ជយោ! សម្តេច​ហ៊ុនសែន បាន​បញ្ជារ​អោយ​អភិបាល​ខេត្តកំពត​ទៅដកហូត​ចេញនូវផ្លាកសញ្ញា​អត់ច្បាប់​ចេញអោយ​បានមុន​ម៉ោង ១១ ថ្ងៃនេះ

0
157

ក្រោយពីមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់ប្រជាជនកម្ពុជាលើបណ្តាញសង្គមជុំវិញការផ្តល់ឈ្មោះ «រមណីយដ្ឋានឋានសួគ៌បូកគោ» ទៅជា «រមណីយដ្ឋានសុខាឋានសួគ៌» ពេលនេះសម្តេចអគៈមហាសេនាបតីតេជោ ហ៊ុន សែន បានចេញសារមួយបញ្ជារអោយអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញអោយបានមុនម៉ោង ១១ ថ្ងៃនេះ។

សូមអានសារទាំងមូល៖

សូមអរគុណបងប្អូនជនរួមជាតិ ដែលបានអោយខ្ញុំដឹងពីការដូរឈ្មោះរមណីយដ្ឋានភ្នំបូកគោទៅជាឈ្មោះផ្សេង ដែលរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់មិនបានដឹង និងមិនបានអនុញ្ញាត។
ខ្ញុំបានបញ្ជារអោយអភិបាលខេត្តកំពតទៅដកហូតចេញនូវផ្លាកសញ្ញាអត់ច្បាប់ចេញអោយបានមុនម៉ោង ១១ ថ្ងៃនេះ។ តំបន់ប្រវត្តិសាស្ត្រ ត្រូវតែរក្សាឈ្មោះដើមជាដាច់ខាត៕

ការប្តូរឈ្មោះនេះពុំមានពលរដ្ឋខ្មែរណាម្នាក់ពេញចិត្តនោះឡើង។ បន្ទាប់ពីសម្រេចបានបង្ហោះនូវសារ ក៏មានមតិគាំទ្រសម្តេចយ៉ាងច្រើន ភាគច្រើនជាមតិអរគុណនូវចំណាត់ការមួយនេះ។

Comments

comments