ឥរិយាបថរបស់ U22 ឥណ្ឌូនេស៊ីជាគំរូដ៏អាក្រក់ក្នុងវិស័យបាល់ទាត់​ (វីដេអូ)

0
2158

កាលពេលថ្ងៃទី ២២ ខែសីហា ឆ្នាំ២០១៧  U22 កម្ពុជា​បានប្រកួតចាញ់ក្រុម​ជំរើសជាតិ​ឥណ្ឌូនេស៊ី ក្នុងលិទ្ធផល 2-0 ដោយឡែកនៅម៉ោងបន្ថែមចុងការប្រកួត មានជំលោះកើតឡើងផងដែរ រវាងក្រុមទាំង២។​ បើយើងសង្កេតទៅមើលលើការប្រកួត ឥណ្ឌូនេស៊ីគឺដឹងច្បាស់ថាខ្លួនមានកៅអីឡើងទៅវគ្គបន្តហើយ ប៉ុន្តែចំពោះការលេងវិញ ហាក់ដូចជា ដាក់សំពាធរឹតតែខ្លាំងមកលើកម្ពុជា ខណៈកម្ពុជាសល់កីឡាករតែ ១០នាក់។ ហើយកីឡាមួយចំនួនរបស់ឥណ្ឌូនេស៊ី បានបញ្ចេញកាយវិការមិនល្អនៅលើទីលានមកលើកម្ពុជា ដែលកត្តានេះធ្វើឱ្យក្រុមកម្ពុជាបានតបតវិញរហូតដល់កើតមានជំលោះរវាងក្រុមទាំងអស់ពីរ។​

ការសំដែងអាកប្បកិរិយាមិនល្អរបស់ឥណ្ឌូនេស៊ី មិនមែនមានតែការប្រកួតជាមួយកម្ពជានោះទេ ក្រុម U22 ឥណ្ឌូនេស៊ីក៏បង្កអោយមានជំលោះទ្រង់ទ្រាយធំបែបនេះដែរជាមួយ ក្រុមទីម៏រ ថៃនិងវៀតណាមផងដែរ។

សូមទស្សនាពីទង្វើរបស់ឥណ្ឌូនេស៊ីជាមួយកម្ពុជា និងក្រុមទីម័រ

ឥណ្ឌូនេស៊ីជាមួយទីម័រ

យ៉ាងណាមិញ គ្រូជំរើសជាតិ U22 ឥណ្ឌូនេស៊ី ក៏បានសុំទោសចំពោះទង្វើមិនរបស់កីឡារបស់គាត់ផងដែរ។

ឥណ្ឌូនេស៊ីនឹងឡើងទៅជួបម្ចាស់ផ្ទះម៉ាឡេស៊ីនៅថ្ងៃទី ២៦ ខែសីហានេះ។

Comments

comments