ស្ថានីយទូរទស្សន៍ រស្មីហង្សមាស HDTV នឹងផ្សាយបន្តផ្ទាល់ផ្តាច់មុខមហាព្រឹត្តិការណ៍ SEA GAMES លើកទី ២៩

0
424

អស់បារម្មណ៌ទៅ ថានឹងពិបាកមើលមហាព្រឹត្តិការណ៍ SEA GAMES លើកទី ២៩ នាទីក្រុង Kuala Lumpur ប្រទេស ម៉ាឡេស៊ី ព្រោះព្រឹត្តការណ៌នេះនឹងផ្សាយបន្តផ្ទាល់ផ្តាច់មុខ លើកញ្ចក់ទូរទស្សន៍ រស្មីហង្សមាស HDTV ចាប់ពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៧ នេះតទៅ។

នេះជាដំណឹងដ៏ល្អមួួយសម្រាប់ប្រជាជនកម្ពជាយើង ក្នុងការទស្សនាកម្សាន្ត និងលើកទឹកចិត្តកីឡាករយើងតាមកញ្ចក់ទូរទស្សន៍។ ហើយការផ្សាយបន្តផ្ទាល់មិនមែនតែកីឡាបាល់ទាត់មួយមុខនោះទេ គឺគ្រប់កីឡាទាំងអស់ ដែលបានផ្តើមពីថ្ងៃទី ១៤ ខែសីហា ឆ្នាំ ២០១៧។

ដោយឡែកនៅថ្ងៃទី ១៥ ខែសីហា នេះ ក្រុមបាល់ទាត់គោព្រៃកម្ពុជា U22 នឹងត្រូវប្រកួតជាមួយ ក្រុម U22 ហ្វីលីពីន វេលាម៉ោង ៧់ៈ៤៥ នាទីយប់​ ដូចនេះសូមរង់ចាំទស្សនាទាំងអស់គ្នា។

Comments

comments