ស្តុកដំបូង របស់ Huawei Nova 2I មកដល់ភ្លាម លក់អស់តែម្តង ពិតជាមិនធម្មតាមែន

0
125

Huawei nova 2i ជា Smartphone មានកាមេរ៉ា៤ (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់ ហើយមានលក្ខណៈសម្បត្តិដូចជា៖
អេក្រង់ ៥,៩អ៊ីញ កម្រិត 2K (1080*2160)
កាមេរ៉ាភ្លោះមុខ 13MP/2MP ជាមួយនឹង Smart Selfie Toning Flash ហើយកាមេរ៉ាភ្លោះក្រោយវិញ 16MP/2MP
បន្ទះឈីប Octa-core Kirin 659
RAM 4GB និង ROM 64GB
ថាមពលថ្ម 3,340mAh និងមានស៊ីម ២

ក្រោយពីជោគជ័យលើស្តុកទី១ រួចមក Huawei ប្រចាំកម្ពុជា បានបើកទទួលកុម្ម៉ង់ Smartphone Huawei nova 2i ស្តុកទី២ ជាមួយតម្លៃ ៣២៩ដុល្លារ ព្រមទាំងឲ្យកាដូដូចជា ដងថតរូប កាស ក្រវិលទម្រទូរសព្ទ អាវយឺត ស៊ីម Smart និងកញ្ចប់ធំហ្មង ១២សប្តាហ៍ ហើយអាចទទួលទូរសព្ទបានចាប់ពីថ្ងៃទី៥-១០ វិច្ឆិកា ២០១៧។
លោក អែម យុទ្ធូ ប្រធានផ្នែកទីផ្សារជាន់ខ្ពស់ Huawei ប្រចាំកម្ពុជា បានឲ្យដឹងថា៖ “មកទល់ពេលនេះ ស្តុកទី១ យើងទទួលបានការកក់ទុកមុនច្រើន លើសពីការរំពឹង បើទោះបី HUAWEI nova 2i ពុំទាន់បង្ហាញខ្លួនជាផ្លូវការក៏ដោយ”។


Comments

comments