ពេជ្រថៃ ល្បីដល់ The Voice Global

0
38972

កាលពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៧ ទំព័រ Youtube ផ្លូវការរបស់ The Voice Global បានបង្ហោះវីដេអូមួយ អោយដងស្រង់ កុមារពីប្រទេសនានាជុំវិញពិភពលោក ដែលមានប្រជាប្រិយភាពបំផុតក្នុងកម្មវិធី The Voice Kids។

កុមារាកម្ពុជា ពេជ្រថៃ ត្រូវបានជាប់ជាជំរើសល្អបំផុតមួយក្នុងចំណោម ៥ នាក់ផ្សេងទៀតក្នុងវគ្គ The Blind Audition។ កុមារទាំង ៥ ប្រទេសនោះមាន កម្ពជា ហ្វីលីពីន ថៃ អាឡឺម៉ង់ និងឥណ្ឌា។

រយៈពេលមិនដល់២សប្តាហ៌ផង វីដេអូរបស់ ពេជ្រថៃ មានអ្នកទស្សនារហូតដល់ ៧,៧ លាននាក់ ក្នុង Youtube និង ៣,៥ លាននាក់ក្នុង Facebook។ ដោយសារចំនួនដល់ច្រើនលើសលប់នេះហើយ ទើប The Voice Global សម្រេចជ្រើសយក ពេជ្រថៃ ជាបេក្ខជនដ៏មានប្រជាប្រិយទាំង ៥ នាក់ ជុំវិញទូទាំងពិភពលោក។

កុមារទាំង ៥ នាក់នេះមាន៖

1. ពេជ្រ ថៃ sings ‘បាត់ដំបងបណ្ដូលចិត្ត’ (The Voice Kids Cambodia):
https://www.youtube.com/watch?v=cZadu…

2. Mica Becerro – ‘Queen Of The Night’ (The Voice Teens Philippines):
https://www.youtube.com/watch?v=hQkRQ…

3. แน็ท sings ‘เรื่องขี้หมา’ (The Voice Kids Thailand):
https://www.youtube.com/watch?v=fJSrQ…

4. Laura sings ‘I will Always Love You’ (The Voice Kids Germany):
https://www.youtube.com/watch?v=QWcpo…

5. Ayat Shaikh (The Voice India Kids):
https://www.youtube.com/watch?v=1p3NS…

Comments

comments