គន្លឹះ​ជោគជ័យ​សម្រាប់​អ្នក​ធ្វើការ​នៅ​ក្នុង​ការិយាល័យ

0
166

ដើម្បី​ផ្តល់​ជា​ចំណេះ​ដឹង​ស្តីពី​ភាព​ជោគ​ជ័យ​សំរាប់​អ្នក​ធ្វើការ​នៅក្នុង​ការិយាល័យ​នោះ​ ទស្សនាវដ្តីទូរស័ព្ទ​ បាន​ធ្វើការ​ពាំ​នាំ​នូវ​គន្លឹះ​សំខាន់ៗ​មួយ​ចំនួន​ ដែល​ទាក់​ទង​ទៅ​នឹង​សកម្មភាព​ប្រចាំថ្ងៃ​សំរាប់​អ្នកធ្វើការ​នៅ​ក្នុង​ការិយាល័យ​។​ ដូច្នេះ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​ និង​មាន​ភាព​ស្នីទ​ស្នាល​ជាមួយ​សមាជិក​ក្រុម​ការងារ​ក៏ដូចជា​បុគ្គលិក​ទាំងអស់​នៅក្នុង​ក្រុមហ៊ុន​សូម​លោកអ្នក​ធ្វើការ​អាន​នូវ​គន្លឹះ​មួយ​ចំនួន​ ខាងក្រោមនេះ ហើយ​ចាប់​ផ្តើម​អនុវត្ត​ទាំងអស់​គ្នា​នា​ពេល​នេះ​តែ​ម្តង​។

អាកប្បកិរិយា

អ្នក​គួរ​តែ​រក្សា​អាកប្បកិរិយា​ឲ្យ​បាន​ល្អ​បើទោះ​ជា​មាន​រឿង​អ្វី​កើត​ឡើង​ ឬ​ក៏​មាន​បញ្ហា​ណា​មួយ​បាន​កើត​មាន​ចំពោះ​ជីវភាព​អ្នក​គួរ​គប្បី​ទុក​វា​មួយ​ឡែក​ ហើយ​ត្រូវ​ផ្តោត​អារម្មណ៍​ទៅ​លើការងារ​នៅ​ការិយាល័យ​ និង​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​បំពេញ​កិច្ចការ​ឲ្យ​បាន​ប្រសើរ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ចូរ​កុំ​នាំ​យក​បញ្ហា​ផ្ទាល់​ខ្លួន​មក​ភ្ជាប់​នឹង​ការងារ​ការិយាល័យ​ដោយ​ការ​ធ្វើ​អារម្មណ៍​ឲ្យ​មាន​ភាព​វិជ្ជមាន​ឲ្យ​បាន​ច្រើន​បំផុត​។

មិនត្រូវនាំពាក្យមិនល្អចូលកន្លែងធ្វើការ

នេះ​ជា​ប្រការ​សំខាន់​ដោយ​គួរ​ប្រុងប្រយ័ត្ន​ជាមួយ​មនុស្ស​ដែលមាន​ជំនាញ​នាំភ្លើង​ចេញភ្លើង​ចូល​ព្រោះ​វា​អាច​បង្ក​ជា​បញ្ហា​ដល់​សង្គម​ការងារ​របស់អ្នក​។​ ម្យ៉ាងវិញទៀត​ការ​ជជែកគ្នា​ច្រើន​ ក៏អាចជះ​ឥទ្ធិពល​អាក្រក់​ដល់​ការងារ​របស់ខ្លួន​ ហើយនេះ​ មិនគិត​ដល់ប្រការ​ដែល​អ្នក​អាចធ្វើឲ្យ​ខូចខាត​ប្រយោជន៍​ដល់អ្នកដទៃ​ ឬមិត្ត​រួម​ការងារ​នោះ​ទេ។

ចេះគោរពគ្នាទៅវិញទៅមក

អ្នក​ធ្វើការ​គ្រប់រូប​គួរ​ព្យាយាម​បង្ហាញ​ការ​គោរព​ជាមួយ​នឹង​មិត្ត​រួម​ការងារ​ទៅវិញ​ទៅមក​ មិនថា​គេជាមេកើយ​ ឬបុគ្គលិក​ ដែលមាន​ឋានៈ​តូច​ទាប​ជាង​ខ្លួន​​នោះ​ទេ​ រី​ឯការ​អនុវត្ត​ច្បាប់​ការិយាល័យ គឺ​គ្រាន់​តែ​ជួយ​កែ​លំអ​បរិស្ថាន​ការងារ​ឲ្យ​មើល​ទៅ​កាន់​តែស្រស់​​បំព្រង​តែ​ប៉ុណ្ណោះ។

