តើ​អ្នកទទួល​គិត​យ៉ាង​ណា​ចំពោះ​ SMS ​ដែល​អ្នក​ផ្ញើ​ទៅ

0
213

ពេល​ដែល​អ្នក​ផ្ញើ SMS​ ទៅ​កាន់​អ្នក​ដែល​ជាសង្សារ ឬជា​អឌិត​សង្សារ​​ តើ​អ្នក​ធ្លាប់​គិត​ថា​ពួក​គេ​មាន​អារម្មណ៍​ចំពោះអ្នកបែបណា ដែរ ឬទេ​?​​ ពេល​ខ្លះ​គេ​អាច​មាន​អារម្មណ៍​សប្បាយ​រីករាយ​ ឯ​ពេ​ល​ខ្លះ​ទៀត​ គេ​អាច​នឹង​មាន​អារម្មណ៍​ធុញ​ទ្រាន់​ពេល​ដែល​ទទួល​ SMS របស់​អ្នក​។​ ហេតុដូ​ច​នេះ​ ដើម្បី​ដឹង​ថា​ គេ​គិត​យ៉ាង​ណា​ចំពោះ​ SMS ដែល​អ្នក​ផ្ញើ​ទៅ​សូម​សាក​ល្បង​មើល​ ឧទាហរណ៍ និង​ចម្លើយមាន​​ដូច​ខាង​ក្រោម​:​

1. នឹក​ដល់​ហើយ​ កំពុងធ្វើអ្វីហ្នឹង

ប្រសិន​ជា​អ្នក​ផ្ញើ SMS​ បែប​នេះ​ទៅ​ឲ្យ​គេ​ក្នុង​ពេល​ដែល​អ្នក​នឹង​គេ​ ទើប​តែ​រាប់​អាន​គ្នា​ជា​សង្សា​រ​នោះ​គេ​នឹង​ពេញ​ចិត្ត​ជា​ខ្លាំង​ តែ​បើ​អ្នក​និង​គេ​ជា​សង្សារ​នឹង​គ្នា​អស់​រយះ​ពេល​ 4 ទៅ​5 ​ខែ​មក​ហើយ​នោះ​ គេ​នឹង​គិត​ថា​ អ្នក​ផ្ញើ​សារ​មក​ដើម្បី​ឲ្យ​គេ​ Call​ ទៅ​រក​ជា​មិន​ខាន​។​

2. មក​ទទូល​ខ្ញុំ​ឥទ្បូវ​នេះ​ ខ្ញុំ​ចាំ​នៅ​កន្លែង​ដើម​

ចំពោះ​ SMS​​ ប្រភេទ​នេះ​ ភាព​ច្រើន​ជា​SMS ដែល​នារី​ផ្ញើ​ទៅ​សង្សារ​​ ហើយ​នៅ​ពេល​ដែល​ពេល​បុរស​ជា​អ្នក​អាន​ SMS​ ​ នេះ​ គេ​នឹង​ព្រម​ធ្វើ​តាម​ពាក្យ​បញ្ជា​របស់​នាង​ភ្លាម​ ប្រសិន​បើ​គេ​ជា​សង្សារ​ដែល​ស្ថិត​ក្នុង​ឪវាទ​ តែ​ក្នុង​ចិត្ត​របស់​គេ​នៅ​តែ​គិត​ថា​ គេ​ជា​អ្នក​បំរើ​តាំង​ពី​ពេល​ណា​មក​​។​ ផ្ទុយ​ទៅ​វិញ​បើ​គេ​ជា​មនុស្ស​ឆាប់​ខឹង​ឪកាស​ដែល​គេ​ទទួល​អ្នក​មាន​តែ​ 50%​ តែ​ប៉ុណ្ណោះ​។​ ដូច្នោះ​មុន​នឹង​ចង់​ប្រើ​នរណា​ម្នាក់​ អ្នក​គួរ​តែ​ប្រើ​ពាក្យ​ពេចន៍​ទៅ​កាន់​​គេ​ឲ្យពិរោះ​ពិសា​បន្តិច​ទើប​គេ​ពេញ​ចិត្ត​នឹង​ធ្វើ​តាម​។

