កញ្ញាមាស សុខសោភាចូលរួមលើកទឹកចិត្តនិស្សិតពូកែក្នុងកម្មវិធីសម្ភោធ KHSHOPPING (មានវីដេអូ)

0
40

កាលពីថ្ងៃទី១១ កញ្ញា ២០១៧ នេះ KhShopping​ ដែលជាគេហទំព័រ និង App លក់ទំនិញអនឡាញដែលអតិថិជនអាចមានឱកាសទិញបានជាមួយទឹកប្រាក់ចាប់ពី 0.25$ឡើងទៅ បានប្រកាសសម្ភោធ សេវាកម្មលក់របស់ខ្លួន។ លោកអ្នក នៅទូទាំង២៥ខេត្ដ-ក្រុង អាចធ្វើការទិញទំនិញបានគ្រប់ប្រភេទ ដែលចង់បាន ដោយមិនចំណាយពេលវេលាយូរ ថវិកាច្រើន និងទៅដល់ទីតាំងនោះឡើយ គ្រាន់តែមាន KhShopping ដែលជាគេហទំព័រ និង App លក់ទំនិញអនឡាញ លោកអ្នក នឹងអាចកុម្ម៉ង់ទិញបានភ្លាមៗ។ ក្នុងកម្មវិធីនោះក៏មានការរៀបចំការប្រកួតគិតលេខដោយមិនប្រើមាស៊ីនគិតលេខ ដោយការចូលរួមជាកិត្តិយសពីសំណាក់កញ្ញាមាស សុខសោភា ក្នុងការច្រៀងនិងប្រកាសលទ្ធផលដល់និស្សិតដែលជាប់ជ័យលាភី ដែលជ័យលាភីទី១ បានទៅលើលោកឃាង បូរមី និស្សិតនៃវិជ្ជាស្ថានបច្ចេកវិទ្យាកម្ពុជា ដែលជ័យលាភីទី២ បានទៅលើលោក ស៊ុំ ម៉េងអៀ និស្សិតនៃវិជ្ជាស្ថានបច្ចេកវិទ្យាកម្ពុជាហើយជ័យលាភីទី៣បានទៅលើលោកលី ម៉េងគា និស្សិតមកពីសកលវិទ្យាល័យ SNCT ប្រទេសជប៉ុនហើយក៏ជាអតីតនិស្សិតនៃវិជ្ជាស្ថានបច្ចេកវិទ្យាកម្ពុជាផងដែរ
នេះជាសកម្មភាពមួយដើម្បីចូលរួមលើកទឹកចិត្តដល់សិស្សនិស្សិត ក៏ដូចជាចូលរួមចំនែកលើស្ទួយវិស័យអប់រំកម្ពុជា។





នៅក្នុងកម្មវិធីនោះ កញ្ញាមាសសុខសោភាបានបកស្រាយចំរៀង៣បទក្នុងនោះមានបទ មួយមានចំណងជើងថា”បបរឈាមជ្រូក”´´´ជាចង្វាក់ញាក់ មានទាំងការ RAPផ្ទាល់ពីកញ្ញាមាស សុខសោភាផងនោះ គឺពិតជាមានភាពទាក់ទាញ ពិរោះប្លែក ជារស់ជាតិថ្មីមួយសំរាប់អ្នកគាំទ្រ ហើយនេះជាបទថ្មីរបស់កញ្ញាដែលគ្រោងនឹងថត MVក្នុងពេលឆាប់ៗនេះ៕ តោះមកទស្សនាទាំងអស់គ្នា

Comments

comments