សាលា​រាជធានី​ភ្នំពេញ ធ្វើតាម​សំណូមពរ​ប្រជាជន​ ឯកភាព​ពន្យាការ​ចាប់ផ្តើមការដ្ឋានស្ពាន​ជ្រោយចង្វាទី១..

0
143

បន្ទាប់ពីទទួលបានសំណូមពរពីបងប្អូន សាលារាជធានីបានពិភាក្សា និងស្នើសុំក្រសួង ក៏ដូចជាភាគីជប៉ុន ហើយម្ចាស់គម្រោងបានឯកភាពពន្យាការចាប់ផ្តើមការដ្ឋានរហូតដល់ដើមខែតុលា ២០១៧វិញ។

កាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៥ Facebook រដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះសេចក្តីជូនដំណឹង អំពីការផ្អាកដំណើរការស្ពាន​ជ្រោយចង្វាទី១ ចាប់ពីថ្ងៃទី ១៥ ខែកញ្ញា នេះទៅ។ ស្របពេលពិធីបុណ្យភ្ជុំបិណ្ឌ បានចូលមកដល់ នឹងប្រារព្ធនៅ 19-21 ទើបមានមតិសំណូមពរជាច្រើនពីប្រជាជន៖

“តាមគំនិតខ្ញុំគួរតែចាំបុណ្យភ្ជុំចប់ចាំបិទ ចររាចរណ៍ច្រើនហើយបិទស្ពានទៀតច្បាស់ជាស្ទះពេញផ្លូវហើយ។ ម្យ៉ាងទៀតខុសគ្នាតែ1សប្តាហ៍សោះនឹង”

“កំពុងតែដល់រដូវកាន់បិណ្ឌ ហើយបងប្អូនត្រូវចេញពីភ្នំពេញដើម្បីទៅធ្វើបុណ្យ ដល់ពេលចឹងមិនស្ទះស្លាប់?? រឿងតូចតាចចឹងគិតមិនឃើញដែរ”

“គួរបិទបន្ទាប់ពីភ្ជុំរួច មិនដឹងកកស្ទះយ៉ាងណាទេ ចាំមើលទៅ”

មិនបង្អង់យូរ សាលាសាលារាជធានីបានពិភាក្សា និងស្នើសុំក្រសួង ក៏ដូចជាភាគីជប៉ុន ហើយម្ចាស់គម្រោងបានឯកភាពពន្យាការចាប់ផ្តើមការដ្ឋានរហូតដល់ដើមខែតុលា ២០១៧វិញ។

គួរបញ្ជាក់ផងដែរថា គំរោងក្នុងការជួសជុលស្ពានជ្រោយចង្វាទី១នេះ ចំណាយពេលប្រមាណជា ២ ឆ្នាំ។

រក្សាសិទ្ធដោយ Khmerstation.com

Comments

comments