បើខ្ញុំចេះដឹង ខ្ញុំធ្វើជាថៅកែទៅហើយ

0
1018

មាន​ថៅកែ​ហាង​ម្នាក់​បាន​ជេរ​ស្តី​ទៅ​កាន់​បុគ្គលិក​របស់​ខ្លួន​នៅ​ពេល​ពួក​គេ​ធ្វើ​ឧស​កំហុស​ឆ្គង​ដដែល​ និង​ច្រើន​ដង​។ ​ថៅកែ​ឈរ​ច្រត់​ចង្កេះ​បញ្ជា​ការ​ងារ​បណ្តើរ​ ស្តី​ថា​បណ្តើរ​។ ​ពួក​កម្មករ​ និង​បុគ្គលិក​ នាំ​គ្នា​ធ្វើ​តាម​បញ្ជា​យ៉ាង​ស្ងៀម​ស្ងាត់​ ប៉ុន្តែ​នៅ​ក្នុង​ចំណោម​កម្មក​រ ​និង​បុគ្គលិក​ទាំងអស់​ក៏​មាន​កម្មករ​មាឌ​ធំ ​សម្បុរ​ខ្មៅ​ស្រអែម​ បាន​ងើប​ឡើង​តប​ត​សម្តី​វិញ​ យ៉ាង​សុភាព​រាប​សា: លោក​ថៅកែ​អើយ​ បើ​ពួក​យើង​ចេះ​ដឹង​ដូច​លោក​ថៅ​កែ​ ពួក​យើង​ខ្ញុំ​មិន​មក​ធ្វើ​ជា​កម្មករ​របស់​លោក​ថៅ​កែ​ទេ​ គឺ​ធ្វើ​ជា​ចៅ​ហ្វាយ​លោក​ថៅ​កែ​ហើយ​ ដូច្នេះ​ពួក​យើង​ខ្ញុំ​ធ្វើ​ឧស​ត្រូវ លើស​ខ្វះ​ សូម​លោក​កុំ​ប្រកាន់​ខឹង​អី ​សូម​លោក​ជួយ​ណែនាំ​ពួក​យើង​ខ្ញុំ​ផង​ សូម​អរ​គុណ។​ ហើយ​គាត់​ក៏អង្គុយ​ចុះ​ទៅ​វិញ​ ធ្វើ​ការ​ងារ​បន្ត​។​ លោក​ថៅកែ​គ្រាន់​តែ​លឺ​សូរ​ពាក្យ​សម្តីនេះ​ភ្លាម​ហួស​ចិត្ត​ រក​ស្តី​មិន​រួច​ ហើយ​ឈប់​ជេរ​ស្តី​ទៅ​លើ​កម្មករ​ និង​បុគ្គលិក​ តាំង​ពី​ពេល​នោះ​មក​។​

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here