ទស្សទាយ​បុគ្គលិក​លក្ខណៈ និង​ជីវិត​ស្នេហា តាមរយៈ​ខ្សែបាត់ដៃ

0
686

បើនិយាយ​ពីការទស្សទាយ​តាមរយៈខ្សែ​បាត់ដៃ វាគឺជា​វិធីសាស្រ្ត​ដ៏បុរាណ​មួយដែលមាន​តាំងពីរាប់រយ​ឆ្នាំណាស់​មកហើយ ដែលវា​មានប្រភព​ពីឥណ្ឌារហូត​រីករាល​ដាលពាសពេញ​ពិភពលោក។

ដើម្បីអាចទស្សទាយបាន សូមយកបាតដៃទាំងពីរដាក់ជាប់គ្នា និងស្មើគ្នាដូចរូបខាងក្រោយនេះ ហើយសូមពិនិត្យមើលខ្សែពីរដែលជាប់គ្នានេះ (ហៅថាខ្សែបេះដូង) ថាតើខាងស្តាំខ្ពស់ជាងខាងឆ្វេង ឬខាងឆ្វេងខ្ពស់ជាងខាងស្តាំ ឬក៏ស្មើគ្នា បន្ទាប់មកសូមផ្ទៀងផ្ទាត់ចម្លើយនៅខាងក្រោម។

១ ខាងស្តាំខ្ពស់ជាងខាងឆ្វេង៖

អ្នកជាមនុស្សដែលពោរពេញទៅដោយការស្រលាញ់ ពេញចិត្ត ស្មោះស្ម័គ្រនឹងស្នេហា ភាគច្រើនគឺយកគូស្រករអាយុខ្ពស់ជាងខ្លួន។ អ្នកគឺជាមនុស្សមិនខ្វល់ពីមតិសង្គមឡើយ ចូលចិត្តរស់នៅដោយមានសេរីភាព មិនចូលចិត្តគំរាមគំហែង ឬគំនាបពីអ្នកដទៃ ឬក៏ធ្វើអ្វីដដែលៗនោះទេ អ្នកជាមនុស្សចូលចិត្តធ្វើអ្វីខុសពីមនុស្សធម្មតា។

២ ខាងឆ្វេងខ្ពស់ជាងខាងស្តាំ៖

អ្នកជាមនុស្សដែលមានឯករាជ្យ ប្រាកដប្រជា និងមិនស្វះស្វែងចង់បានស្នេហាខ្លាំងដូចគេឯងឡើយ ឬក៏អាចនិយាយបានថាពេលណាពេលហ្នឹងចុះ ប៉ុន្តែបើអ្នកស្រលាញ់នរណាម្នាក់ហើយ អ្នកនឹងជំនះយកអោយបាន ទោះបីជាមានឧបសគ្គ ឬក៏ការលះបង់ដ៏កំរិតណាក៏ដោយ អ្វីដែលសំខាន់ អ្នកគឺជាមនុស្សដែលមិនស្ថិតក្រោមគេនោះឡើង។

៣​ បាតដៃទាំងពីរស្មើគ្នា៖

អ្នកគឺជាមនុស្សស្ងប់ស្ងាត់ ជាមនុស្សចាស់ទុំ អ្នកមិនចូលចិត្តផ្លាស់ប្តូរទំលាប់ដែលធ្លាប់ធ្វើនោះទេ ព្រមទាំងជាមនុស្សសុភាព​ មានហេតុផល សាកសមជាឳពុកម្តាយដ៏ល្អបំផុតសម្រាប់កូនៗ។ ដោយសារអ្នកជាមនុស្សចិត្តល្អ និងយល់ពីអារម្មណ៍រាល់គ្នានេះហើយ ទើបមនុស្សភាគច្រើនតែងតែមករកជំនួយពីអ្នកជានិច្ច នៅរាល់ពេលដែលពួកគេពិបាកចិត្ត ឬក៏មានបញ្ហាអ្វីផ្សេងៗ បើនិយាយពីជីវិតស្នេហាវិញ នរណាៗក៏ចង់រៀបការជាមួយមនុស្សដូចអ្នកដែរ។

 

សូមពិសោធមើលថា តើការទស្សទាយខាងលើត្រឹមត្រូវ ឬអត់? ហើយជួយ Comment ប្រាប់ពួកយើងផង។

Comments

comments