កញ្ញា សុខ ពិសី បង្ហាញ​អារម្មណ៏​ក្នុង​វិស័យ​សិល្បៈ​

0
265

កញ្ញា សុខ ពិសី គឺ​ជា​តារា​ចម្រៀង​ស្រី​មួយ​រូប​ ដែល​មាន​រូប​សម្បត្តិ​ខ្ពស់ ​ស ​ស្អាត​ និង​​ពេញ​និយម​សំរាប់​មហាជន​ ជា​ពិសេសៗ​ គឺ​មិត្ត​យុវវ័យ។​នៅ​ក្នុង​ការ​តស៊ូ​ វិស័យ​សិល្បៈ របស់​ សុខ ពិសី គឺ​ឆ្លង​កាត់​ទាំង​រឿង​ល្អ​ និង​រឿង​អាក្រក់ ​ជា​ច្រើន​។ សំរាប់​ការ​តស៊ូ​ កន្លង​មក​នេះ​អស់​រយះ​ពេល 7​ឆ្នាំ ​មក​ហើយ​ ក្នុង​នោះ ​ទោះ​ជា​នាង​មាន​ការ​ហត់​នឿយ​ និង​លំបាក​​យ៉ាងណា​ក៏​ដោយ​ ក៏​នាង​ខិត​ខំ ​ពុះ​ពារ​ទៅ​មុខ​ មិន​ដែល​រា​ថយ​ឡើយ​។ ​​រហូត​​មក​​ដល់​​ពេល​នេះ ​កញ្ញា ​សុខ​ ពិសី ​បាន​សំរេច​បំណង​ជា​ច្រើន​ដូច​ជា​​​​ ច្រៀង​ CD​ ថត Sport ថតម៉ូដ​ និង​ច្រៀង​តាម​បណ្តា​ខេត្ត​នា​នា ​ហើ​យ​​នៅ​​បំណង​ចុង​ក្រោយ​របស់​កញ្ញា ​សុខ ពិសី ​បាន​សំរេច​បំណង​ធំ​មួយ​របស់​អ្នក​ម្តាយនា​ង​ នោះ​គឺ​នាង​ទទួល​បាន​ពាន​រង្វាន់​តំណែង​ Super Star​ តារា​ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ​​នៅ​កម្ពុជា​។ សំរាប់​តំណែង​ដ៏​ធំនេះ​ កញ្ញា​ សុខ ពិសី ​សុំ​ជូន​​ពាន​​រង្វាន់​នេះ​ទៅ​អ្នក​ម្តាយ​ ព្រោះ​អ្វី​ដែល​គាត់ ​បាន​ទន្ទឹង​រងចាំ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ​ពេល​នេះ​កូន​ស្រី​សម្លាញ់​​អាច​ធ្វើ​​បាន ​សំរេច​តាម​បំណង​របស់​គាត់​។ ក្នុង​នោះ​ដែរ​កញ្ញា​ សុខ ពិសី ​បាន​សុំ​ធ្វើការ​ថ្លែង​អំណរ​គុណ​ជា​ខ្លាំង​ ចំពោះ​ទស្សនិកជន​ទាំងអស់ ដែល​បាន​ធ្វើការ​គាំទ្រ​ និង​ផ្តល់​តម្លៃ កិត្តិយស ដល់​នាង​។ សូម​បញ្ជាក់ផង​ដែរ​ថា ​កញ្ញា ​សុខ ពិសី គឺជា​តារា​ដែលបាន​ថែរក្សាតម្លៃកិត្តិយស​ខ្លួន​បាន​ល្អ​បំផុត​ ទោះ​ជា​មាន​រឿង​អាស្រូវ​ជា​បន្ត​បន្ទាប់​ មិន​ចេះ​ចប់ មិន​ចេះ​ហើយ ក៏​កញ្ញា​ សុខ ពិសី នៅ​តែ​ចេញ​​មុខ​មក​ធ្វើកា​រ​បកស្រាយ​ មិន​ដែល​រត់​គេច​ម្តង​ណា​ឡើយ​។ ទាំង​អស់​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​ទស្សនិក​ជន​ស្រលាញ់​នាង​ និង​ផ្តល់​ការ​គាំទ្រ​នាង​ទ្វេ​ដង​។ ក្នុង​ពេល​ថ្មីៗ​​នេះ​ដែរ​ កញ្ញា សុខ ពិសី បាន​ត្រៀម​ចេ​ញ​ អាល់ ប៊ុម ចង្វាក់​ប្រពៃណី​​ ដើម្បី ចូលរួម​អបអរ​ បុណ្យចូល​ឆ្នាំថ្មី​ ប្រពៃណី​ខ្មែរ​ខាង​មុខនេះ​។ ពាក្យ​ពិត​របស់​កញ្ញា សុខ ពិសី ​អរគុណ​រាល់​ការ​គាំទ្រ​ខ្ញុំ ​អរគុណ​ រាល់​ការ​ស្រលាញ់ រាប់​អាន​ខ្ញុំ ​ហើយ​ខ្ញុំ​ក៏​ស្រលាញ់​បង​ប្អូន​វិញ​ដូច​គ្នា​ គឺ​ស្រលាញ់​ខ្លាំង​បំផុត​។ នាង​ខ្ញុំ ​សូម​ជូន​ពរ​ក្នុង​ឆ្នាំ​ថ្មី​នេះ​ សូម​ឲ្យ​បង​ប្អូន​ប្រជា​ជន​ខ្មែរ​គ្រប់​រូប​ ជួប​តែ​រឿង​ល្អ​ៗ ក្នុ​ងជី​វិត និ​​ង​ប្រាថ្នា​អ្វីៗ​ឲ្យ​បាន​សំរេច​រាល់​ក្តី​បំណង​ប្រាថ្នា​របស់ខ្លួន។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here