ជួយជ្រំជ្រែងមិត្តរួមការងារ

ការ​ជួយគ្នា​ទៅវិញ​ទៅមក​ក្នុងការ​បំពេញ​ការងារ​ គឺជា​រឿងមួយ ដ៏សំខាន់បំផុត​ហើយ​ជា​ពិសេស​អ្នក​ត្រូវ​រួម​ចំណែក​ជួយ​ជ្រំ​ជ្រែង​មិត្ត​រួម​ការងារ​ដទៃទៀត​ ដើម្បី​ឲ្យពួកគេ​ អាច​ធ្វើការ​ប្រកប​ដោយភាព​ជោគជ័យ​ បើទោះ​ជាអ្នក​មិន​ចូលចិត្ត​ពួកគេ​ ក៏ដោយ​ចុះ។​ លើសពីនេះ​អ្នក​មិនគួរ​ចំណាយ​ពេលវេលា​ក្នុង​ការងារ​ដែល​ពុំមាន​ប្រយោជន៍​ ហើយ​ជំនួស​មក​វិញ​ដោយ​ការ​ធ្វើការងារ​ណា​ ដែលមាន​ប្រយោជន៍​ដល់ខ្លួនឯង​ និង​អ្នក​ដទៃ​ផង​ដែរ។​

បំពេញការងារឲ្យបានល្អជាជាងការស្នើសុំ

ចូរ​ខិត​ខំ​ស្វែងរក​វិធីសាស្ត្រ​ ដែលមាន​ប្រសិទ្ធិភាព​ ដើម្បី​បំពេញ​ការងារ​ឲ្យបានល្អ​ជាជាង​ការ​ដាក់​ចេញគំ​និត​ពីមេ​របស់​ខ្លួន​។ ​ ចំពោះអ្នក​ដែល​ចង់​បាន​ស្នាដៃ​ល្អៗ​ច្រើន​ ក៏គួរ​តែ​ព្យាយាម​ធ្វើឲ្យ​វាបាន​កាន់តែ​ប្រសើរ​ជាង​មុន​។​ ម្យ៉ាងវិញទៀត​អ្នក​គួរ​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ ជា​បុគ្គលិក​សកម្ម​ហើយកុំចេះ​តែនៅរង់ចាំ​បញ្ជា​ពីមេ​ ឬអ្នក​ដទៃ​ ដោយ​អ្នក​គួរ​តែ​ជា​មនុស្ស​ដែល​ហ៊ាន​គិត​ ប៉ុន្តែ​ក៏​ត្រូវ​តែ​ហ៊ាន​ធ្វើ​ដែរ។

ការចូលរួមគ្រប់សកម្មភាព

អ្នកត្រូវ​តែ​ធានា​ថា​ខ្លួន​ឯង​ មិនបាន​បង្កការ​លំបាក​នៅពេល​បំពេញ​ការងារ​នោះ​ឡើយ​ ហើយ​ត្រូវ​ចងចាំថា​ សិស្ស​សាលាម្នាក់​នឹង​ឆ្លើយ​តាម​សិស្ស​ម្នាក់​ទៀត​ ពេល​គ្រូ​សួរ​មេរៀន​គឺ​ដើម្បី​ជៀស​វាងការ​ស្តីបន្ទោស​ ឬ​ដើម្បី​ផុត​ពី​ការ​ដាក់​ពិន័យ​ប៉ុណ្ណោះ។​ ដូច្នេះ​ បុគ្គលិកគ្រប់រូប មិន​គួរ​គប្បី​ធ្វើ​បែប​នេះ​ទៀត​ទេ​ ចូរ​ខំប្រឹង​បង្កើត​នូវ​គំនិត​ផ្ទាល់​ខ្លួន​ឡើង​និង​ត្រូវ​ចេះ​ចូល​រួម​មតិ​ និង​បំពេញ​ការងារ​ឲ្យ​បាន​ល្អ​ពេល​នោះ​អ្នក​នឹង​មាន​មោទនភាព​ចំពោះ​ការ​ចូលរួម​របស់​ខ្លួន​ យ៉ាង​ពេញ​ចិត្ត​បំផុត​។

