Coach សុវត្តិ មិនគិតពីកំហុស គិតតែពីគុណភាពសម្លេង

0
2840

ការប្រលងចម្រៀង The Voice Kids Cambodia បានដំណើរការបាន ៥​ សប្តាហ៌ហើយ ក្នុងនោះ Coach កញ្ញារកបាន ១៣ នាក់ Coach សុវត្តិរកបាន ១៣ នាក់ និង Coach នីសា បាន​១២នាក់។

ការសំរេចចិត្តរបស់ Coach នីមួយៗសុទ្ធតែកើតចេញពីការយល់ឃើញរៀងៗខ្លួន។ អ្វីដែលយើងសង្កេតឃើញខ្លាំងនោះ គឺចំពោះកូនក្រុមសុវត្តិ កូនក្រុមមួយចំនួនដែលគាត់ជ្រើសរើស គឺបង្កើតនូវកំហុសច្រើនក្នុងការច្រៀង  ប៉ុន្តែគាត់ហាក់មិនខ្វល់ពីកំហុសទាំងនោះទេ គឺគាត់គិតតែសម្លេងមួយមុខគត់។ យើងគិតថាការជ្រើសរើសរបស់គាត់គឺពិតជាត្រឹមត្រូវ ដោយគាត់មិនបោះបង់ចោលនូវកុមារដែលមានសម្លេងល្អ តែមានកំហុសក្នុងការច្រៀងនោះទេ គាត់ជ្រើសរើសពួកគេដើម្បីបង្វឹកបន្ថែម និងកសាងសមត្ថភាពរបស់ពួកគេ ដើម្បីឈានទៅមុខមួយកំរិតទៀត។

ចាំមើលបន្តទៀតថាតើគាត់អាចបង្វឹកកូនក្រុមរបស់គាត់ឳ្យល្អដល់កំរិតណានៅវគ្គក្រោយទៀត។

សូមទស្សនាកូនក្រុមដែលគាត់ជ្រើសរើស៖

កុមារី៖ សែម សុជាតិ
អាយុ ១២ឆ្នាំ, កណ្ដាល
ច្រៀងបទ៖ អ្នកមិនអន់ទេ

កុមារី៖ យឺន ពេជ្របញ្ញាវត្តី
អាយុ ១១ឆ្នាំ, កំពង់ស្ពឺ
ច្រៀងបទ៖ អ្នកមិនអន់ទេ

កុមារី៖ ម៉ម ដួងអារីយ៉ា
អាយុ ១១ឆ្នាំ, ភ្នំពេញ
ច្រៀងបទ៖ តាំងពីធំដឹងក្តីពេលនេះស្រីឈឺចាប់បំផុត

 

Comments

comments