ថ្មីៗ! អ្នក​ចាត់​ការ Fujieda MYFC​ ថា​ វឌ្ឍនា ត្រូវ​ការ ​ល្បឿន​​ និង​កម្លាំង​បន្ថែម

0
266
YANGON-MYANMAR- Match photo during AFF Suzuki Cup 2016 Final Rounds group B between Myanmar v Vietnam at the Thuwanna Stadium on November 20, 2016. Picture by Thananuwat Srirasant/Lagardere Sport.

តាមរយៈផ្ដល់បទសម្ភាសន៍ដល់ NHK អ្នកចាត់ការ Fujieda MYFC លោក Atsuto Oishi បានឲ្យដឹងថា ចាន់ វឌ្ឍនាកា ត្រូវការហ្វឹកហាត់យកល្បឿន និង កម្លាំងបន្ថែមទៀត ដើម្បីឲ្យរូបគេអាចចូលលេងបាន។ លោកបញ្ជាក់ថា ជាពិសេសលោកត្រូវការ ការលេងឲ្យខ្លាំងក្លាទល់នឹងគូប្រជែង បូករួមទាំងការការពារពេលបាត់បាល់ផងដែរ។ ដូច្នេះរូបគេត្រូវការពេលដើម្បីសម្រេចបានផលទាំងនេះ។

ផ្ទុយពីនេះ ប្រភពដដែលថា អ្នកគាំទ្រកម្ពុជាភាគច្រើនបានខកចិត្តដោយសារមិនបានបង្ហាញខ្លួនពីសំណាក់ Idol របស់ខ្លួន។ ហើយអ្នកខ្លះថា គួរបញ្ឈប់កុងត្រានៅក្លិប ខាងលើទៀតផង។

យ៉ាងណាក៏ដោយអ្នកចាត់ការបឹងកេតលោក បែ មករា បានទៅសួរសុខទុក្ខវឌ្ឍនាកា កាលខែ ឧសភា ស្របពេលដែលប្រធានក្លិបបង្ហាញពីការគាំទ្រដល់ វឌ្ឍនាកា ឲ្យស្នាក់នៅទីនោះបន្តទៀត ព្រោះប្រធានក្លិបគិតថា ខ្សែប្រយុទ្ធរូបនេះកំពុងវិវឌ្ឍខ្លួន និង ធ្វើការងារខ្លាំងនាពេលបច្ចុប្បន្ន។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here