ធ្វើការបង្ហាញនិងចូលរួមការវាយតម្លៃ

ចូរ​បង្ហាញ​ឲ្យ​អ្នក​ដទៃ​ដឹង​ថា​ខ្លួន​ឯង​កំពុង​តែ​ឲ្យ​តម្លៃ​ខ្ពស់​ដល់​អ្នក​ដទៃ​ខណៈ​ដែល​អ្នក​បាន​រួម​សហការណ៍​ជាមួយ​ពួកគេ។​ ក្នុងករណី​ដែល​អ្នក​យល់​ឃើញ​ថា​មាន​បុគ្គលិក​ណា​ម្នាក់​បាន​ធ្វើការ​ចូលរួម​ ប៉ុន្តែ​មិន​សម​តាម​បំណង​របស់ខ្លួន​ នោះអ្នក​គួរតែវាយ​តម្លៃ​ពួកគេ​នៅ​ក្នុង​កំរិត​ ដែលមាន​លក្ខណៈ​ជាការ​ចូល​រួម​ស្ថាបនា​ ដូច្នេះ​វា​ប្រសើរ​ជា​ជាង​ការ​បង្ហាញ​ពី​កំហឹង​ និង​ភាព​ក្តៅ​ក្រហាយ​ចំពោះ​ពួក​គេ​។

ត្រូវទុកពេលវេលាជារឿងសំខា​ន់(កុំទៅយឺត)

ការ​គោរព​ពេល​វេលា​ជារឿង​មួយ​ ដ៏សំខាន់​ សំរាប់​ខ្លួនឯង​ ក៏ដូច​ជា​អ្នកដទៃ​ ដូច្នេះ​ ចូល​ទុក​ពេល​វេលា​ប្រៀប​ដូច​ជា​អ្នក​វត្ថុ​ជាប់ខ្លួនមួយ​ ដ៏សំខាន់​ ដែល​មិន​អាច​បាត់​បាន​។​ សំរាប់​អ្នក​ធ្វើការ​ទាំងអស់​ ចូរ​ជៀស​វាង​ការ​ទៅ​យឺត​យ៉ាវ​ ពេលវេលា​ មិនថា​ថ្ងៃ​ធ្វើការ​ធម្មតា​ ឬក្នុង​ការ​ណាត់​ជួបកិច្ច​ប្រជុំការ​ឆ្លើយតប​ទូរស័ព្ទ​ ឬអីុមែលនោះទេ​ ព្រោះវា​ ក៏អាច​បង្ហាញ​ និង​ធ្វើការ​វាយ​តម្លៃ​ខ្ពស់​ថា​ អ្នក​ជា​មនុស្ស​គោរព​ពេល​វេលា​របស់​ខ្លួន​ និង​អ្នក​ដទៃ​ ដោយកា​រមិន​ខ្ជះ​ខ្ជាយ​ពេល​វេលា​ ព្រោះ​តែ​ការ​មក​យឺត​នោះ​ឡើយ​។

ឆ្លាតវៃក្នុងការបំពេញការងារ

សំរាប់​ប្រការ​នេះ​វិញ​ គឺ​ជា​ចំណុច​ ដ៏​សំខាន់​មួយ​ទៀត​ ក្នុង​ការ​បំពេញ​ការងារ​។​ ឧទាហរណ៍ថា អ្វី​ដែល​អ្នក​សរសេរ​គឺ​មាន​កំហុស​ឆ្គង​ផ្នែក​អក្ខរា​វិរុទ្ធ​ និង​ប្រកប​ខុស​ទាំង​ស្រុង​ក្នុង​លិខិត​ ដែល​អ្នក​ត្រៀម​ នឹង​ផ្ញើ​ជូន​មេ​ ឬ​អ្នក​ដទៃ​? តើវា​ នឹង​ទៅ​ជា​យ៉ាង​ណា​ បើ​ពួក​គេ​បាន​ឃើញ​ថា​ អ្នក​កំពុង​តែ​ខ្ជី​ខ្ជា​នឹង​ការងារ​បែបនេះ​ នោះ​ប្រការ​នេះ​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ជោគ​ជ័យ​ ឬ​មាន​ការ​រីក​ចម្រើន​ទេ​ ដូច្នេះ អ្នក​គប្បី​ប្រើប្រាស់​នូវ​វត្ថុ​ជំនួយ​ផ្សេងៗ​ ដូចជា​វចនា​នុក្រ​ម​ ឬក៏អត្ថបទចាស់​ ដែល​ធ្លាប់​បាន​ប្រើ​ពីមុនជាដើម​ដើម្បី​ជួយ​ឲ្យ​ការសេរសេរ​របស់អ្នក​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​និង​ងាយ​ស្រួល​យល់៕

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here