HUAWEI ខ្លាំងដៃសហការណ៍ឧបត្ថម្ភ Smart នាំមកនូវការប្រគំតន្ត្រីតារា CL ដ៍អស្ចារ្យប្រចាំឆ្នាំ

0
22

HUAWEI ដែលគឺជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងឡើងកូដនិងទទួលបានការពេញនិយមនៅទូទាំងពិភពលោក ក៍ដូចជានៅកម្ពុជាផងដែរដែលនាពេលថ្មីៗនេះ HUAWEI ទទួលបានចំណាត់ទី2 ក្នុងបរិមាណលក់ បានសហការណ៍ឧបត្ថម្ភជាមួយក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនទូរសព្ទ័ចល័តឈានមុខគេនៅកម្ពុជា នាំមកនូវការប្រគំតន្ត្រីលំដាប់អន្តរជាតិតារា CL ដ៍អស្ចារ្យប្រចាំឆ្នាំ ។ គួរកត់សំគាល់ថា HUAWEI បានធ្វើអោយកក្រើកនិងរញ្ផួយទីផ្សារស្មាតហ្វូន តាមរយៈការចេញ លក់ HUAWEI nova 2i ស៊េរីថ្មី ដែលមានរហ័សនាមថា “អាភ្នែក4” ពោលគឺរាប់ចាប់តាំងពីអតិថិជន អ្នកលក់ ម្ចាស់ហាងទូរសព្ទ័ បានពេញចិត្តគ្រប់បែបយ៉ាងចំពោះ HUAWEI nova 2i នេះ ។​ អ្វីដែលគួរអោយអស្ចារ្យនោះគឺស្តុកមកដល់អស់ៗ ចំនួន 4ដងមកហើយ
រហូតបំបែកបានឯកត្តកម្មមិនដែលធ្លាប់មានពីមុនលើតួរលេខលក់ ភាពពុះកញ្ជ្រោល ពីអតិថិជន ក៍ដូចជាអ្នកលក់ និងម្ចាស់ហាងនៅគ្រប់ 25 រាជធានីខេត្តក្រុងនៅកម្ពុជា ។
Huawei nova 2i គឺជាស្មាតហ្វូនកាមេរ៉ា4 ដំបូងគេបង្អស់លើពិភពលោក បំពាក់អេក្រង់ធំ 5.9 អ៊ីញ
ពេញចិត្ត ពេញភ្នែក ពេញគែម ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080*2160) ស្អាត ស្តើង ស្រាល
តួរស្រោបលោហធាតុ ធន់ មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាពិសេសមានកាមេរ៉ាភ្លោះមុខក្រោយ
អាចថតរូបច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ Portrait, Wide Aperture, ថតរូបកំប្លែងៗបន្ថែម
Effect, Bokeh ប្រហាក់ប្រហែលនឹងកាមេរ៉ាអាជីព ។
អ្វីដែលពិសេស និងកក្រើកទៀតនោះ គឺអតិថិជន HUAWEI អាចឈ្នះ 140 សំបុត្រ (40 Premium និង​100
Green Ticket) ចូលរួមទស្សនាការប្រគំតន្ត្រីខ្នាតអន្តរជាតិដែលមានតារាចម្រៀងល្បី CL តាមរយៈចូលរួម
Share និង ឈ្នះសំបុត្រងាយៗ ពោលគឺគ្រាន់តែ Share រូបភាព លើ Profile ជា Public និង mention ឈ្មោះ
4 នាក់ ដោយសរសេរ hastag: #HuaweiNova2i #4Cameras ដោយសរសេរចំណុចពិសេស ចំពោះទូរសព្ទ័
និងឈ្មោះម៉ូដែលទូរសព្ទ័ដែលកំពុងប្រើ (អាចចូលរួមគ្រប់ម៉ូដែលទាំងអស់របស់ហ៊ួរវ័យ) ជាការស្រេច ។
អតិថិជនដែលមានចំនួន Imoji (បេះដូង ញញឹម រីករាយ រំភើប..) ច្រើនជាងគេនឹង ទទួលបានសំបុត្រ
ដោយឥតគិតថ្លៃ ។​

លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារបានមានប្រសាសន៍ថា “ក្រោយពីពិធីសម្ពោធផ្លូវការ នាថ្ងៃ
25 និង 26 ដ៍កក្រើកថ្មីៗនេះជាមួយប៉្រូម៉ូសិនយក្ស Huawei nova 2i
លើសពីនេះក្រុមហ៊ុនក៍នឹងបន្តសកម្មភាព ទីផ្សារ ប៉្រូម៉ូសិនយក្ស និងការឧបត្ថម្តដៃគូរសហការណ៍
ដើម្បីជម្រុញ Huawei nova2i និងនាមសញ្ញា Huawei អោយកាន់តែទទួលបាននូវការពេញនិយម
ចូលចិត្តពីគ្រប់អតិថិជន និងគ្រប់ទិសទី ដូចជាៈ កម្មវិធីប្រកួតថតរូបដើម្បីអបអរស្វាគមន៍ឆ្នាំថ្មីឆ្នាំ
2018 ឧបត្ថម្ភ Smart នាំមកនូវការប្រគំតន្ត្រីតារា CL ដ៍អស្ចារ្យលំដាប់អន្តរជាតិប្រចាំឆ្នាំ ថ្ងៃទី 09 ខែ ធ្នូ
ឆ្នាំ 2017 ផងដែរ ”។

