សិសិររដូវក្នុងបេះដូង រឿងភាគដំបូងរបស់ហង្សមាស មានទាំងមតិរិះគន់ និងគាំទ្រ

0
588

រឿងសិសិររដូវក្នុងបេះដូង គឺជាចំណងជើងរឿងភាគដំបូងរបស់ស្ថានីយទូរទស្សន៌ហង្សមាស ដែលគ្រោងសម្ពោធជាផ្លូវការនៅថ្ងៃទី 14 ខែកញ្ញា ឆ្នាំ 2017 ខាងមុខនេះ។ រឿងសិសិររដូវក្នុងបេះដូង មានការចូលរួមសំដែងដោយកំពូលតារាចំរៀង ឆន សុវណ្ណរាជ សុគន្ធនីសា សូណូ វង្ស តារារតនា និងតារាល្បីៗជាច្រើនទៀត។

រឿង សិសិររដូវក្នុងបេះដូង​ គឺជាខ្សែភាពយន្តផលិតឡើងវិញពីរឿងភាគទូរទស្សន៍ដ៏ល្បីរបស់កូរ៉េខាងត្បូង Autumn In My Heart ហើយរឿងនេះផ្ទាល់ក៏ត្រូវបានបណ្តាប្រទេសជាច្រើនដូចជាចិន ថៃ ឥណ្ឌូនេស៊ី ហ្វីលីពីន តួគី បានយកមកផលិតឡើងវិញនិងទទួលបានការគាំទ្រយ៉ាងខ្លាំង។
ស្ថានីយទូរទស្សន៍ហង្សមាស បានទទួលសិទ្ធផ្តាច់មុខនិងសហការជាមួយទូរទស្សន៍ KBS យកមកផលិតឡើងវិញជារឿង សិសិររដូវក្នុងបេះដូង។

ជុំវិញការយកខ្សែភាពយន្តកូរ៉េមកផលិតឡើងវិញនេះ បណ្តាលអោយមានមតិរិះគន់ មួយចំនួនពីសំណាក់អ្នកលេង Facebook ដោយពួកគេលើកឡើងថា “ចម្រៀងcopy ដល់រឿង copy ទៀត”, “ស្នាដែផលិតករខ្មែរល្អៗគគោកហេតុអីចាំបាច់ទិញសិទ្ធគេ យកមកថតជារបស់គេធ្វើអី បើចំនាយលុយ គំនិតខ្លួនឯង ហើយផលិតខ្លួនឯងទៅវាមិនអស្ចារ្យ ហី ខ្ញុំមិនជឿផលិតករខ្មែរធ្វើមិនបានទេ”។

តែទោះជាយ៉ាងណាមតិរិះគន់គឺតិចតួចបំផុត ដោយការគាំទ្រមានច្រើនសន្ធឹកសន្ធាប់។ អ្នកគាំទ្រមួយចំនួនបានព្យាយាមពន្យល់អ្នកដែលមានមតិរិះគន់មកលើរឿងនេះ ដោយគាត់លើកឡើងថា “រឿងនេះមិនមែន Copy នោះទេ គឺគេបានទិញសិទ្ធត្រឹមត្រូវយកមកផលិតឡើងវិញ ហើយមិនមែនតែយើងទេជាអ្នកទិញ សូម្បីប្រទេសអភិវឌ្ឍមួយចំនួនក៏គេទិញដែរ ការធ្វើបែបគឺជាជំហ៊ានដ៏ល្អដើម្បីអោយផលិតករខ្មែរយើងបានសិក្សាពីគេ និងយកមកអភិវឌ្ឍន៌ភាពយន្តភាគរបស់យើង”។

សូមទស្សនាវីដេអូ Teaser ខាងក្រោមនេះ


Comments

comments