រយះពេល 31 ឆ្នាំ បរិភោគតែភីសាជាអាហារ

0
240

​   នាង ​ក្លៀរ ​ស៊ីម៉នស៍ (Claire Simmons) អាយុ ​33​ ឆ្នាំ ​រស់​នៅ​​តំបន់ ​ណត​ធីង ​​( Notting Hill ) ​ក្នុង​ទីក្រុង​ឡុងដ៏​​ នៃ​ប្រទេស​​អង់គ្លេស​ មាន​​ទម្លាប់​ដ៏​ចម្លែក​​ពី​អត្រា​នៃ​ការ​បរិភោ​គ​​អាហារ​។ ជាង 31ឆ្នាំ មក​ហើយ ​ដែល​​ក្លៀរ​ មិន​ដែល​បរិភោគ​អាហារ​តែ​មួយ​​មុខ​នោះ​​​ទេ​ ពោល​គឺ​តែង​តែ​​មាន​​ភី​សា​​ជាប់ជានិច្ច។  នេះ​មាន​ន័យ​ថា ​នៅ​ពេ​ល​ដែល ​ក្លៀរ ​ស៊ីម៉នស៍​ អាយុ​បា​ន 2 ឆ្នាំ ​នាង​​បាន​​​មាន​​ឱកាស​បាន​ស្គាល់​​រស​ជាតិ​ភីសា​ទៅ​ហើយ។​ អាយុ 2​ ឆ្នាំ ​ត្រូវ​បាន​​ពិចារ​ណាថា​ក្មេង​ណាស់​ ដែល​អាច​ញាំ​ភីសា​បាន​។ ​ដោយ​អ្នក​ឯក​ទេស​​ខាង​សុខ​ភាព​បាន​និយាយ​ថា ​ប្រព័ន្ធ​រំលាយ​អាហារ​នៅ​ខ្សោយ​ អាហារ​​ភាគ​​ច្រើន​​​​ គឺ​មិន​ល្អ​នោះ​ទេ ដូច​ជា​ភីសា​ជា​ដើម។ ​ប៉ុន្តែ​សម្រាប់​​នាង​ ក្លៀរ​ ស៊ីម៉នស៍ ​គឺ​ផ្ទុយ​ទៅ​វិញ ​គ្រប់​ពេល​គេបា​ន​​សង្កេត​ឃើញថា​ នាង​អាច​​បរិភោគ​​អាហារ​​គ្រប់​ប្រភេទ​ជា​រៀង​រាល់​ថ្ងៃ​​ពិសេស​អ្វី​ដែល​​គួរ​ឱ្យ​កត់​​សម្គាល់​​​ គឺ​ភីសា​​តែ​ម្តង​ ​ហើយ​ស៊ីម៉នស៍ ​បាន​ជ្រើស​រើស​ភី​សា​ជា​​អាហា​រ​​ដែល​នាង​ចូល​ចិត្ត​ជាង​គេ ​តាំង​ពី​ពេល​នោះ​រហូត​ដល់​បច្ចុប្បន្ន​។​

