កក្រើក AEON mall ក្នុងថ្ងៃសម្ភោធ Huawei Nova 2i (អាភ្នែក4) ស្តុកទី1 ទី2 ទី3 ដាក់អស់ៗតែម្តង

0
10

HUAWEI បានសម្ពោធជាផ្លូវការស៊េរីថ្មី nova 2i កក្រើកពេញអ៊ីអន ទាក់ទាញអារម្មណ៍អ្នកចូលរួម ដោយមានការចូលរួមពីតារាល្បីៗ ដូចជា មាស សុខសោភា អេដា តារាបង្ហាញម៉ូដ ពីយ៉ា វេហ្គា ចាន់ គង្គារ សុផា លីនដា តារាហ្វេសប៊ុក ហេង សុខវាសនា។

”អាភ្នែក 4 ” ជារហស្សនាមថ្មីរបស់ nova 2i ស៊េរីថ្មី ដែលមានកាមេរ៉ា ៤ (ភ្លោះមុខ ភ្លោះក្រោយ) ដំបូងគេបង្អស់លើពិភពលោក។ ស្មាតហ្វូននេះ ត្រូវបានរចនាឡើងជាមួយនឹងអេក្រង់ធំ ពេញគែម ៥,៩ អ៊ីញ (HUAWEI FullView Display) ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080 x 2160) ងាយស្រួលមើលភាពយន្ត យូធូប បណ្ដាញសង្គម ពិសេស Live Facebook ឬ Video Calls ច្បាស់។
nova 2i មានរាងស្អាត ស្ដើង ស្រាល មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាមួយនឹងកាមេរ៉ាភ្លោះមុខ 13MP/2MP អាចថតរូបភាពច្បាស់ Pro Mode ដែលល្អប្រើ។

មាស សុខសោភា និង អេដា លើកឡើងស្រដៀងគ្នាថា៖ “លក្ខណៈពិសេស HUAWEI nova 2i អេក្រង់ច្បាស់ កាមេរ៉ាខ្លាំង“។

ឯលោក ឡាង សូលីណា អ្នកថតរូបអាជីព និងគ្រូបង្រៀនថតរូបម្នាក់ បាននិយាយថា៖ “nova 2i មានសមត្ថភាពកាមេរ៉ាភ្លោះមុខក្រោយ អាចផ្ដិតយករូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ Portrait, Wide Aperture ថតរូបកំប្លែងៗបន្ថែម Effect, Bokeh ប្រហាក់ប្រហែលនឹងកាមេរ៉ាអាជីព“។

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារ បានលើកឡើងពីលក្ខណៈពិសេស និងការប្រៀបធៀបរវាង HUAWEI nova 2i ធៀបម៉ាកផ្សេងៗក្នុងតម្លៃប្រហាក់ប្រហែល៖

nova 2i ល្បឿនលឿនជាង ទំហំ RAM 4GB ទំហំក្នុងម៉ាស៊ីន 64GB (ម៉ាកផ្សេង 32GB)
nova 2i រូបរាងទាក់ទាញ ស្រោបលោហធាតុ ស្រាលជាង មាំជាង ធន់ជាង ស្តើងជាង (មិនមែនដូចម៉ាកផ្សេងតួស្រោបជ័រ ងាយប្រឡាក់ពេលប៉ះដៃ និងងាយឆ្កូត) -nova 2i អាចប្រើ Twin apps ក្នុងម៉ាស៊ីនពីរោងចក្រ ពោលគឺប្រើកម្មវិធី Facebook/LINE/Messenger/QQ/WeChat ពីរក្នុងលើអេក្រង់តែមួយ ខណៈម៉ាកផ្សេងប្រើបានកម្មវិធីតិច និងដើរមិនរលូន
Huawei កំពុងផ្ដល់ប្រូម៉ូសិន P10/ P10Plus, nova 2i, Huawei Y7 Prime, Y6 II, Y5 II, Y3 II, Y3 2017 ចាប់ពីថ្ងៃនេះ ដល់ ៣១ ធ្នូ នេះ៕

Comments

comments