ឈាង ដាវុធ ពិធីការីនីស្រីស្អាត វីត វីត តារាFacebook វ័យក្មេងល្បី ហេង សុខវាសនា តារាសំដែង តារាភាពយន្ត លោក សាន់នី សុក លោក ភាល័យ នរ តារាចម្រៀងរ៉េប វីទឃូល័រ យ៉ែម ស្រីពេជ្រ រួមទាំងតារាកិតិ្តយសជាច្រើនរូបទៀត បានផ្តល់កិតិ្តយស ដើម្បីអបអរ បើកលក់ថ្ងៃ 18 ខែ 08 ទាន់ក្ដៅៗថ្ងៃដំបូងសហការណ៌ជាមួយហាង ណូជីម៉ា 2 ។

cof

ថ្លែងក្នុងព្រឹត្តិការណ៍បើកសម្ពោធការលក់នៅថ្ងៃដំបូងនេះ លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា «សព្វថ្ងៃនេះ ស្មាតហ្វូន Huawei មានប្រជាប្រិយភាពខ្ពស់ និងទទួលបានការគាំទ្រពីដៃគូពាណិជ្ជកម្ម តារាល្បីៗរបស់យើង និងមិត្តអ្នកសារព័ត៌មាន ក៏ដូចជាមហាជននៅកម្ពុជា ជាមួយហាងចំនួនជាង 1500 កន្លែង គ្របដណ្ដប់25ខេត្ត-ក្រុង ទូទាំងប្រទេស»។ យើងជឿជាក់ថា #Huawei_Nova3 #Huawei_Nova3i នឹងបំពេញនូវតម្រូវការដ៏ទាន់សម័យ ខណៈដែលស្មាតហ្វូននេះបានឆក់យកបេះដូងអ្នកប្រើប្រាស់ពិសេសយុវវ័យសម័យទំនើបតែម្ដង ចាប់តាំងតែពីថ្ងៃរំលេចខ្លួននាទីដំបូងមកម្ល៉េះ។ យើងមានក្ដីប្រាថ្នាមោះមុតចំពោះប្រជាជនកម្ពុជា ឲ្យទទួលបានបទពិសោធបច្ចេកវិទ្យាថ្មីពី #Huawei_Nova3 #Huawei_Nova3i ដោយប្រើប្រាស់វាបំពេញតម្រូវការយ៉ាងឆ្លាតវៃ។ យើងជឿជាក់ថា #Huawei_Nova3 #Huawei_Nova3i ជាមួយកាមេរ៉ា 24MP, 4 AI Camera និង128 GB ROM នឹងនាំមកនូវបទពិសោធល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ស្មាតហ្វូននៅកម្ពុជា»។


លោកបានបន្ថែមថា #Huawei_Nova3 #Huawei_Nova3i ទទួលបានការកម៉្មុងទុកជាមុនពីហាងធំៗប្រមាណ 800 ហាង ដោយក្រុមហ៊ុនជ្រើសយកតែ 18ហាងធំៗដែលទទួលបានការកម្ម៉ទុកជាមុនច្រើនជាងគេធ្វើកម្មវិធីលក់ពិសេសដោយបន្ថែម ជាសរុបមកតូរលេខលក់ចេញ ថ្ងៃដំបូងកើន10 ដងបើធៀបនឹង Nova 3e និង 30 ដង បើធៀបនឹងNova 2i ពោលគឺត្រឹមតែមួយថ្ងៃ ស្តុកទាំងអស់ត្រូវបានបព្ចោញពីឃ្លាំងដេប៉ូចែកចាយគ្មានសល់ ដែលជាតួរលេខបំបែកកំណត់ត្រានៅកម្ពុជា មិនដែលធ្លាប់មានពីមុនមក។

រាជនីក្បាច់រាំនិងកំពូលតារាចម្រៀងលេចធ្លោរជួរមុខកញ្ញា ទេព បូព្រឹក្ស ដែលចូលរួមសំដែងនិងច្រៀងអបអរក្នុងកម្មវិធីនេះបានបង្ហើបពីចិត្តដែលកលាក់ទុកក្នុងបេះដូងជាយូរថា “ក្រុមគ្រួសារ ឪពុកម្តាយគឺជា Fan របស់ទូរសព្ទ័ Huawei ហើយកញ្ញានឹងកម្ម៉ងទិញពីរគ្រឿង ពណ៌ក្រហមមួយ និងពណ៌ស្វាយដេញមួយ ពោលគឺទិញមួយគូរតែម្តង ចំពោះកំពូលស្មាតហ្វូនស៊េរីថ្មី #Huawei_Nova3i #Huawei_Nova3 នេះ។ ”

oznor


តារាចម្រោងសាច់សខ្ចី វីវះ និច ដែលបាននិងកំពុងប្រើហ៊ួរវ័យថ្មីៗដូចជា #Huawei_Nova2i #Huawei_Nova3e និង #Huawei_P20 បាននិយាយថា “ស្មាតហ្វូន #Huawei_Nova3i #Huawei_Nova3 គឺជាស្មាតហ្វូនសម្រាប់អនាគតនិងមនុស្សជំនាន់ថ្មី យុវវ័យឡួយឆាយសម័យលេងខ្លួន អួតសំភារះនិយម ។ ”


