ត្រូវធ្វើចិត្តឲ្យទូលាយ ដូចសមុទ្រ

0
285
  • នៅ​ពេល​ដែល​យើង​ចាក់​ទឹក​ចូល​ទៅ​ក្នុង​កែវ មិន​យូរ​ប៉ុន្មាន​វា​នឹង​ពេញ​។
  • នៅ​ពេល​ដែល​យើង​ចាក់​ទឹក​ចូល​ទៅ​ក្នុង​ផ្តិល មិន​យូរ​ប៉ុន្មាន​វា​នឹង​ពេញ។​
  • នៅ​ពេល​ដែល​យើង​ចាក់​ទឹក​ចូល​ទៅ​ក្នុង​ពាង​ មិន​យូរ​ប៉ុន្មាន​វា​នឹង​ពេញ។
  • នៅ​ពេល​ដែល​យើង​ចាក់​ទឹក​ចូល​ទៅ​ក្នុង​អណ្តូង ​មិន​យូរ​ប៉ុន្មាន​វា​នឹង​ពេញ​។
  • នៅ​ពេល​ដែល​យើង​ចាក់​ទឹក​ចូល​ទៅ​ក្នុង​ស្រះ​ មិន​យូរ​ប៉ុន្មាន​វា​នឹង​ពេញ។​
  • នៅ​ពេល​ដែល​យើង​ចាក់​ទឹក​ចូល​ទៅ​ក្នុង​បឹង​ មិន​យូរ​ប៉ុន្មាន​វា​នឹង​ពេញ​។
  • នៅ​ពេ​លដែ​លយើ​ងចាក់​ទឹក​ចូល​ទៅ​ក្នុង​ទន្លេ​ មិន​យូរ​ប៉ុន្មាន​វានឹ​ងពេ​ញ។​
  • នៅ​ពេល​ដែល​យើង​ចាក់​ទឹក​ចូល​ទៅ​ក្នុង​សមុទ្រ​ ទោះ​ជា​យូរ​យ៉ាង​ណា​វា​មិន​ពេញ​។

គំនិតពិចារណា

សមុទ្រ ទោះ​ជា​យើង​ចាក់​ទឹក​ច្រើន​យ៉ាង​ណា​ក៏​មិន​ពេញ​ដែរ​។​ ហើយ​ទោះ​ជាទឹ​កនោះ​ហូ​រម​កពី​ណា មិន​ថាទឹ​កបឹង ទឹក​ទន្លេ រឺ​ទឹក​ស្ទឹង​នោះ​ទេ គឺ​សមុទ្រ​ទទួល​យក​ទាំង​អស់​។ ទោះ​ជា​ទឹក​នោះ​ស្អាត​ កខ្វក់ ​ស្អុយ​រលួយ​យ៉ាង​ណា​ក៏​ដោយ សមុទ្រ​ទទួល​យក​ទាំង​អស់​។ ហើយ​ទោះ​ជា​យ៉ាង​ណា​ក៏​មិន​ពេញ​ដែរ​។ សមុទ្រ​ទទួល​យក​ជានិច្ច​ វា​ដូច​ជា​មនុស្ស​ដែល​ចង់​ចេះ​ ចង់​ដឹង​ ដោយ​មិន​ដែល​គិត​ថា​ខ្លួន​ឯង​ចេះ​អស់​ហើយ​នោះ​ទេ ​គាត់​ទទួល​យក​ចំណេះ​ដឹង​ទាំង​អស់​ ហើយ​ទោះ​ជា​ចំណេះ​ដឹង​នោះ​មក​ពី​ប្រភព​ណា​ក៏​ដោយ​ ទោះ​ជា​អាក្រក់​ រឺ​ល្អ​ក៏​ដោយ​ ក៏​គាត់​ចេះ​កែ​ច្នៃ​ឲ្យ​ទៅ​ជា​ល្អ​ទាំង​អស់​។ ​គាត់​បើក​គំនិត​ទទួល​ទាំ​ង​អស់ ​ទោះ​បី​ជា​គាត់​មាន​ចំណេះ​ដឹង​យ៉ាង​ណា​ក៏​ដោយ​ គាត់​នៅ​តែ​គិត​ថា ​នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ ដែល​គាត់​មិ​ន​ទាន់​ចេះ ​គាត់​មិន​ទាន់​បាន​ដឹង​។

ដកស្រង់ចេញពីសៀវភៅ សេចក្តីសុខផ្លូវចិត្ត ដែលចងក្រងដោយដោយលោក អួន សារ៉ាត់

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here