ប្រៃសណីយ៍កម្ពុជា ប្រតិកម្មជាមួយតារាចម្រៀងផលិតកម្ម M Seyha Ha ម្ចាស់បទ អូនអ៊ូក

0
421

កាលពីថ្ងៃទី 14 ខែកក្កដា ឆ្នាំ ២០១៧ ប្រៃសណីយ៍កម្ពុជា បានចេញសេចក្តីបំភ្លឺទៅម្ចាស់​ Account Facebook ឈ្មោះ សីហា (Seyha Ha ឬ Chan Kanika) ដែលចោទថា ប្រៃសណីយ៍កម្ពុជា បានលួចដកលុយ Master card របស់គាត់។

ខ្លឹមសារមានដូចទោះ៖

សេចក្តីបំភ្លឺទៅម្ចាស់Account Facebookឈ្មោះ សីហា (Seyha Ha ឬ Chan Kanika)

បច្ចុប្បន្នជាសម័យបច្ចេកវិទ្យាទំនើបមានមធ្យោបាយទំនាក់ទំនងរវាគ្នាទៅវិញទៅមកច្រើនវិធីណាស់ជាពិសេសរវាងពលរដ្ឋខ្មែរ និងជនជាតិផ្សេងៗដោយមិនចាំបាច់ស្គាល់ពីប្រភព អត្តសញ្ញាណប្រវត្តិ និងវប្បធ៌មផ្សេងពីគ្នាឡើយ។ ក្នុងនោះមានពលរដ្ឋខ្មែរមួយចំនួនមានអារម្មណ៍គិតថាជនជាតិបរទេសមានលទ្ធភាព និងមុខរបរប្រសើរជាងខ្លួន។ ដូចនេះហើយធ្វើឲ្យប្រជាពលរដ្ឋខ្មែរមួយចំនួនមានជំនឿនិងទុកចិត្តបរទេសជាងជនជាតិខ្លួន។ ត្រង់ចំណុចនេះសូមជម្រាបជូនលោក សីហា និងអតិថិជនផ្សេងទៀតជ្រាបថា សព្វថ្ងៃនេះការឆបោកតាមប្រព័ន្ធអ៊ិនធើណែតមានច្រើនរូបភាពដែលមិនអាចអធិប្បាយលំអិតបាន។ កន្លងមកមានរឿងដូចលោកសីហាច្រើនណាស់ តែប្រជាពលរដ្ឋនៅតែមិនយកចិត្តទុកដាក់ចំពោះបញ្ហាដែលធ្លាប់កើតមានឡើង។
ខ្ញុំចង់ជម្រាបជូនលោកសីហា និងអតិថិជនទាំងអស់ចាប់អារម្មណ៍លើករណីផ្ទាល់ខ្លួនរប់សលោកសីហា ដែលបានជេរប្រមាថ បង្កាច់បង្ខូចកេរ្តិ៍ប្រៃសណីយ៍កម្ពុជា ដោយគ្មានភស្តុតាងច្បាស់លាស់ លោកសីហាមានបានគិតទេថាលោកកំពុងចាញ់ល្បិចកលឆបោករបស់បរទេសយ៉ាងពិតប្រាកដ ឬមួយលោកបានដឹងហើយលោកពុំមានចិត្តក្លាហានទទួលយកកំហុសខ្លួន បែរជាមានចិត្តក្លាហានបង្កាច់កេរ្តិ៍ប្រៃសណីយ៍កម្ពុជាទៅវិញ។

ដើម្បីឆ្លើយតបទៅលោកសីហា និងអតិថិជនដែលប្រើប្រាស់សេវាប្រៃសណីយ៍កម្ពុជាជ្រាប និងបានដឹងច្បាស់ថាប្រៃសណីយ៍កម្ពុជា ជានីតិបុគ្គលដែលស្ថិតនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ បើលោកសីហាពីជាមានបងប្អូន ឬមិត្តភក្តិនៅបរទេសផ្ញើកាតប្រភេទ Master Card មកឲ្យលោកពិតប្រាកដមែននោះ សូមលោកយកឯកសារដែលពាក់ព័ន្ធមកការិយាល័យទទួលបញ្ញើដើម្បីឲ្យភ្នាក់ងារយើងឆែក និងស្រាវជ្រាវរកជូនលោក។ លោកសីហា ត្រូវចាំថាប្រៃសណីយ៍មានសេវាឆាប់រហ័ស គ្រប់ទីកន្លែង ជឿជាក់ និងទទួលខុសត្រូវ។ បើលោកសីហាមានបញ្ហាបញ្ញើជាមួយប្រៃសណីយ៍កម្ពុជាលោកត្រូវអញ្ជើញមកដោយផ្ទាល់ងាយស្រួលនិយាយគ្នា លោកមានបញ្ហាផ្ទាល់ខ្លួនសំខាន់បែបនេះហើយបែរជាលោកមានយោបល់តែនៅបណ្តាញសង្គមហ្វេសបុក(Facebook) តើបញ្ហាដោះស្រាយបានទេ បើយើងទាំងពីរមិនបានជួបគ្នាផង។ ម៉្យាងទៀតធ្វើឲ្យមហាជនយល់ច្រឡំ និងគិតផ្សេងទៅវិញទេ។ ភ្នាក់ងារយើងកំពុងរង់ចាំលោកសីហា បង្ហាញឯកសារភស្តុតាង បញ្ជាក់ការពិត អាចជាគំរូដល់អតិថិជនដទៃ។

ដើម្បីជៀសវាងរាល់ការខុសឆ្គងទាំងឡាយ ប្រៃសណីយ៍កម្ពុជាសូមជម្រាបផ្តាំផ្ញើជូនអតិថិជនទាំងអស់ឲ្យបានជ្រាបថា បើមានករណីបញ្ញើដូចលោកសីហា សូមលោក លោកស្រី អ្នកនាងកញ្ញា ជាអ្នកប្រើប្រាស់សេវាប្រៃសណីយ៍កម្ពុជាយកឯកសារពាក់ព័ន្ធបញ្ញើមកប្រៃសណីយ៍ដើម្បីឲ្យភ្នាក់ងារទទួលខុសត្រូវបញ្ញើចេញចូលបានស្រាវជ្រាវ និងដោះស្រាយជូន។

សូមអរគុណ ចំពោះលោក លោកស្រី​ អ្នកនាងកញ្ញាដែលបានជឿជាក់ និងប្រើប្រាស់សេវាប្រៃសណីយ៍កម្ពុជា៕

បញ្ហានេះកើតឡើងដោយគណនី (Seyha Ha ឬ Chan Kanika) ដែលចោទថា ប្រៃសណីយ៍កម្ពុជា បានលួចដកលុយ Master card របស់គាត់

status of seyha

 

យ៉ាងណាមិញ យើងមិនទាន់បានឃើញការឆ្លើយតបរបស់លោក Seyha ha ទៅកាន់ប្រៃសណីយ៍កម្ពុជាវិញនោះទេ។

 

Comments

comments