មោទនភាព​ទៀត​ហើយ ពី​កុុមារី​កម្ពុជា​ដែលជាប់​ទៅប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ Silicon Valley សហរដ្ឋអាមេរិក (មានវីដេអូ)

0
871

នេះជាលើកទី១ហើយ ដែលកុមារីខ្មែរអាយុ១១និង១២ឆ្នាំដែលបានបង្កើត app ប្រឆាំងភាពក្រីក្ររហូតបានជាប់ទៅប្រកួតផ្តាច់ព្រ័ត្រនៅ Silicon Valley សហរដ្ឋអាមេរិក!

ពួកគេបានបង្កើត app មួយមានឈ្មោះថា “Cambodia Identity Product” និងមានពាក្យស្លោកថា “Let’s fight poverty by using our app. Don’t find customers for your product, find products for your customers” មានន័យថា “តោះប្រយុទ្ធជាមួយភាពក្រីក្រដោយប្រើប្រាស់កម្មវិធីរបស់យើង កុំរកអតិថិជនអោយប្រើផលិតផលរបស់អ្នក ត្រូវរកផលិតផលអោយអតិថិជនរបស់អ្នកប្រើ”។

ពួកគេត្រូវជ្រើសរើសក្នុងចំណោមបេក្ខជនប្រមាណ ១០០០ក្រុមជុំវិញពិភពលោក រហូតបានជាប់ទៅប្រកួតផ្តាច់ព្រ័ត្រនៅ Silicon Valley សហរដ្ឋអាមេរិក។ ពួកគេបានធ្វើបទបង្ហាញជាភាសាអង់គ្លេសបានយ៉ាងល្អ និងទទួលបានការសរសើរយ៉ាងច្រើនពីសំណាកអ្នកចូលរួមជុំវិញពិភពលោក។ តែគួរអោយសោកស្តាយ ពួកគេមិនបានឈ្នះរង្វាន់ធំនោះទេ គឺបានឈ្នះត្រឹមអាហាររូបករណ៌ ៥០០០ដុល្លា។

តែយ៉ាងណាក៏ដោយ នេះពិតជាមោទនភាពមួយរបស់ប្រទេសកម្ពុជាយើង ដែលមានកុមារីមានសមត្ថភាពលើឆាកអន្តរជាតិ​ក្នុងវិស័យបច្ចេកវិទ្យា។

សូមទស្សនាវីដេអូសំភាសន៌របស់ពួកគេជាមួយ VOA៖

ដកស្រង់ពី VOANEWS.COM

Comments

comments