លោក Thomas Hundt នាយកប្រតិបត្តិជាន់ខ្ពស់​​​ក្រុមហ៊ុន Smart បានមានប្រសាសន៍ថា
“ប្រជា​ប្រិយភាព និងភាពល្បីល្បាយ របស់តារាចម្រៀងកូរ៉េ K-Pop
នៅកម្ពុជាគឺមានភាពពុះកញ្ផ្រោលក្តៅគគុក ដែលជាមូលហេតុដ៍ចំបងមួយ ដែល Smart
មានមោទនភាពបានអញ្ផើញ និងរៀបចំការប្រគំតន្ត្រីខ្នាតអន្តរជាតិដែលមានតារាកូរ៉េដ៍ល្បីនេះ ។
ប៉ុន្មានឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានសន្យាថានឹងនាំមកនូវតារាចម្រៀងល្បឺៗ កំរិតអន្តរជាតិ
ដើម្បីផ្តល់ជូននវូការកំសាន្ត និងភាពរីករាយ តែមួយគត់ទៅដល់អតិថិជនរបស់ខ្លូន ។
ឱកាសដ៍កម្របានមកដល់ហើយ បន្ទាប់ពីការប្រគំតន្រ្តីដែលមានតារាចម្រៀងដ៍ល្បីល្បាញ
កម្រិតអន្តរជាតិដូចជា៖ Demi Lovato, Jessie J និង Rain នោះ
ឥឡូវនេះគឺមានតារាចម្រៀងដ៏ល្បីមួយរូបទៀតគឺកញ្ញា CL

នឹងមកសម្តែងជូនអតិថិជនជាទីស្រលាញ់ទាំងអស់របស់ Smart ។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអតិថិជនទាំងអស់ដែលបានផ្តល់ការជឿជាក់
និងបានជ្រើសរើសយកSmart ជាប្រតិបត្តិករទូរស័ព្ទរបស់ខ្លួន។ ឆ្នាំនេះ
ក្រុមហ៊ុនបានផ្តល់ជូននូវការកំសាន្ត កម្រិតអន្តរជាតិដោយតារា Lee Chae-rin ដែលមហាជន ស្គាល់ថា
CL នឹងមកសម្តែងផ្តល់ជូនផ្តាច់មុខតែមួយគត់ចំពោះអតិថិជន Smart ។ តារាចម្រៀងកូរ៉េល្បី CL វ័យ
26 ឆ្នាំ រូបនេះ គឺជាអតីតសមាជិកក្រុម 2NE1 បានឈ្នះពានរង្វាន់ជាច្រើនសម្រាប់ការនិពន្ធ
បទចម្រៀង និងច្រៀង រឺសម្តែងល្បីៗ។ នាងនឹងមកកូរ សម្តែង ច្រៀង
លើតន្ត្រីខ្នាតអន្តរជាតិដ៍កក្រើកប្រចាំឆ្នាំនៅកម្ពុជា ជាមួយនឹងតារាចម្រៀង Original Songs
ល្បីៗមួយចំនួនធំទៀត ដែលធ្វើអោយតន្ត្រីឆ្នាំនេះ កាន់តែធំ កាន់តែកក្រើក កាន់តែទាក់ទាញ
ជាងឆ្នាំមុនៗ ។ លោកបានបន្ថែមថា ”ជាមួយនឹងការគាំទ្រពីអតិថិជននៅកម្ពុជា
ដ៍ច្រើនលើសលុបចំពោះ Smart ក៍ដូចជាតារាចម្រៀងអន្តរជាតិ តារាចម្រៀងក្នុងស្រុក
ក្រុមហ៊ុននឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការជួយជម្រុញវិស័យសិល្បៈតន្ត្រី
និងគាំទ្រតារាចម្រៀងក្នុងស្រុក និងបន្តផ្តល់ជូននូវការកំសាន្តកំរិតពិភពលោក
ជូនទៅដល់អតិថិជនរបស់ Smart ក៍ដូចជាប្រជាជន កម្ពុជាទាំងអស់។”

ព័ត៌មានលម្អិត សូមតាមដានហ្វេសបុក Huawei Mobile (KH) និង Smart Axiata

គួរកត់សំគាល់ថា ស្មាតហ្វូន Huawei ដែលកំពុងលក់ដាច់ខ្លាំង ឡើងកូដខ្លាំង រួមមាន៖ Huawei P10/
P10Plus, Huawei nova 2i, Huawei Y7 Prime, T3 (10), Y6 II, Y5 II, Y3 II, Y3 2017 ជាមួយនឹង
ប្រូម៉ូសិនយក្ស គឺជាកម្មវិធី ថែមធំៗ ចាប់ពីថ្ងៃនេះ រហូតដល់​ថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2017 ឫកាដូអស់ពីស្តុក ។

Comments

comments