ប្រជាជនសាទរចំពោះចំណាត់ការរបស់សាលាខណ្ឌច្បារអំពៅ ក្នុងចលនារំដោះជញ្ចើមផ្លូវជាតិលេខមួយ

0
467

ប្រជាជនគាំទ្រយ៉ាងខ្លាំងចំពោះចំណាត់ការរបស់សាលាខណ្ឌច្បារអំពៅ ក្នុងចលនារំដោះជញ្ចើមផ្លូវជាតិលេខមួយ។ សាលាខណ្ឌច្បារអំពៅបានរួមគ្នាបើកយុទ្ធនាការចុះរៀបចំសណ្តាប់ធ្នាប់ បោសសម្អាតផ្លូវ និងបានបំផុសចលនាប្រជាពលរដ្ឋអំពីការវិចខ្ចប់សំរាម ក្នុងនោះក៏មានការចុះគូសគំនូសកំណត់តាមមុខផ្ទះរបស់បងប្អូនអាជីវករ ដែលកំណត់អោយលក់ដូរ។

ការធ្វើបែបនេះបានលើកស្ទួយសោភ័យភាពទីក្រុងរបស់យើង និងកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៌ ដែលពីមុនផ្លូវនេះមានការចតឡាន និងលក់ដូរយ៉ាងអាណាធិបតេយ្យបំផុត។ ប្រជាជនគាំទ្រអោយអនុវត្តផែនការណ៌នេះបន្តទៅទៀត និងជារៀងរហូត ហើយក៏សំណូមពរអោយអនុវត្តគ្រប់ផ្លូវទាំងអស់ក្នុងរាជធានីភ្នំពេញ។


ប្រភពៈ សាលាខណ្ឌច្បារអំពៅ, Bou Vattna

Comments

comments