ពិធី​បុណ្យ​ដ៏​ចម្លែក​ ស្វាគមន៍​បុរស​ដោយ​ដំបង​

0
259

ពិធី​បុណ្យ​ដ៏​ចម្លែក​នេះ​ស្រប​ពេល​នឹង​ទិវា​សិទ្ធ​នារី​អន្តរជាតិ​ ៨​ មីនាខា​ង​មុខ​នេះ​។​ ពិធី​បុណ្យ​ប្រពៃណី​វាយ​បុរស​ “  Lathmar Holi​​ “​នៅ​តែ​ត្រូវ​បាន​គេ​ប្រារព្ធ​ឡើង​នៅ​ភូមិ​បា​សា​ណា​ ​(Barsana) ក្បែរ​ក្រុង​ ម៉ា​ស៊ូ​រ៉ា​ (Mathura) នៃ​រដ្ឋ​អូតារ​ប្រា​ដេស្ហ​ (Uttar Pradesh) ប្រទេស​ឥណ្ឌា​។

ពិធី​បុណ្យ​នេះ​គេ​នឹង​ប្រារព្ធ​ឡើង​នៅ​កន្លែង​ដែល​ពោរ​ពេញ​ដោយ​ក្លិន​ក្រអូប​ និង​ត្របក​ផ្កា​ពណ៌​ប៉ា​ស្តែល​ ព្រម​ទាំង​ហ៊ុម​ព័ទ្ធ​​ដោយ​​អ្នក​ចូល​រួម​ជា​ច្រើន​។ ប៉ុន្តែ​មាន​តែ​ស្ត្រី​ប៉ុណ្ណោះ​ ដែល​មាន​សិទ្ធ​ប្រារព្ធ​នូវ​ពិធី​បុ​ណ្យ​ស្វាគមន៍​ចំពោះ​បុរស​ទាំងអស់​នោះ​​ ឲ្យ​ភ័យ​ខ្លាច​​ចំពោះ​​ការ​វាយ​ដំ​ធ្វើ​ទារុណ​កម្ម​ មិន​កំណត់​ចំនួន​ដំបង​ដោយ​ពួក​គេ​ ​(បុរសៗ) អាច​ត្រឹម​តែ​ប្រើ​ខែល​ស្តើង​ស្លាប​សត្វ​…ផ្កា​ស្រស់ៗ​ជា​​ឧបករណ៍​​ដើម្បី​រង​ការ​សំពង​ដោយ​ដំបង​ពី​លើ​ក្បាល​របស់​គាត់​លាយ​ឡំ​នឹង​សម្រែក​ហ៊ោរ​អបអរសាទរ​យ៉ាង​ទ្រហឹង​អឹង​កង​ ពី​សំណាក់​អ្នក​ភូមិ។​ ស្ត្រី​ដែល​ស្លៀក​សំលៀក​បំពាក់​ដ៏​ប្រណិត​​ នឹង​ត្រូវ​បាន​ទទួល​នូវ​ការ​ចាប់​អារម្មណ៍​ និង​ការ​សំពង​ដោយ​គ្មាន​ប្រណី​។ តាម​រយៈ​ការ​រៀប​រាប់​របស់​អ្នកស្រុក​ពិធី​បុណ្យ​នេះ​កើត​ឡើង​ពី​រឿង​ព្រេង​របស់​ស្តេច​បិតុ​និយម​ ដែល​តែង​តែ​ប្រើ​អំពើ​ហឹង្សា​ ​និង​​បំពាន​​​លើ​ប្រពន្ធ​។​ អំពើ​ទាំង​នេះ​បាន​ធ្វើឱ្យ​ប្រជាជន​ខឹង​សម្បារ​យ៉ាង​ខ្លាំង​រហូត​បាន​និរទេស​បង្ខំ​ឱ្យ​ស្តេច​ចេញ​ពី​ទឹក​ដី។​ ពិធី​​បុណ្យ​វាយ​បុរស​ត្រូវ​បាន​បង្កើត​ហើយ​ភាព​ស្មើ​គ្នា​កាន់​តែ​សម​រម្យ​សម្រាប់​ការ​អភិវឌ្ឍន៍​ដោយ​មាន​និន្នាការ​នៃ​លើក​កម្ពស់​ស្ត្រី​​នៅ​ក្នុង​សង្គម​ទំនើប។​ ជា​ធម្មតា​ក្នុង​កំឡុង​ពេល​នៃ​ពិធី​បុណ្យ​នេះ​ស្ត្រី​មាន​សិទ្ធ​សម្រេច​ជា​មួយ​នឹង​បុរស​ណា​ ដែល​មិន​បំពេញ​នូវ​​ទំនួល​ខុស​ត្រូវ​ និង​ករណី​កិច្ច​របស់​ពួក​គេ។​

ខាង​ក្រោម​នេះ​ជា​រូប​ភាព​ស្តី​ពីទិដ្ឋ​ភាព​នៃ​ពិធី​បុណ្យ​ដ៏ចម្លែកនេះ ដែលប្រជាជនខ្មែរយើងមិនដែលបានប្រារព្ធឡើង ហើយ​ឧបមា​ថា​វា​មាន​ពិធី​បុណ្យ​នេះ ​នៅ​ក្នុង​ប្រទេស​យើង​តើ​ប្រិយ​មិត្តទាំងអស់​គិត​យ៉ាង​ណា​ដែរ​?​ សូមចូលរួមមតិយោបល់ផង​ !

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here