Vietjet បង្អួត​ឈុតប៊ីគីនី របស់​ខ្លួន នៅក្នុង​ កម្មវិធីបវរកញ្ញាវៀតណាមឆ្នាំ 2017

0
133

Vietjet បានចូលរួមជាមួយនិង កម្មវិធីប្រលងបវរកញ្ញាវៀតណាមឆ្នាំ 2017 រូមនិងសម្មភាពជាច្រើនទៀត ដែលមិនអាចបំភេ្លច​បាន។​


បេក្ខនារីដែលស្លៀកឈុតប៊ីគីនីដ៏សិចស៊ីទាំង50រូបរបស់​Vietjet ត្រូវបានគេរំពឹងទុកថានឹងអាចឆ្លងផុត វគ្គពាក់កណ្តាលផ្តាច់ព្រាត់​នារដូវកាលនេះ នៅទីក្រុងហូជីមិញ។ កម្មវិធីបវរកញ្ញាឈុតប៊ីគីនីនេះគឺជាការកម្មវិធីប្រកួតប្រជែងដ៏សំខាន់និងគួរឱ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងកម្មវិធីប្រកួតបវរកញ្ញាវៀតណាមនាឆ្នាំនេះ។ជាពិសេស វាជាកម្មវិធីបង្ហាញសម្រស់និងដងខ្លួនដ៏សិចស៊ី ជាមួយនិងឈុត​ប៊ីគីនីដែលកំពុងពេញនិយមនៅលើពិភពលោក។មិនត្រឹមតែប៉ុនណ្ណោះ ឈុតប៊ីគីនី ក៏ធ្លាប់បាន​​ បន្ថែមសម្រស់ ទៅលើបេក្ខនារីដ៏ស្រស់ស្អាតជាច្រើនរូបទៀត រហូតដល់ពួកគេអាចទទួលបាន ពានរង្វាន់នៅក្នុងកម្មវិធីមួយចំនួនដូចជា កម្មវិធី“Miss Universe Vietnam Pham Huong “ឆ្នាំ​2015 ដែលវាជាជ័យលាភី នៅក្នុងរដូវកាលទីមួយ​ក្នុងកម្មវិធី“Face Vietnam Phi Phuong Anh” .


លើសពីនេះទៅទៀត Vietjet​​ក៏ធ្លាប់បាន​ ចូលរួមកម្មវិធីសប្បរសធម៏ជាច្រើនទៀតដួច កម្មវិធី ការការពារបរិស្ថានដែលបានរៀបចំឡើងនៅទីក្រុងហូជីមិញនិងខេត្ត BinhThuuanដែលទទូលបានទាក់ទាញ និងចាប់អារម្មណ៍ខ្លាំងពីមជ្ឈ​​​ដ្ឋានទូទៅផងដែរ។


កម្មវិធីបវរកញ្ញាវៀតណាមគឺជាកម្មវិធីប្រឡងបវរកញ្ញាជាតិដែលរៀបចំឡើងដើម្បីស្វែងរកឯកអគ្គរដ្ឋទូត សុឆន្ទ: សម្រាប់គម្រោង Blue Ocean World ដែលបង្កើតឡើង ដោយមូលនិធិការពារបរិស្ថាន ដែលគ្រប់គ្រងដោយក្រសួងធនធាននិងបរិស្ថាន​ របស់វៀតណាម ។

 


កម្មវិធីនេះរៀបចំឡើងក្នុងឧកាសដើម្បីធ្វើការរៀបចំប្រមូលផ្តុំ និងជួយណែនាំដល់យុវជននូវសកម្មភាពជាក់ស្តែង ក្នុងន័យដើម្បីជួយគ្នាចូលរួមការពារបរិស្ថានសមុទ្រ។
កម្មវិធីប្រកួតនៅឆ្នាំនេះបានទាក់ទាញអ្នកចូលរួមរាប់រយនាក់ឱ្យចូលរួមនៅក្នុងបីតំបន់ផ្សេងគ្នាផងដែរ។

Comments

comments