HUAWEI សហការណ៍ឧបត្ថម្ភក្រុមហ៊ុន Smart ក្នុងការប្រគំតន្ត្រីដ៍អស្ចារ្យប្រចាំឆ្នាំ

0
12

HUAWEI ដែលគឺជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងឡើងកូដនិងទទួលបានការពេញនិយមនៅទូទាំងពិភពលោក ក៍ដូចជានៅកម្ពុជាដែលទទួលបានចំណាត់ទី 2 ក្នុងបរិមាណលក់នាពេលថ្មីៗនេះ បានសហការណ៍ឧបត្ថម្ភជាមួយក្រុមហ៊ុនស្មាតដែលជាក្រុមហ៊ុនទូរសព្ទ័ចល័តឈានមុខ និង តែងតែផ្តល់នូវបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ក្នងុការប្រគំតន្ត្រីដ៍អស្ចារ្យប្រចាំឆ្នាំដ៍កក្រើក នៅតាម បណ្តាខេត្តក្រុងធំៗ ចំនួន 5 ដូចជា កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង និងកំពង់ស្ពឺ ។ គួរកត់សំគាល់ថា HUAWEI បានធ្វីអោយកក្រើក រញ្ផួយទីផ្សារស្មាតហ្វូន តាមរយៈការចេញ លក់ HUAWEI nova 2i ស៊េរីថ្មី ដែលមានរហ័សនាម” អាភ្នែក4” ពោល គឺអតិថិជន អ្នកលក់ ម្ចាស់ហាងទូរសព្ទ័ ពេញចិត្តគ្រប់បែបយ៉ាងនូវអ្វីដែល HUAWEI nova 2i មាន និងពេលស្តុកមក ដល់អស់ ដល់អស់ 4 ដងមកហើយ រហូតបំបែកឯកត្តកម្មមិនដែលធ្លាប់មានពីមុនលើតួរលេខលក់ ភាពពុះកព្រោលពីអ្នកលក់ និងម្ចាស់ហាង ស្ទើរគ្រប់ៗ គ្នា គ្រប់ 25 ខេត្តក្រុងនៅកម្ពុជា ។
Huawei nova 2i គឺជាស្មាតហ្វូនថ្មីកាមេរ៉ា4 ដំបូងគេបង្អស់លើពិភពលោក ក្រោមរបកគំហើញថ្មីចុងក្រោយ របស់ក្រុមហ៊ុន Huawei ។ HUAWEI nova 2i បំពាក់អេក្រង់ធំ 5.9 អ៊ីញ ពេញចិត្ត ពេញភ្នែក ពេញគែម ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ងាយស្រួលក្នុងការទស្សនាភាពយន្ត តន្រី្ត យូធូប បណ្តាញសង្គម ពិសេស Live Facebook រឺ Video Calls រាងស្អាត ស្តើង ស្រាល ធន់ មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាពិសេសមានកាមេរ៉ាភ្លោះមុខក្រោយ អាចថតរូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ Portrait, Wide Aperture, ថតរូបកំប្លែងៗបន្ថែម Effect, Bokeh ប្រហាក់ប្រហែលនឹងកាមេរ៉ាអាជីព ។


លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារបានមានប្រសាសន៍ ក្រោយពីបើកការកម៉្មងទុកមុន រយៈពេល 4 សប្តាហ៍មក ក្រុមហ៊ុនទទួលបានស្តុកពីការកម៉្មង កើនលើស 4 ដងលើសការព្យាករណ៍ និង ក្រោយពីពិធីសម្ពោធផ្លូវការ នាថ្ងៃ 25 និង 26 ដ៍កក្រើកថ្មីៗនេះជាមួយប៉្រូម៉ូសិនយក្ស Huawei nova 2i លើសពីនេះក្រុមហ៊ុនក៍នឹងបន្ត សកម្មភាពទីផ្សារ ប៉្រូម៉ូសិនយក្ស និង ការឧបត្ថម្តដៃគូរសហការណ៍ ដើម្បីជម្រុញ Huawei nova2i និងនាមសញ្ញា Huawei អោយកាន់តែទទួលបាននូវការពេញនិយមចូលចិត្តពីគ្រប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែង គ្រង់ខេត្តក្រុង ដូចជា ទី1 ចូលរួមឧបត្ថម្ភ ជាមួយក្រុមហ៊ុនស្មាតក្នុងការប្រគំតន្ត្រីដ៍អស្ចារ្យប្រចាំឆ្នាំដ៍កក្រើក ទី 2 កម្មវិធីប្រកួតថតរូបដើម្បី អបអរស្វាគមន៍ឆ្នា៎ថំ្មីឆ្នាំ 2018 ដែលមានឈ្មោះថា Huawei Photo Contest កាមេរ៉ា4 ពេាលគឺ ថត 4ពេល 4ប៉ុស្តិ៍ រយៈពេលប្រកួត4សប្តាហ៏ 4ជ័យលាភី ទី 3 ចូលរួមឧបត្ថម្ភជាមួយក្រុមហ៊ុនស្មាតក្នុងការប្រគំតន្ត្រីដ៍អស្ចារ្យលំដាប់អន្តរជាតិដោយមានតារា Lee Chae-rin ដែលមហាជនស្គាល់ថា CL នៅថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ 2017 នេះនាទីក្រុងភ្នំពេញផងដែរ។
Smart គឺជាក្រុមហ៊ុនបណ្តាញទូរសព្ទ័ចល័តឈានមុខ និងដំបូងគេបង្អស់ដែលបាននាំមកនូវបច្ចេកវិទ្យា 4GLTE និងជា ក្រុមហ៊ុនដំបូងបង្អសដែលបានបន្ថែមបច្ចេកវិទ្យាពី 4G LTE ទៅ 4G+ ក្នុងខែកញ្ញា ឆ្នាំ 2016 ។ ក្នុងដើមឆ្នាំ 2017 នេះផងដែរ ក៍បានបំពាក់នូវបច្ចេកវិទ្យា VoLTE (Voice over LTE) HD Voice ដែលអនុញ្ញាតអោយអតិថជន ទទួលបាននូវបទពិសោធន៍ល្អបំផុត ថ្មីបំផុត ក្នុងការនិយាយច្បាស់ ងាយស្រួល លឿនក្នុងការទាក់ទង ដែលបច្ចុប្បន្ន កំពុងបំរើដល់អតិថិជនប្រមាណ 8 លាននាក់ នៅកម្ពុជា ។ ថ្មីៗនេះ ផងដែរ Smart ក៍បានដាក់សម្ពោធជាផ្លូវការនូវបច្ចេកវិទ្យា 4.5G ដែលជាវិរឌ្ឍន៍ថ្មីនៃបច្ចេកវិទ្យាដ៍ឈានមុខ មានឈ្មោះថា LTE Advance Pro ដែលអនុញ្ញាតអោយអតិថជនរីករាយនឹងល្បឿនអ៊ិនធើណិតដ៍លឿន ការកំសាន្តផ្សេងៗដ៍មហស្ចារ្យ ការរស់នៅទាន់សម័យ និង ប្រាស្រ័យទាក់ទងកម្រិតស្តង់ដារអន្តរជាតិជាមួយនឹងបណ្តាញបច្ចេកវិទ្យា 4.5G ។


ក្នុងការប្រគំតន្ត្រីដ៍កក្រើក Smart (Smart Mega Concert) នេះដែរ ក៍មានកម្មវិធីចាប់រង្វាន់ដ៍ច្រើនសន្ធឹក សន្ធាប់ ដោយគ្រាន់តែជាវកាតកោសស្មាត ទិញលេខស្មាតបញ្ចូលលុយ រឺទូរសពហ៊្ទួ័រវ័យគ្រប់ស៌េរី អាចមាន ឱកាសឈ្នរះង្វាន់ធំ Huawei P10Plus 1 រង្វាន់ Huawei nova2i 5រង្វាន់ Huawei Pow-er Bank (13000 mAh) 5រង្វាន់ Huawei Bluetooth Speaker 5 រង្វាន់ និងរង្វាន់ច្រើនសន្ធឹកសន្ធាប់ទៀត ក្នុងមួយកន្លែងៗ ។
ព័តមានលម្អិត សូមតាមដានហ្វេសបុក Huawei Mobile (KH) និង Smart Axiata
គួរកត់សំគាល់ថា ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំង ឡើងកូដខ្លាំង រួមមាន Huawei P10/ P10Plus, Huawei nova 2i, Huawei Y7 Prime, T3 (10), Y6 II, Y5 II, Y3 II, Y3 2017 ជាមួយនឹងប្រូម៉ូសិនយក្ស គឺជាកម្មវិធី ថែមៗធំៗ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ធ្នូ ឆ្នាំ 2017 ឫកាដូអស់ពីស្តុក ។

Comments

comments