ភីសាជាអាហារចម្បងរបស់ ក្លៀរ ស៊ីម៉នស៍អស់រយៈពេល31ឆ្នាំមកហើយ

យោង​តាម​អ្នក​ឯក​ទេស​ផ្នែក​សុខ​ភាព​ បាន​និយាយ​ថា នេះ​ជា​បាតុភូត​ដ៏​​ចម្លែក​ ដែល​យើង​ហៅ​ថា “ ជំរើស​របប​អា​ហារ​ដោយ​គ្មាន​របៀប​ “ ។​ បើ​ ​ក្លៀរ​ នៅ​តែ​បន្ត​ការ​បរិភោគ​អាហារ​របស់​នាង​ត​ទៅ​ទៀត​ ពួក​គេ​នឹង​បំផ្លាញ​​ខ្លួន​ឯង​ដោយ​ទម្លាប់​តម​អាហារ​ដ៏​ចម្លែក​នេះ​។ បើ​មិន​យល់​ស្រ​បតា​ម​គំនិត​របស់​អ្ន​កឯ​ក​ទេស​ ផ្នែក​សុខ​ភាព​ទេ​​។ គួរ​​រំលឹក​​ ​ក្លៀរ​​ ថា​នាង​គួរ​គិត​ពី​សុខ​ភាព​របស់​នាង​ដោយ​ការ​បរិ​ភោគ​​ទឹក​ និ​ង​ធ្វើ​លំហាត់​ឱ្យ​បាន​ច្រើន​យ៉ាង​ទៀង​ទាត់​។ ទោះ​ជា​យ៉ាង​ណា ​ការ​បក​ស្រាយ​អំពី ​ក្លៀរ​ ពុំ​មែន​ជា​ការ​បង្ហាញ​ពី​ការ​ មិន​ពេញ​ចិត្​តនោះទេ ។ យោង​តាម​វេជ្ជ​បណ្ឌិត​នានា​ ប្រសិន​បើ ​ក្លៀរ​ នៅ​តែ​បន្ត​ការ​បរិ​ភោ​គ​តែភី​សា​ ដូច្នេះ​ទៀត​ ដោយ​មិន​បាន​ផ្តល់​នូវ​អាហារ​ ដ៏​ទៃ​ទៀត​នោះ ​ក្លៀរ​ នឹង​បាត់​បង់​វីតា​មីន​ និង​ជាតិរ៉ែ​ដ៏មា​ន​សារៈ​សំខាន់​ ហើយ​នឹង​ចោទ​ជាប​ញ្ហា​ដ៏ធ្ងន់​ធ្ង​រ​ នា​ពេល​អនា​គត​ដូច​ជា មាន​ជម្ងឺ​ បេះ​ដូង​ …។​  ក្លៀរ​ បាន​និយាយ​ថា ​“ ​នាង​ភ័យ​ខ្លាច​​ចំពោះ​ការ​បរិភោ​គផ្លែ​ឈើ ​ឬ​​បន្លែ ​និង​គ្រាប់​ធញ្ញ​ជាតិ ​ហើយ​ខ្ញុំ​មិន​សប្បាយ​គ្រប់​ពេល​ដែល​មាន​នរណា​ម្នាក់​​និយាយ​​ថា​ឲ្យ​ខ្ញុំ​​ថា​​ “កំពុង​បង្ហាញ​ពីទ​ម្លាប់មិ​នធ​ម្មតា​” មិន​ជា​ការ​ពិត​​នោះ​ទេ ​ នេះជា​ក​រណី​របស់​ខ្ញុំ​ ពី​ព្រោះ​វាអ​ញ្ចឹង ​“​។   បាតុ​ភូត​នៃ ​“ ជំរើស​អាហារ​គ្មាន​របៀប​ ” ពុំ​មែន​ជាបា​តុភូត​កម្រ​ឃើញ​ នោះ​ទេ។​ ថ្មីៗ​នេះ ​កាសែត​នានា​ បាន​រាយ​ការណ៍ពី​បាតុ​ភូត​ស្រដៀង​គ្នា ​នេះ​ថា ​ក្មេង​ស្រី ​ស្តេ​ស៊ី អា​យវិនណី​ (Stacey Irvine)​ អាយុ ​17 ​ឆ្នាំ​នៅអង់គ្លេស បាន​ទទួល​រង​នូវ​ជម្ងឺ​នេះផ​ងដែ​រ ស្តេស៊ី​ អាយ​វិន​ណី ​បាន​បរិភោគ​ មាន់​ចៀន​រយៈពេ​ល​ប្រហែល​ 15 ​ឆ្នាំ ​ដោយ​គ្មាន​ការ​បរិភោគ​នូវ​ប្រភេទ​អាហារ​ទៀង​ទាត់នោះ​ទេ។​ បន្ទាប់​មក​ ស្តេ​ស៊ី ​អាយ​វិន​ណី ​បាន​ចូល​សំរាក​ ព្យបាល​រោគ​ក្នុង​មន្ទីរ​ពេទ្យ​ ចំពោះ​ការ​បរិភោគ​អាហារ​ដ៏ច​ម្លែក​នេះ​​ ជា​ភស្តុតាងស្រាប់៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here