មិន​ស្រួល​ទេ​ ប្រិយមិត្ត.!​ ប្រើ​កុំព្យូទ័រ​ច្រើន​

0
245

ពិត​ជា​សំបូរ​បែប​ណាស់​ សំរាប់​ការ​ប្រើប្រាស់​កុំព្យូទ័រ​ Tablet​ និង​ទូរស័ព្ទ​ ទន្ទឹម​នឹង​ការ​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​ជា​ច្រើន​ហើយ​ សូម​ប្រិយ​មិត្ត​ កុំ​ភ្លេច​គិតថា​ឧបករណ៍​ទាំង​នេះ​ ក៏​បាន​ផ្តល់​នូវ​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​របស់​យើង​ផង​ដែរ​។ ជា​ដំបូង​ សំរាប់​អ្នក​ដែល​ប្រើប្រាស់​កុំព្យូទ័រ​រៀង​រាល់​ថ្ងៃ​នោះ​ សូម​ប្រុង​ប្រយ័ត្ន​បំផុត​ជា​មួយ​នឹង​សុខ​ភាព​ភ្នែក​។​​ តាម​​ការ​​សន្និដ្ឋាន​ពី​ក្រុម​អ្នក​សិក្សា​ស្តី​ពី​ផល​ប៉ះ​ពាល់​សុខ​ភាព​កែវ​ភ្នែក​ជាមួយ​នឹង​កញ្ចក់​អេក្រង់​កុំព្យូទ័រ​បាន​ឲ្យ​ដឹ​ង​ថា គ្រោះ​មហន្ត​រាយ​ ដែល​យើង​រាល់​គ្នា​មិនបា​ន​ដឹង​នោះ​ មាន​ដូច​ជា៖​ ស្បែក​ភ្នែក​ស្ងួត​ ភ្នែក​ឡើង​ក្រហ​ម ក្តៅ​គ្រាប់​ភ្នែក ក្រហាយ​គ្រាប់​ភ្នែក និង​មាន​អារម្មណ៍​ថា​ ភ្នែក​មើល​លែង​សូវ​ច្បាស់​​ (ស្រវាំងៗ)។

ជា​ធម្មតា​មនុស្ស​ទូទៅ​មាន​អត្រា​ព្រិច​ភ្នែក​ប្រហែល​ជា​ 15 ទៅ 20 ដងក្នុង 1 នាទី ដើម្បី​ធ្វើ​ឲ្យ​កែវ​ភ្នែក​មាន​សំណើម​ និង​មិន​សូវ​ចុក​រោយ​។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ សំរាប់​អ្នក​ដែល​សម្លឹង​កុំព្យូទ័រ​ច្រើន​បែប​ជា​ព្រិច​ភ្នែក​នៅ​សល់​ត្រឹម​តែ ​6 ទៅ 8 ដង​ក្នុង 1 នាទី ប៉ុណ្ណោះ ​ព្រោះ​ពួក​គេ​ប្រឹង​សម្លឹង​មើល​កុំព្យូទ័រ​រយៈពេល​យូរ​នាំ​ឲ្យ​ស្បែក​ភ្នែក​ស្ងួត​ គ្រាប់​ភ្នែក​ក្រហម​ ក្រហាយ​ និង​មាន​អារម្មណ៍​ស្រវាំងៗ​ភ្នែក​ទៀត​ផង​។​ជា​មួយ​នឹង​មូល​ហេតុ​មួយ​ចំនួន​ ដូច​ជា ​ការជះពន្លឺ​ចេញ​ពី​កុំព្យូទ័រ​មកក្រៅ​ភ្លឺ​ខ្លាំងពេ​ក ​ឬ​ក៏​ពន្លឺ​មិន​គ្រប់​គ្រាន់​ធ្វើឲ្យ​ពន្លឺ​ខ្លាំង​ ឬ​តិច​ចូល​ក្នុង​ភ្នែក​អ្នក​ប្រើ​ប្រាស់​ដែល​បង្ក​ឲ្យ​កែវ​ភ្នែក​មាន​ភាព​ហត់​នឿយ​យ៉ាង​ខ្លាំង​។ ​កត្តា​​មួយ​​ទៀត​ គឺ​រយៈ​ចម្ងាយ​រវាង​អ្នក​ប្រើ​ប្រាស់​ និង​មុខ​កុំព្យូទ័រ​មិន​បាន​សមរម្យ​ក៏​ជា​មូល​ហេតុ​ធ្វើ​ឲ្យ​គ្រាប់​ភ្នែក​ខំប្រឹង​សម្លឹង​មើល​ខ្លាំង​ ដែល​ចំណុចនេះ​ បាន​បង្ក​ឲ្យ​កើត​នូវ​អាការៈ​ឈឺ​កែវ​ភ្នែក​ និង​ឈឺ​ក្បាល​ថែម​ទៀត​ផង​។​

ដូច្នេះ​ សរុប​មក​ អ្នក​ដែល​នៅ​មុខ​កុំព្យូទ័រ​រាល់​ថ្ងៃ​ គួរ​តែ​ប្រុង​ប្រយ័ត្ន​ និង​ថែ​រក្សា​គ្រាប់​ភ្នែក​ដោយ​ការ​ប្រើ​ប្រាស់​វ៉ែន​តា​ការពារ​កុំព្យូទ័រ​  និង​គួរ​តែ​ឧស្សាហ៍​ព្រិច​ភ្នែក​ សំរាក​ភ្នែក​ យ៉ាង​ហោច​ណាស់​ក៏​បាន​ 15 នាទីម្តង​។

សូមថែរក្សា​គ្រាប់​ភ្នែកទាំងអស់គ្នា ណាប្រិយមិត្ត Khmerstation ទាំងអស់គ្នា?

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here