ងងឹតមុខ ពេលក្រោកឈរ

0
177

<p>
តើ​អ្នក​ធ្លាប់​ងងឹត​មុខ​ បន្ទាប់​ពី​ក្រោក​ឈរ​ដែរ​ ឫទេ?​ អាការៈ​នេះ​ គឺ​បណ្តាល​មក​ការ​ក្រោក​ឈរ​​លឿន​ពេក​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ឈាម​ ដែល​នៅ​ផ្នែក​ក្បាល​រត់​ធ្លាក់​ចុះ​ទៅ​កាន់​ផ្នែក​ជើង​ ដោយ​​សារ​តែ​កម្លាំង​ទំនាញ​ផែនដី​ ធ្វើ​ឲ្យ​​ខ្វះ​ឈាម​នៅ​ផ្នែក​ខួរ​ក្បាល​។ អការៈ​នេះ​នឹង​បាត់​ទៅ​វិញ បន្ទាប់​ពី​ការ​ក្រោក​ឈរ​បាន​​រយៈពេល​ ២-៣ វិនាទី​ក្រោយ​មក​។ គឺ​នៅ​ពេល​ដែល​បេះ​ដូង​លោត​ម្តង​ទៀត​ ដើម្បី​រុញ​ឈាម​យក​ទៅ​បំពេញ​ខួរ​ក្បាល​​ និង​កន្លែង​ខ្វះ​ខាត​ផ្សេងៗ​ទៀត​។ ប្រសិន​បើ​អ្នក​ធ្លាប់​មាន​បញ្ហា​ខាង​លើ​នេះ សូម​សាក​ល្បង​ក្រោក​ឈរ​ ឬ​ងើប​យឺតៗ​ មួយៗ កុំបង្ខំ។</p>
<p>
អការៈ​នេះ​ ក៏​អាច​កើតមានផង​ដែរ ចំពោះ​អ្នក​ទទួល​ទាន​ស្រា និង​បារី ដែល​ជាតិ​អាល់​កុល​បាន​ចូល​ទៅ​លាយ​ឡំ​ជា​មួយ​នឹង​ឈាម ហើយ​វា​ចូល​ទៅ​សង្កត់​កៀប​សរសៃ​ឈាម​ខួរ​ក្បាល​ ចំណែក​ឯ​ការ​ជក់​បារី​វិញ ជាតិ​នីកូទីន​ អាច​ចូល​ទៅបង្អាក់​ដំណើរ​ឈាម​រត់​របស់​សរសៃ​ឈាម​ក្រហម​ដែល​សំរាប់​យក​ទៅ​ចិញ្ចឹម​ខួរ​ក្បាល​ផង​ដែរ​។</p>
<p>
អាការៈ​ខាងលើ​នេះ ប្រសិន​បើ​វា​កើត​ឡើង​យូរៗ​ម្តង វា​មិន​មែន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​នោះ​ឡើយ។ ផ្ទុយ​ទៅ​​វិញ ប្រសិន​បើវា​តែង​តែ​កើត​មាន​ជា​ប្រចាំ​គ្រប់​ពេល​ដែល​អ្នក​ផ្លាស់​ប្តូរ​ឥរិយាបថ​នោះ ទាម​ទារ​ឲ្យ​អ្នក​ជួប​ពិគ្រោះ​ជា​មួយ​នឹង​គ្រូ​ពេទ្យ​ដើម្បី​ស្វែង​រក​មូល​ហេ​តុ​ទើប​ជា​ការ​ល្អ។</p>

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here