គួរកំណត់សំគាល់ផងដែរថា នាព្រឹកថ្ងៃទី 18 ម៉ោង 7:30ព្រឹក ដោយភាពអន្ទះសារ និងរងចាំដ៌យូរ អតិថិជនសុរបដែលមានតម្រង់ជួរនិងទិញប្រើដំបូងនៅផ្សារទំនើបអីអនម៉លសែនសុខ ដែលមានប្រមាណជិត 100នាក់ ផ្សារអ៊ីអនសែនសុខជាន់ក្រាមលោកអ្នកដែលមកតម្រង់ជួរទិញមុនគេ នឹងទទួលបាន Coupon ពីក្រុមការងារ Huawei ដើម្បីទទួលបានកាដូបន្ថែមយ៉ាងច្រើនលើសពីការថែមធម្មតាតែមួយថ្ងៃដែលចំណេញកាដូគិតជាសាច់ប្រាក់ $149 ជាងនេះទៅទៀតកម្មវិធីទាំងមូលបានទាក់ទាញអតិថិជនក៌ដូចជា Fanៗ ចូលរូមរងចាំនិងទស្សនាយ៉ាងរីករាយនិងអន្ទសារប្រមាណ 5000 នាក់ ណែនណាន់តាន់តាប់ កកក៌កក ស្ទះក៌ស្ទះ តាំងពីកន្លែងចតឡាន ជាន់ក្រោម ជាន់ទី 1 រហូតដល់ជាន់ទី 4 គ្រប់ជាន់គ្រប់កន្លែងផ្អើលពេញផ្សារទំនើបអីអនម៉លសែនសុខក៌ដូចជាទីក្រុងភ្នំពេញទាំងមូល។

cof

#Huawei_nova3 (24MP 4 AI Camera 128GB) បំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 24M + 16MP ថតបែបអាជីព បែប bokeh effect មានផ្ទៃក្រោយព្រាល មុខងារ HDR Pro ធ្វើឲ្យមានតុល្យភាពពន្លឺ កម្រិត Aperture F1.8 ។ បច្ចេកវិទ្យា AI សម្គាល់ប្លង់រូបភាពដោយស្វ័យប្រវត្តិទាំងក្រោយនិងមុ ជួយការថតសែលហ្វីស្អាតលេចធ្លោរ។ #Huawei_nova3 ក៏បំពាក់នូវអេក្រង់ឆកដ៏កំពុងពេញនិយម ធំពេញភ្នែក ទំហំ 6.3 អ៊ីញ កម្រិត Full HD+ 409 ppi។

#Huawei_nova3i(24MP 4 AI Camera 128GB) បំពាក់កាមេរ៉ាមុខពីរគ្រាប់ទំហំ 24M + 2MP និងកាមេរ៉ាភ្លោះខាងក្រោយទំហំ 16M + 2MP ជាមួយការឌីហ្សាញរាងរៅដ៏ប្រណីត ពណ៌ភ្លឺចែងចាំង លម្អដោយគែមអាលុយមីញ៉ូម អេក្រង់ឆកធំ ទំហំ ៦,៣ អ៊ីញ កម្រិត Full HD+ ផ្ដល់នូវបទពិសោធទស្សនាភាពយន្តនិងលេងហ្គេមម៉ាពេញចិត្ត ក៌ដូចជាឆ្លើយតបនឹងតម្រូវការបទពិសោធលេងហ្គេមដ៏រលូន Huawei ដាក់ឲ្យប្រើនូវ GPU Turbo បង្កើនដំណើរការកា្រហ្វិកឥតទាស់ចិត្ត នាំមកនូវបទពិសោធដ៏រំជើបរំជួលសម្រាប់យុវវ័យ។
#Huawei_nova3 បំពាក់ដោយ CPU: Chip Kirin 970 មាន RAM 6GB, ROM 128 GB កម្លាំងថ្មវិញក៏មិនណយដែរ គឺ 3750 mAh Fast Charge សាកថ្មលឿនទាន់ចិត្ត Type C រីឯ #Huawei_nova3i បំពាក់ CPU: Chip Kirin 710 មាន RAM 4GB, ROM 128 GB និង ថាមពលថ្ម 3340 mAh ។

ស្របនឹងជោគជ័យលើទីផ្សារពិភពលោក ក៏ដួចជាប្រជាប្រិយភាពខ្ពស់ មិនថា P Series, Mate Series, Y Series ស៊េរីថ្មីសន្លាងចុងក្រោយជាស្មាតហ្វូន #Huawei_Nova3_Series បំពាក់បច្ចេកវិទ្យា កាមេរ៉ា AI បួនគ្រាប់ (24MP 4 AI Camera បំពាក់ ROM 128GB ត្រូវបានដាក់លក់ក្ដៅៗ #Huawei_Nova3 តម្លៃ 469 ដុល្លារ និង #Huawei_Nova 3i តម្លៃជាង 329 ដុល្លារ នឹងទទួលបាន Bluetooth Speaker ដ៏កាលីប Original ហើយថែមស៊ីមស្មាត ជាមួយកញ្ចប់សេវាកម្មធំហ្មង 12សប្ដាហ៍ និង 16 សប្ដាហ៍។

តោះ! ទស្សនាវីដេអូលម្អិតស្ដីពីលក្ខណះពិសេស Huawei nova3/3i និងវីដេអូពីការកម្ម៉ងទុកជាមុន

ព័ត៌មានលំអិត សូមឆែកបណ្តាញសង្គម និងគេហទំព័រខាងក្រាមនេះ
Facebook: Huawei Mobile (KH)
Instagram: huaweimobilekh
Website: www.consumer.huawei.com/kh

Comments

comments