ក្លឹប Chelsea បាន​បណ្តេញ​អ្នក​គ្រប់​គ្រង​ Villas-B

0
292

ក្លឹប​បាល់​ទាត់​​ ឆេល ស៊ី​ (Chelsea) បាន​បណ្តេញ​អ្នក​គ្រប់​គ្រង​ Andre ​Villas-Boas​ កាល​ពី​ថ្ងៃ​អាទិត្យ​ដោយ​លើក​ឡើង​ថា​ មាន​លទ្ធផល​មិន​ល្អ​ ដែល​នឹង​គំរាម​ដល់​ការ​ចូល​រួម​របស់​ពួក​គេ​នៅ​ក្នុង​ការ​ប្រកួត​ Champions League ​នា​រដូវ​កាល​ប​ន្ទាប់​។ ការ​ប្រកួត​ចុង​ក្រោយ​របស់​គាត់​កាល​ពី​ថ្ងៃ​អាទិត្យ​បាន​បង្ហាញ​ថា​ចាញ់​ក្រុម​ West Bromwich Albion​ 1 ទល់ 0 ដែល​ទុក​ឲ្យ​ក្រុម​ The Blues ឈរ​លំដាប់​ទី​ ៥ នៅ​ក្នុង​ English ​Premier​ League​។​ លោក Roberto​ Di​ Matteo ជំនួយ​ការ​គ្រូបង្វឹក​ និង​ជា​អតីត​ខ្សែ​បំរើ​ Chelsea នឹង​កាន់​កាប់​តំណែង​បណ្តោះ​អាសន្ន​រហូត​ដល់​ចប់​រដូវ​កាល​។​ ជន​ជាតិ​ព័រ​ទុយ​ហ្គាល​ វ័យ​ ៣៤​ឆ្នាំ​ រូប​នេះ ​ជា​អ្នក​គ្រប់​គ្រង​ទី 6 ហើយ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​ ដោយ​មហា​សេដ្ឋី​រុស្ស៊ី​ម្ចាស់​ក្លឹប​ Chelsea គឺលោក Roman Abramovich។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here