ចង់ដឹងអត់ រយៈពេល ៤ សប្តាហ៌នេះ កុមារណាខ្លះលេចធ្លោជាងគេ [វីដេអូ]

0
1517

កម្មវិធីប្រលងចម្រៀងកុមារ លំដាប់ថ្នាក់ពិភពលោក The Voice Kids Cambodia បានដំណើរការអស់រយៈពេល ៤​ សប្តាហ៌ហើយ ដែលកម្មវិធីនេះទទួលបានការចាប់អារម្មណ៌យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនកម្ពុជា។ មិនត្រឹមតែលេចធ្លោក្នុងកញ្ចក់ទូរទស្សន៌នោះទេ នៅតាមបណ្តាញសង្គម Facebook និង Youtube ក៏មានការចាប់អារម្មណ៌ខ្លាំងផងដែរ។ វីដេអូរបស់ The Voice Kids Cambodia មានការទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប។

ចង់ដឹងថា តើកុមារមួយរូបទទួលបានការទស្សនាច្រើនជាងគេក្នុងរយៈ ៤ សប្តាហ៌នេះ? យើងខ្ញុំសូមលើកយកកុមារ ៥ រូបដែលមានការទស្សនាច្រើនជាងគេៈ

១. ពេជ្រ ថៃ – ច្រៀងបទ បាត់ដំបងបណ្ដូលចិត្ត មានអ្នកទស្សនា​ 8,5 លានដងលើ Youtube និង 3,5 លានដងលើ Facebook (រយៈពេល ៣ សប្តាហ៌)

២. ឃុយ ម៉ីហៀង -​ ច្រៀងបទ ចាំនៅតែចាំ មានអ្នកទស្សនា​ 5 លានដងលើ Youtube និង 1,3 លានដងលើ Facebook

៣. រ៉ាស៊ី លីម៉ូរីយ៉ា – ច្រៀងបទ Blank Space មានអ្នកទស្សនា​ 3,8 លានដងលើ Youtube និង 1,2 លានដងលើ Facebook

៤. កុយ វិស្សា – ច្រៀងបទ ឈឺចិត្តអ្វីម៉្លេះ មានអ្នកទស្សនា​ 3.2 លានដងលើ Youtube និង 0,8 លានដងលើ Facebook

៥. កៅ រតនាទេពី -​ ច្រៀងបទ I’m In Love With A Monster មានអ្នកទស្សនា​ 2.4 លានដងលើ Youtube និង 0,8 លានដងលើ Facebook

ក្រៅពីនេះក៏មានកុមារជាច្រើនទៀតទទួលបានការគាំទ្រយ៉ាងច្រើន ដែលសុទ្ធតែទទួលបានការទស្សនាខ្ទងលាននាក់។

Comments

comments