សុខ​ភាព​ល្អ សម្រស់​ស្រស់​ស្អាត​​ដោយ​សារ​ផ្លែ​ប៉េង​ប៉ោះ

0
341

ចង់​បាន​សុខ​ភាព​ល្អ​សម្រស់​ស្រស់​ស្អាត​ក្មេង​ជាង​វ័យ​ អត់​​ប្រិយ​មិត្ត​ ?

បើចង់​បាន​សូម​កុំ​មើល​រំលង​ផ្លែ​ប៉េង​ប៉ោះ​ឲ្យ​សោះ​ព្រោះ​វា​អាច​ជួយ​បាន​ក្នុង​រឿង​នេះ​។​ តាម​ការ​វិភាគ​ពី​ក្រុម​អ្នក​ជំនាញ​ផ្នែក​សុខ​ភាព​នៃ​បណ្តា​ប្រទេស​លោក​ខាង​លិច​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​ចូល​ចិត្ត​ទទួល​ទាន​ផ្លែ​ប៉េង​ប៉ោះ​ក្នុង​មួយ​ថ្ងៃ 2-3 ផ្លែ​នឹង​ទទួល​បាន​សារ​ធាតុ​អាហារ​បំប៉ន​សុខ​ភាព​ច្រើន​ជាង​អ្នក​ដែល​មិន​បាន​ទទួល​ទាន​។​ ជា​មួយ​ជាតិ​វីតា​មីន​នៅ​ក្នុង​ផ្លែ​ប៉េង​ប៉ោះ​អាច​ជួយ​លោក​អ្នក​កែ​រោគ​លើស​ឈាម​ជំនួយ​ភ្នែក​បង្កើន​ថាម​ពល​ដល់​ប្រព័ន្ធ​ការ​ពារ​រាង​កាយ​ការ​ពារ​សរសៃ​ឈាម​កក​កែ​រោគ​ឈាម​ចេញ​តាម​ជើង​ធ្មេញ​បំបាត់​ទល់​លាមក​ និង​ជួយ​ការពារ​មិន​ឲ្យ​កើត​ជម្ងឺ​ផ្តាសាយ​ដោយ​ងាយៗ​។ លើស​ពី​នេះ​ចំពោះ​ស្រ្តី​ដែល​ចង់​បាន​ស្បែក​ស្អាត​នោះ​សូម​ទទួល​ទាន​ប៉េង​ប៉ោះ​ជា​ប្រចាំ​ក្នុង​មួយ 1-2 ផ្លែ​នោះ​ស្បែក​នឹង​ស្រស់​ថ្លា​ផូរ​ផង់​ បន្ថយ​ជាំមុខ​ អាចម៍រុយ​ស្នាមអុជខ្មៅ ពីព្រោះ​សារ​ធាតុ​វីតាមីន ដែល​មាន​សម្បូរ​បែប​ក្នុង​ផ្លែ​ប៉េង​ប៉ោះ​នឹង​ជួយ​ទប់​ស្កាត់​រ៉ាឌីកាល់​ចាស់​ដែល​ជា​ភ្នាក់ងារ​បំផ្លាញ​ស្បែក​របស់​យើង​បាន​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​បំផុត​។​ ឡូយ​មែន​ទែន​មិន​ចាំ​បាច់​ចំណាយ ច្រើន​ចំណេញ​ទាំង​ថវិកា​ ចំណេញ​ទាំង​ពេល​វេលា​ជួយ​ធ្វើ​ឲ្យ​សុខ​ភាព​ល្អ ហើយ​នៅ​អាច​ធ្វើ​ឲ្យ​សម្រស់​ស្រស់​ស្អាតទៀត។

Comments

comments

LEAVE A REPLY

Please enter your comment!
Please enter your name here