3. ​​យើងនៅជាមិត្តភក្តិនឹងគ្នាបានណា

ពេល​អ្នក​ផ្ញើ SMS  ដែល​មាន​អត្ថន័យ​បែប​នេះ​ទៅ​កាន់​មនុស្ស​ម្នាក់​បញ្ជាក់​ថា​ ស្នេហា​របស់​អ្នក​ នឹង​ម្នាក់​ទៀត​នោះ​ បាន​វិនាស​សូន្យ​បង់​រួច​រាល់​ហើយ​ ដូច្នោះ​បើ​អ្នកទ​ទួ​ល​នោះ​ជា​បុគ្គល​ដែល​បាន​បោះ​បង់ចោល ​គេ​នឹង​គិត​ថា​ អ្នក​ពិត​ជា​ចង់​ជា​ត្រឡប់​មក​ផ្តើម​ស្នេហ៍​ជា​ថ្មី​ជា​មួយ​គេ​ម្ត​ងទៀ​ត​។​ ផ្ទុយ​ទៅ​វិញ​ បើ​គេ​ជា​បុគ្គល​ ដែល​គេ​បោះ​បង់​ចោល​គេ​នឹង​គិត​ថា​អ្នក​នៅ​មិន​ទាន់​អស់​អាល័យ​ពី​គេ​នៅ​ទ្បើយ​ ហើយ​ឪកាស​ដែល​បាន​ត្រឡប់​មក​ស្រលាញ់​គេ​វិញ​មា​ន​ដល់​ទៅ​ 85% ឯណោះ​ តែ​គ្រា​នេះ​ អ្នក​អាច​ត្រឡប់​មក​ស្រលាញ់​គេ​វិញ​បាន​ក្នុង​ឋានះ​ជា​សង្សារ​លួច​លាក់​តែ​ប៉ុណ្ណោះ​ ព្រោះ​គេ​គង់​តែ​មាន​សង្សា​រ​ថ្មី​រួច​ហើយ​។

4. មនុស្សដូចគ្នាគ្មានអ្វីល្អនោះទេ

នៅ​ពេល​ដែល​អ្ន​ក​ផ្ញើ SMS​ បែប​នេះ​ទៅ​ឲ្យ​គេ​ ប្រសិន​បើគេ​ជា​មនុស្ស​អត់​ធ្មត់​ គេមិន​តប​ត​ជា​មួយ​អ្នក​ តែ​បើ​គេជា​ឆាប់​ខឹង​វិញ​អ្នក​អាច​ទទួល​បាន​ SMS ​ជេរ​ប្រទេច​ត្រទ្បប់​មក​វិញ​យ៉ាង​ចាស់​ដៃ​ជាង​ SMS​ ដែល​អ្នក​ផ្ញើ​ទៅ​ទៀត​។​ ដូច្នេះ​មុន​និង​ផ្ញើ​ SMS បែប​នេះ​ទៅ​កាន់​អឌិត​គូ​ស្នេហ៍​នោះ​ សូម​គិត​ពិចារ​ណា​ឲ្យ​ច្បាស់​លាស់​ជា​មុន​សិន​។​

5. ​យើងមានសង្សារថ្មីហើយវើយ

SMS ប្រភេទ នេះ ហាក់ ដូច ជា គួរ​ឲ្យ​អស់​សំណើច​បន្តិច​ ព្រោះ​ភាគ​ច្រើន​អ្នក​ផ្ញើ​ទៅ​ជា​អ្នក​ដែល​ត្រូវ​បាន​គេ​បោះ​បង់​ចោល​ ដូច្នោះ​ហើយ​អ្នក​ដែល​ទទួល​ SMS​ និង​គិត​ថា​អ្នក​ផ្ញើ​ SMS​ មក​គ្រាន់​តែ​បញ្ឈឺ តែ​ប៉ុណ្ណោះ​ ហើយ​គេ​ក៏​មិន​ខ្ចី​ខ្វល់​ពី​អ្នក​នោះ​ដែរ​ ព្រោះ​គេ​មាន​សង្សារ​ថ្មី​មុន​អ្នក​ទៅ​ទៀត​។​​

