ហេតុអ្វីគេ Hack គណនី Facebook អ្នកបាន?

0
588

តើគ្រប់គណនី Facebook ទាំងអស់សុទ្ធតែអាច Hack បានមែនទេ?

ចម្លើយគី “ទេ”។  Facebook មានប្រព័ន្ធសុវត្ថិភាពខ្ពស់ណាស់ មិនមែនអាច Hack បានស្រួលៗនោះទេ។

ហើយចុះហេតុអ្វី បានមានករណី Hack កើតឡើង? ដូចជាថ្មីៗនេះ មានការ Hack គណនីតារាកំប្លែងនាយពាក់មី និងអ្នកដទៃទៀត?

បើនិយាយអោយចំពីភាសាបច្ចេកទេស នេះមិនមែនជាករណី “Hack​” នោះទេ។ តាមការសង្កេតពីអ្នកប្រើប្រាស់បណ្តាលសង្គមនៅកម្ពុជា ក៏ដូចជាបណ្តាប្រទេសដទៃទៀត កត្តានេះគឺកើតឡើងអោយអ្នកប្រើប្រាស់ខ្លួនឯង។ យើងសូមលើកយកចំនុចពីរដែលជាការធ្វេសប្រហែស ឬក៏ជាទំលាប់អាក្រក់របស់អ្នកប្រើប្រាស់៖

1- ប្រើលេខទូរស័ព្ទសម្រាប់បង្កើត Facebook ហើយដាក់លេខទូរស័ព្ទនោះជា Password៖ 

មួយចំនួនធំនៃអ្នកប្រើប្រាស់នៅកម្ពជាអនុវត្តវិធីបែបនេះ ដើម្បីងាយស្រួលចង់ចាំ ដោយមិនគិតថាមានអ្នកផ្សេងអាចនឹងដឹងនោះទេ។ បើលោកអ្នកពិតជាធ្វើបែបនេះមែន មិនចាំបាច់អ្នកមានជំនាញ Hacker នោះទេ អ្នកមិនរៀន IT ក៏គេអាច Hack គណនីអ្នកបានដែរ ដោយគ្រាន់តែដឹងលេខទូរស័ព្ទរបស់អ្នក រួច Login សាកល្បងជាការស្រេច។ ហើយអ្វីដែលជាការងាយស្រួលដល់អ្នកដែលចាំលួចគណនី Facebook ទៅបំរើផលប្រយោជន៌គេនោះ គឺគេមានកម្មវិធីសម្រាប់ឆែកគណនីណាដែលមានលេខទូរស័ព្ទ ហើយសាកល្បង Login ដោយស្វ័យប្រវត្ត។ ដូចនេះ សូមផ្លាស់ប្តូរលេខកូដអ្នកជាបន្ទាន់ បើអ្នកកំពុងអនុវត្តបែបនេះ។

2- ការចុច Link ទៅទំព័រផ្សេងក្រៅពី Facebook រួចបង្ខំអោយវាយ User Name & Password:

នេះក៏ជាល្បិចដ៏មានប្រសិទ្ធភាពមួយដែល ពីជនអាក្រក់ដែលចង់លួចគណនីរបស់អ្នក។ ពួកគេប្រើរូបភាពផ្សេងៗគ្នាដើម្បីអោយលោកអ្នកចុច Link របស់ពួកគេ រួចមានទំព័រស្រដៀងនឹង Facebook អោយលោកអ្នកបញ្ចូល User Name & Password ដើម្បីបន្តទៅមុខ បើលោកអ្នកវាយបញ្ចូល វាប្រៀបដូចជាយកសាច់ទៅដាក់មាត់ខ្លាអីចឹង។

ឧទាហរណ៌៖ អ្នកលេង Facebook ឃើញវីដេអូ Sexy និងចាប់អារម្មណ៌ លោកអ្នកមើលបានតែបន្តិចនោះទេ បើចង់មើលបន្តទៀតទាល់តែចុច Link របស់គេ​ ពេលចុចហើយ គេនឹងតំរូវអោយលោកអ្នកបញ្ចូល User Name & Password។ ហើយពេលវាយបញ្ចូល គេនឹងបានលេខកូដអ្នកយ៉ាងងាយ។

សូមបញ្ជាក់ថាបញ្ហានេះកំពុងតែកើតមានយ៉ាងច្រើន ពាសពេញប្រព័ន្ធអ៊ីនធើណែត មិនមែនតែប្រទេសយើងនោះទេ។ ហើយបើនិយាយពីពាក្យបច្ចេកទេសវិញ នេះមិនមែនជាការ Hack ដោយ Hacker នោះទេ នេះជា “ល្បិច” បោកបញ្ឆោតលោកអ្នកប៉ុណ្ណោះ។

ដើម្បីប្រការនូវបញ្ហានេះ៖

  • សូមកុំដាក់លេខកូដសម្ងាត់ងាយស្រួលពេកដូចជា លេខទូរស័ព្ទ​ ថ្ងៃខែឆ្នាំកំណើត លេខ 12345678 …។ល។
  • សូមកុំវាយ Password របស់លោកអ្នកនៅទំព័រផ្សេង
  • Password ដែលគួរដាក់ គួរតែមានលេខ និងអក្សរ (អក្សរធំ, អក្សរតូច)
  • ត្រូវរក្សាលេខ Password ជាសម្ងាត់មិនត្រូវអោយអ្នកណាដឹងនោះទេ
  • សូមដាក់លេខកូដ ២ តង់ (2 Step Verification) ចុចទីនេះដើម្បីអនុវត្ត 

រក្សាសិទ្ធដោយ Khmersation

Comments

comments