6. ល្ងាចនេះយើងទៅណាល្អ

ពេល​ដែល​គេ​បាន​អាន​ SMS​ នេះ​ភ្លាម​ ដំបូង​គេ​ នឹង​គិត​ថា​អ្នក​ចង់​ឲ្យ​គេ​ Call ទៅ​រាយ​ការណ៍​ថា​ គេ​កំពុង​ធ្វើ​អ្វី​ ឬ​កំពុង​នៅ​កន្លែង​ណា​ តែ​ក្រោយ​មក​គេ​អាច​ស្រមើ​ស្រមៃ​ឃើញ​រូបភាព​អ្នក​និង​គេ​កំពុង​ស្ថិត​ក្នុង​បរិយាកាស​ដ៏​សែន​រ៉ូមែន​ទិក​ និង​កំពុង​អង្គុយ​ក្រោម​ពន្លឺ​ភ្លើង​ទៀន​ ដ៏​ស្រទន់​ជាក់​ជា​មិន​ខាន​ទ្បើយ​។​

7. ខ្ងុំលួចគិតមករហូតថា មិត្តរបស់អ្នកគ្រាន់បើជាងអ្នកទៅទៀត

ប្រសិន​បើ​អ្នក​ផ្ញើ​ SMS​ បែប​នេះ​ទៅ​កាន់​សង្សារ​ចាស់​ គេ​នឹង​ថា​អ្នក​មាន​បំណង​ចង់​បំផ្លាញ​មិត្ត​ភាព​រវាង​គេ​ និង​មិត្ត​ភក្តិ​បន្ទាប់​មក​គេ​និង​សួរ​មិត្ត​របស់​គេ​ថា​មាន​ទំនាក់​ទំនង​អ្វី​ជ្រាល​ជ្រៅ​ជា​មួយ​អ្នក​ ឬ​ក៏​អត់​ ហើយ​ទោះ​បី​ជា​គេ​ទទួល​ចម្លើយ​យ៉ាង​ណា​ក្តី​ ក៏​គេមិ​ន​ខ្វល់​ដែរ​ព្រោះ​គេ​គិត​ថា​អ្នក​គឺ​ជា​អតីត​កាល​ ដែល​កន្លង​ហួស​និង​ត្រូវ​បាន​បំភ្លេច​រួច​ទៅ​ហើយ​ដូច្នោះ​មិត្ត​ភក្តិ​របស់​គេ​ធា្លប់​ធ្វើអ្វី​នៅ​ក្នុង​អតីត​កាល​នោះ​ ក៏​លែង​ជា​រឿង​សំខាន់​សំរាប់​គេ​ទៀត​ដែរ​។​

8. ​សុខ​សប្បាយ​ជា​ទេ​ ខ្ញុំ​នៅ​នឹក​ដល់​អ្នក​

ប្រសិន​បើអ្នក SMS​​ បែប​នេះ​ទៅ​កាន់​សង្សារ​ចាស់​ វា​នឹង​ធ្វើ​ឲ្យ​គេ​ច្របូក​ច្របល់​នឹង​ងឿង​ឆ្ងល់​ ព្រម​ទាំង​គិត​ថា​អ្នក​មាន​គំនិត​យ៉ាង​ម៉េច​ជា​មួយ​គេ​។​ ភាគ​ច្រើន​ប្រសិន​បើ​គេ​នៅ​ស្រលាញ់​អ្នក​នៅ​ទ្បើយ​ វា​នៅ​តែ​ធ្វើ​ឲ្យ​គេ​កាន់​តែ​ឈឺ​ចាប់​បន្ថែម​ទៀត​។ ដូច្នោះ​មុន​និង​ផ្ញើ​ SMS បែប​នេះ​ទៅ​កាន់​អឌិត​សង្សារ​អ្នក​គួរ​តែ​គិត​ឲ្យ​បាន​ច្បាស់​ថា​ ពេល​វេលា​ ដែល​អ្នក​និង​គេ​បាន​ប្រាស់​ចាក​ពី​គ្នា​នោះ​យូរ​សម​ល្មម​ ដែល​ធ្វើ​ឲ្យ​គេ​បំភ្លេច​អ្នក​បាន​ ឬ​ក៏​នៅ។​

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here